Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍ ។

២. តើជនបរទេសដែលចាត់ទុកជា អន្តោប្រវេសន៍ជាជនដូចម្តេច ?

៣. តើជនបរទេសអន្តោប្រវេសន៍ដែលជាអ្នកវិនិយោគឯកជនមានប៉ុន្មានប្រភេទ ?

៤. តើគេចែកជនបរទេសដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជាជាប៉ុន្មានប្រភេទ ?

៥. តើជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចម្តេចខ្លះ ?

ចម្លើយ

១. ពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍ ។ ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍មានដូចជា ៖

ការជាប់ពន្ធនាគារ

  • ត្រូវជាប់ពន្ធនាគារពី ៣ទៅ ៦ខែ ចំពោះជនដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងប្រទេសកម្ពុជា ។
  • ត្រូវផ្តន្ទាទោសដាក់គុកពី ៦ ខែដល់ ១ឆ្នាំ ចំពោះមន្រ្តី ឬភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណាដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើស ។
  • ត្រូវផ្តន្ទាទោសដាក់គុកពី ៥ដល់ ១០ឆ្នាំ ចំពោះអ្នកដែលសមគំនិតជាមួយជនបរទេសក្នុងការក្លែងបន្លំសរសេរត្រួត កោសលប់ឱ្យគេខ្ចីឬមួយសរសេរឈ្មោះក្លែងក្លាយក្នុងប័ណ្ណស្នាក់នៅប័ណ្ណការងារកិច្ចសន្យា ឬមួយក៏ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីខ្លួនឬធ្វើបណ្តឹងក្លែងបន្លំសុំឯកសារខាងលើ ។

ទោសពិន័យជាប្រាក់

  • ពិន័យអន្តរការណ៍ជា​ប្រាក់ពី ១០ ០០០ ទៅ ៣០ ០០០រៀលចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចស្តីពីការស្នាក់នៅរបស់ជនបរទេសនៅក្នុងលំនៅឋានរបស់ខ្លួន ។
  • ក្នុងករណីមិនរាងចាល គឺត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ៣០ ០០០រៀលដល់ ៦០ ០០០រៀល ។
  • ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី២០០ ០០០ ដល់ ៥០០ ០០០រៀលចំពោះជនដែល ទទួលជនបរទេសឱ្យធ្វើការ ហើយមិនគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ។ ករណីមិនរាងចាលត្រូវដាក់គុកពី ១ ដល់ ៣ខែ ។

២. ជនបរទេសដែលចាត់ទុកជា អន្តោប្រវេសន៍ជាអ្នកវិនិយោឯកជន គឺជនទាំងឡាយណាដែលមកព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវាឬកសិកម្ម ។

៣. ជនបរទេសអន្តោប្រវេសន៍ដែលជាអ្នកវិនិយោគឯកជនចែកចេញជាពីរប្ររភេទ គឺ ៖

  • ជនបរទេសដែលចូលមកកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ ។
  • ជនបរទេសដែលទទួលបានលិខិតអនុញ្ញាតឱ្យធ្វើវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចជាស្រេចហើយ ។

៤. គេចែកជនបរទេសដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជាជា ៣ ប្រភេទគឺ ៖

  • ជនបរទេសមិនមែនអន្តោប្រវេសន៍​
  • ជនបរទេសអន្តោប្រវេសន៍
  • ជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន ។

៥. ជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចជា ៖

  • ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា
  • ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែន ឬឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះហត្ថលេខាចូលដោយអាជ្ញាធរដូចមានកំណត់នៅវ័ក្យខ័ណ្ឌទី១ នៃច្បាប់នេះ
  • ត្រូវបង់ថ្លៃទិដ្ឋាការ អាករព្រលានយន្តហោះ ឬកំពង់ផែ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login