Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. កីឡាដែលមានលក្ខណៈជាទោសហៅថាអ្វី ?កីឡាដែលមានលក្ខណៈជាក្រុមហៅថាអ្វី ?

២. តើកីឡាផ្តល់នូវសារៈសំខាន់អ្វីខ្លះ ដល់មនុស្ស ?

៣. តើគេចែកសិល្បៈជាប៉ុន្មានទំរង់ ? មានអ្វីខ្លះ ?

៤. ចូររៀបរាប់អំពីសីលប្រាំរបស់ព្រះពុទ្ធសាសនារួចធ្វើការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

៥. តើសីល ៥ ក្នុងព្រះពុទ្ធសាសនា បានឆ្លុះបញ្ចាំងឱ្យឃើញនូវការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ ?

ចម្លើយ​

១. កីឡាដែលមានលក្ខណៈជាទោសហៅថាកីឡាអត្តពលកម្ម ។ កីឡា មានលក្ខណៈជាក្រុម ហៅថា កីឡាសមូហភាព ។

២. កីឡាបានផ្តល់នូវសារៈសំខាន់ជាច្រើនដូចជា ៖

  • ធ្វើឱ្យសរីរាង្គកាយលូតលាស់ល្អ រាងកាយមាំមួន
  • មានសុខភាពល្អ បញ្ចេញជាតិពុលពីក្នុងខ្លួនញុំាងបាយបានគេងលក់ស្រួល
  • ធ្វើឱ្យមានភាពរហ័សរហួន
  • មានបញ្ញាវាងវៃ
  • មានសមត្ថភាពការពារខ្លួន
  • មានស្មារតីសាមគ្គីភាព មានវិន័យ គ្មានគំនុំសងសឹក
  • មានចិត្តតស៊ូ អំណត់ព្យាយាម
  • ផ្តល់នូវបរិយាកាសរីករាយ ។

៣. សិល្បៈចែកចេញជា ៧ ទម្រង់ គឺ ៖

  • សិល្បៈ ស្ថាបត្យកម្ម (សំណង់)
  • សិល្បៈ ចំលាក់ (សូនរូប)
  • សិល្បៈ គំនូរ (វិចិត្រកម្ម)
  • សិល្បៈ តន្ត្រីចម្រៀង (សូរសំលេង)
  • សិល្បៈ របាំ (កាយវិការ)
  • សិល្បៈ អក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី)
  • សិល្បៈ ខ្សែភាពយន្ត វីដេអូ (រូបភាព) ។

៤. ការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

បញ្ចសីល ឬសីល៥

  • បាណា : វៀរចាកការសម្លាប់ជីវិត
  • អទិន្ទា : វៀរចាកការលួចទ្រព្យអ្នកដទៃ
  • កាមេ : វៀរចាកការប្រព្រឹត្តខុស
  • មុសា : វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច
  • សុរា : វៀរចាកការសេពគ្រឿងស្រវឹង ។

សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ

  • មាត្រា ៣២ ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន
  • មាត្រា ៤៤ ជនណាក៏ដោយមានសិទ្ធិជាម្ចាស់កម្មសិទ្ធិទោះជាសមូហភាពក្តី
  • មាត្រា ៤៦ អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្មនិងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់
  • មាត្រា ៤១ ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ
  • មាត្រា ៣៨ ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ
  • មាត្រា ៤៨ សិទ្ធិបានត្រូវទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច រីកាមគុណលើកុមារ
  • មាត្រា ៣១ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុនច្បាប់មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់
  • មាត្រា ៦៤ រដ្ឋហាមឃាត់ និងផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយ ។ ល ។

៥. អត្ថន័យនៃសីល ៥ ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្សដែលពាក់ព័ន្ធ ៖

សីល ៥អត្ថន័យ សិទ្ធិមនុស្ស

  • បាណាតិចបាតាវេរមីណ គឺវៀរចាកការសម្លាប់ជីវិត  សិទ្ធិរស់រានមានជីវិត
  • អទិន្ទាទានាវេរមណី គឺវៀរចាកការលួចទ្រព្យគេ
  • កាមេសុមិច្ឆាចារាវេរមណី គឺវៀរចាកកាមកិច្ចខុសបវេណី សិទ្ធិរួមរស់ជាគ្រួសារ
  • មុសាវាទាវេរមណី គឺវៀរចាកការភូតកុហក សិទ្ធិបញ្ចេញមតិ ផ្តល់ទទួលព័ត៌មានពិត
  • សុរាមេរយៈវេរមណី គឺវៀរចាកការសេពសុរា សិទ្ធិរស់នៅថ្លៃថ្នូរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login