សំណួរ
១. ពន្យល់ពីទោសទណ្ឌទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ ។
២. ផ្អែកតាមលក្ខខណ្ឌច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាត្រាទី៣ ។ តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិអ្វីខ្លះ ?
៣. ចូរធ្វើការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងសីលធម៌ក្នុងព្រះពុទ្ធសាសនា ។
៤. ចូរធ្វើការប្រៀបធៀបអំពីបញ្ចសីលឬសីល ៥និងសិទ្ធិមនុស្សអន្តរជាតិ ។
ចម្លើយ
១. មាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិចែងថា ជនបរទេសណាដែលកាន់កាប់ និងប្រើប្រាស់អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ (មាត្រា២០) ។
- ជនដែលក្លែងធ្វើការកោសលុប សរសេរត្រួត ឬឱ្យគេសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬមួយប្រើប្រាស់ឯកសារទាំងនោះត្រូវផ្តន្ទាទតោសដាក់ពន្ធនាគារ ពី៥ ឆ្នាំ ដល់ ១០ឆ្នាំ (មាត្រា២១) ។
- មន្រ្តីភ្នាក់ងាររាជការ ឬជនដែលលសមគំនិតជួយលាក់បាំង ឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្តន្ទាទទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា ២១ នៃច្បាប់នេះដែរ (មាត្រា ២២) ។
២. តាមមាត្រាទី៣ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិ ៖
- ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត
- មិនអាចបាត់បង់សញ្ជាតិដោយឯកឯង ។
៣. ខាងក្រោមនេះ ជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងសីលធម៌ក្នុងព្រះពុទ្ធសាសនា ៖
ជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល
- មាត្រា ៣ សិទ្ធិដើម្បីមានជីវិតរស់នៅមានសេរីភាពនិងសន្តិសុខផ្ទាល់ខ្លួន
- មាត្រា ១៧ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
- មាត្រា ៤ សិទ្ធិការពារមិនឱ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
- មាត្រា ១៩ សិទ្ធិមានសេរីភាពខាងការនិយាយស្តីឬ បញ្ចេញមិត្ត ។សិទ្ធិទទួលព័ត៌មានត្រឹមត្រូវនិងច្បាស់លាស់ ។
- មាត្រា ២៩ កាតព្វកិច្ចចំពោះសហគមន៍ និងគោរពសិទ្ធិអ្នកដទៃ
- មាត្រា ៥ សិទ្ធិមិនឱ្យមានទារុណកម្មមកលើខ្លួន
- មាត្រា ៧ សិទ្ធិស្មើគ្នានោះចំពោះមុចច្បាប់
- មាត្រា ២៥ សិទ្ធិមានជីវភាពរស់នៅសមរម្យ ។
សិទ្ធិមនុស្សរដ្ឋធម្មនុញ្ញ
- មាត្រា ៣២ ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន
- មាត្រា ៤៤ ជនណាក៏ដដោយមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាសមូហភាពក្តី
- មាត្រា ៤៦ អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្មនិងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់
- មាត្រា ៤១ ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ
- មាត្រា ៣៨ ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ
- មាត្រា ៤៨ សិទ្ធិបានត្រូវទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច រីកាមគុណលើកុមារ
- មាត្រា ៣១ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុនច្បាប់មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់
- មាត្រា ៦៤ រដ្ឋហាមឃាត់ និងផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយ ។ ល ។
សីលធម៌ក្នុងព្រះពុទ្ធសាសនា
- កុំសម្លាប់ជីវិតមនុស្សសត្វ(បាណា)
- កុំលួចរបស់គេ(អទិន្ទា)
- កុំប្រព្រឹត្តខុសក្នុងផ្លូវកាម (កាមេ)
- កុំភូតភរ (មុសា)
- កុំសេពគ្រឿងស្រវឹង (សុរា)
- មានអាយុយឺនយូរ (អាយុ)
- មានសុភមង្គល (សុខៈ)
- កម្លាំងមាំមួន (ពលៈ) ។
៤. ខាងក្រោមនេះជាការផ្គូផ្គងរវាងបញ្ចសីល ឬសីល៥និងសិទ្ធិមនុស្សអន្តរជាតិ
បញ្ចសីល ឬសីល ៥
- បាណា : វៀរចាកការសម្លាប់ជីវិត
- អទិន្ទា : វៀរចាកការលួចទ្រព្យអ្នកដទៃ
- កាមេ : វៀរចាកការប្រព្រឹត្តខុស
- មុសា : វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច
- សុរា : វៀរចាកការសេពគ្រឿងស្រវឹង ។
សិទ្ធិមនុស្សអន្តរជាតិ
- សិទ្ធិរស់រានមានជីវិត
- សិទ្ធិមានកម្មសិទ្ធិ
- សិទ្ធិការពារមិនឱ្យគេយកធ្វើជាខ្ញុំកញ្ជះ(ទាសីតណ្ហ)
- សិទ្ធិទទួលពត៌មានពិត ឬសិទ្ធិមានសេចក្តីថថ្លៃថ្នូរ សិទ្ធិមានសេរីភាពបញ្ចេញមតិ
- សិទ្ធិមានសន្តិសុខ សង្គមនិងសន្តិសុខផ្ទាល់ខ្លួន កាតព្វកិច្ចចំពោះសហគមន៍ ។