ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិអ្វីខ្លះ ?
២. តើអ្នកដឹកនាំក្រុមមានគោលការណ៍អ្វីខ្លះ ?
៣. ចូររៀបរាប់ពីគោលការណ៍នៃសាសនាគ្រឹស្គ ?
៤. តើគោលការណ៍គ្រឹះនៃគម្ពីរកូរអានមានអ្វីខ្លះ ?
ចម្លើយ
១. អ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចតទៅ ៖
ក. សុខភាព
អ្នកដឹកនាំជាបុរស ឬស្រ្តីត្រូវគប្បីមានសុខភាពល្អ គ្មានបញ្ហាសរសៃប្រសាទ និងគ្មានជំងឺធ្ងន់ធ្ងរប្រចាំកាយ ។
ខ. សមត្ថភាព
អាចជាមេដឹកនាំបានក្នុងការបំពេញកិច្ចណាមួយដោយមធ្យោបាយផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា ។ សមត្ថភាពនេះអាចកើតចេញពីការត្រិះរិះពិចារណាការរៀនសូត្របណ្តញបណ្តាលនិងបទពិសោធន៍របសស់បុគ្គលម្នាក់ ។
គ. គុណធម៌
មេដឹកនាំត្រូវមានអាកប្បកិរិយាល្អមានឧត្តមភាពនិងមានទស្សនៈទូលំទូលាយតាមទសពិធរាជធម៌ដប់ប្រការ (ទាន សីល បរិច្ចាគអាជ្ជវៈ មទ្ទវៈ តបៈ អក្កោធនៈ អវិហិសា ខន្តី និងអវិរោធនៈ) ។
ក្រៅពីកត្តាមូលដ្ឋានទាំងបីខាងលើនេះ អ្នកដឹកនាំត្រូវមានប្រតិបត្តខ្លួនដូចខាងក្រោម ៖
២. អ្នកដឹកនាំត្រូវមានគោលការណ៍ដូចតទៅ ៖
ក. លើកទិសដៅការងារ
អនុម័តផែនការ កំណត់ផែនការដែលត្រូវសម្រេចនិងធ្វើព្រមទាំងមានទិសដៅការងារ និងពេលវេលាមួយច្បាស់លាស់ ។
ខ. កសាងរចនាសម័្ពន្ធចាត់តាំង
បែងចែកការងារទទួលខុសត្រូវសមាជិកក្រុមតូច ក្រុមធំទៅតាមជំនាញនីមួយៗ ។
គ. ដោះស្រាយបញ្ហា
ចេញមុខជាអ្នកសម្របសម្រួលការងារ ក្នុងការលើកកម្ពស់គុណភាពការងារ ។
ឃ. គ្រប់គ្រងនិងត្រួតពិនិត្យ
ត្រួតពិនិត្យគុណភាពការងារ គោលដៅ និងសំណើតាមផែនការឬទេ ?
ង. វិភាគអំពីគុណសម្បត្តិ និងគុណវិបត្ត
ស្វែងរកចំណុចខ្សោយ ដើម្បីធ្វើការកែលម្អ ។
ច. អ្នកឃោសនាលើកទឹកចិត្ត
ហ្វឹកហាត់ខ្លួនឯងពង្រឹងស្មារតីច្នៃប្រឌិត និងសម្របសម្រួលលើការងារ លើកកម្ពស់សមត្ថភាពបុគ្គលិករបស់ខ្លួន ។
ឆ. អ្នកច្នៃប្រឌិតបង្កើតថ្មី
ផ្តួចផ្តើមគំណិតថ្មី វិធានការថ្មីដែលប្រសើរឈានទៅរកការអភិវឌ្ឍអង្គភាព ឬក្រុម ។
ជ. ត្រូវចេះប្រមូលផ្តុំមតិ
ប្រមូលផ្តុំមតិយោបល់ រួចធ្វើការវិភាគរកចំណុចខ្លាំង និងចំណុចខ្សោយ ។
ឈ. ធ្វើជាគំរូ
ត្រូវឈានមុខរាល់កិច្ចការ ចាត់ចែង ទទួលខុសត្រូវនិងមានតម្លាភាពជានិច្ច ។
ញ. អ្នកសម្រេចគ្រប់គោលនយោបាយ
ដោះស្រាយរាល់បណ្តាបញ្ហាស្មុគស្មាញ និងទទួលខុសត្រូវលើលទ្ធផលការងារ ។
៣. រៀបរាប់ពីគោលការណ៍នៃសាសនាគ្រឹស្ត ៖
៤. តាមគម្ពីរកូអានបានអប់រំឥស្លាមសាសនិកទូទៅជាមូលដ្ឋានគ្រឹះដូចខាងក្រោម ៖
ចំពោះឥស្លាមសាសនិកម្នាក់ ត្រូវបំពេញការតព្វកិច្ច និងអនុវត្តជាប្រចាំយ៉ាងតឹងរឹងក្នុងការកសាងមាគ៌ាបរមសុខគឺ ៖