ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគឺជាព្រះរាជបុត្រារបស់ ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រសូតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣ នៅក្នុងទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ឡើងគ្រងរាជនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ។
ក. ការសិក្សា
- ១៩៥៩ដល់១៩៦២ ៖ សិក្សានៅសាលាបឋមសិក្សានរោត្តម ក្នុងទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ១៩៦២ដល់ ១៩៦៧ ៖ សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាគ ក្នុងប្រទេសឆេកូស្លូវ៉ាគី
- ១៩៦៧ដល់ ១៩៧១ ៖ សិក្សាផ្នែកសិល្បៈរបាំ តូរ្យតន្រ្តី ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ ក្នុងប្រទេសឆេកូស្លូវ៉ាគី
- ១៩៧០ ៖ មធ្យមសិក្សាប័ត្រ នៅទីក្រុងប្រាគ ក្នុងប្រទេសឆេកូស្លូវ៉ាគី (និទ្ទេសល្អណាស់)
- ១៩៧១ ៖ ជ័យលាភីលេខ ១ ផ្នែក របាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
- ១៩៧១ដល់១៩៧៥ ៖ សិក្សានៅសាកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ
- ១៩៧៥៖ បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈប្រាគ
- ១៩៧៥ ៖ ព្រះរាជនិពន្ធនិក្ខេបបទស្តីអំពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅប្រទេសកម្ពុជា
- ១៩៧៥ដល់១៩៧៦ ៖ ឧត្តមសិក្សាផ្នែកភាពយន្តទៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
- ១៩៧៦ដល់១៩៧៩ ៖ ជាប់ក្រោមការឃុំឃាំងក្នុងរបបខ្មែរក្រហមជាមួយព្រះវររាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រពង្ស
- ១៩៧៩ដល់១៩៨០៖ព្រះលេខាផ្ទាល់របស់ព្រះវររាជបិតាក្នុងកំឡុងពេលព្រះអង្គគង់ប្រថាប់នៅក្នុងប្រទេសចិន
- ១៩៨១ដល់២០០០៖សាស្រ្តាចារ្យផ្នែករបាំបុរាណនិងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA GABRIEL FAUREនិង W.A.MOZART
- ១៩៨៤ដល់១៩៨៨ ៖ ប្រធានសមាគមន៍ខ្មែរនៅប្រទេសបារាំងនិងជាអគ្គនាយក និងនាយកសិល្បៈនៃក្រុមរបាំបាឡេ
- ១៩៨៨ដល់១៩៩៣ ៖ អគ្គនាយក និងនាយកសិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត”
- ១៩៩២ដល់១៩៩៣៖តំណាងអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិជ្រើសតាំងដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា
- ១៩៩៣ដល់២០០៤៖ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជានប្រចាំអង្គការយូណេស្កូ
- ២០០៤៖សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំងនាពេលថ្មីៗចុងក្រោយនេះសម្តេចព្រះបរមនាថនរោត្តមសីហមុនីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa ) ពីក្រមប្រឹក្សាសិល្បៈរបស់ (Academy of Performing Arts in Prague “AMU” នៅក្នុងខែ មីនា ឆ្នាំ ២០១០ ហើយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានក្លាយទៅជាព្រះរាជសមាជិកនៃស្ថាប័នកំពូលរបស់បារាំង (Academie des Inscriptions et belles lettres (AIBL) នៅក្នុងខែដដែលនោះផងដែរ ។
២. ភាសា ៖ ក្រៅពីភាសាជាតិ ព្រះករុណា ចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស
៣. គ្រឿងឥស្សរិយយស្ស ៖ ឥស្សរិយយស្សឹ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ឥស្សរិយស្ស មុនីសាវាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ Grand Offioer De La Legion Dhonneur នៃសាធារណរដ្ឋបារាំង Medailee Dargent De La Viller De Paris នៃសាធារណរដ្ឋបារាំង ។
ក្រៅពីនេះនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ព្រះករុណា ព្រះមហាវិទ្យាក្សត្រ នរោត្តម សីហមុនី បានប្រោសប្រទានតម្លើងព្រះគោរម្យងារជា ស្តេច ក្រុមឃុន ។
នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០០៣ ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហុ បានប្រោសប្រទានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០៤ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានប្រោសប្រទានតម្លើងព្រះគោរម្យងារជា ព្រះបរមនាថ ។
នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០០៤សម្តេចព្រះបរមនាថនរោត្តមសីហមុនីត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាឯកច្ឆន្ទតែងតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។