សំណួរ
១. ចូរនិយាយពីផលប្រយោជន៍នៃសិល្បៈ ។
២. ដើម្បីធ្វើជាមេដឹកនាំល្អ គឺត្រូវបញ្ចៀសនូវអគតិទាំង៤យ៉ាង ។ តើអគតិទាំងនោះមានអ្វីខ្លះ ? ចូរពន្យល់ ។
៣. តើអរិយធម៌ជាអ្វី ? តើវប្បធម៌ជាអ្វីៗ ? តើសង្គមធម៌ជាអ្វី ?
៤. តើអរិយធម៌មានធាតុសំខាន់ៗអ្វីខ្លះ ?
ចម្លើយ
១. ផលប្រយោជន៍នៃសិល្បៈរួមមាន ៖
- ជួយគ្នា តាមពាក្យសំដី កាយវិការ សំភារៈ
- ញុំាងពិធីឱ្យអធិកអធម
- បំបាត់ការអផ្សុក (កំសាន្ត)
- ជាសិល្ប៍សោភណ្ឌ (សោភណ្ឌភាព) ក្នុង និងក្រៅ
- មានឋានានុក្រម (មានលំដាប់ថ្នាក់)
- គោរពវិន័យ មានស្មារតីក្រុម
- ធ្វើអោយរាងកាយសមរម្យ សមសួន ទន់ភ្លន់
- មានសុខភាពល្អ
- អាចជាមធ្យោបាយរកថវិការ អាចជាអាជីពប្រចាំជីវិត ។
២. ដើម្បីធ្វើជាមេដឹកនាំល្អ គឺត្រូវបញ្ចៀសនូវអគតិទាំង៤យ៉ាងគឺ ៖
- ឆន្ទាគតិ វៀរចាកនូវការលម្អៀងព្រោះសេចក្តីស្រលាញ់
- ទោសគតិ វៀរចាកនូវការលម្អៀងព្រោះសេចក្តីស្អប់
- មោហោគតិ វៀរចាកនូវការលម្អៀងព្រោះ សេចក្តីល្ងង់មិនយល់ច្បាប់ពីខ្លួនឯង
- ភយាគតិ វៀរចាកនូវការលម្អៀងព្រោះ សេចក្តីភ័យខ្លាច ។
៣. ក. អរិយធម៌ < អរិយធម៌ + ធម៌
- អរិយ : ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
- ធម៌ : ធាតុ ភាវៈទ្រទ្រង់
- អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿចំណេះដឹងទៅតាមចំណង់ចំណូលចិត្ត ។
ខ. វប្បធម៌ < វប្ប + ធម៌
- វប្ប : ការសាបព្រោះ ការបណ្តុះពូជច ការបង្កបង្កើត
- ធម៌ : ធាតុ ភាវៈទ្រទ្រង់
- វប្បធម៌ សំដៅយកធាតុទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញផ្លែផ្កា ។ តាមន័យវចនានុក្រមខ្មែរ វប្បធម៍សម្គាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និងប្រាជ្ញាស្មារតីឱ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។
គ. សង្គមធម៌ < សង្គម + ធម៌
- សង្គម : រួបរួម ប្រមូលផ្តុំ
- ធម៌ : ធាតុ ភាវៈទ្រទ្រង់
- សង្គមធម៌ ជាធម៌ទាំងឡាយណាដែលទ្រទ្រង់ការរស់នៅរបស់មនុស្ស និងបណ្តុះសេចក្តីសុខរស់របស់មនុស្សជាតិតាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់បច្ចេកទេសបង្កើតផលិតផល ឬតាមវិធីរៀបចំសង្គម មនុស្សដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬ តាមស្ថាប័នផ្សេងៗ ។
៤. អរិយធម៌មានធាតុសំខាន់ៗដូចជា ៖
ក. វប្បធម៌
+ ចំណេះដឹង
- ជំនឿ
- សាសនា
- វិជ្ជា វិទ្យាសាស្រ្ត ។
+ កំណត់ផ្សាយ
- ភាសា អក្សរ សញ្ញា
- អក្សរសាស្រ្តា អក្សរសិល្ប៍
- សិល្បៈព័ត៌មាន
+ អនុវត្តន៍
- ទំនៀមទម្លាប់ ប្រពៃណី
- ការអប់រំ
- កីឡា ល្បែងកំសាន្ត ច្បាប់
ខ. សង្គមធម៌
+ គ្រឿងសង្គម
- ប្រដាប់រស់នៅ
- ប្រដាប់តិចនិច
- មុនរបរ
+ របបសង្គម
- សេដ្ឋកិច្ច
- សង្គមកិច្ច
- នយោបាយ
+ ទម្រង់សង្គម
- ស្នូលសង្គម
- វណ្ណៈសង្គម
- អង្គការសង្គម ។