Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាគោលនយោបាយសារពើពន្ធ ?

២. តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន ?

៣. ចូរនិយាយអំពីបុព្វកថារបស់សមាគមអាស៊ាន ។

៤. តើប្រធានរបស់អាស៊ានមានតួនាទីយ៉ាងដូចម្តេច ?

៥. តើស្វាមីភរិយានិងសមាជិកក្នុងគ្រួសារត្រូវធ្វើយ៉ាងណាដើម្បីឱ្យគ្រួសារមានសុភមង្គល ?

ចម្លើយ

១. គោលនយោបាយសារពើពន្ធ គឺសម្តៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋនិងចំណាយដោយបែងចែក ធនធានសេដ្ឋកិច្ចក្នុងគោលបំណងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌ ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ៖

ទី១. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល

ទី២. ការធ្វើវិចាណកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឱ្យបានសមស្រប ។ គោលនយោបាយសារពើពន្ធ របស់ប្រទេសនីមួយៗគួរមានគោលដៅជាគោលការណ៍ចំនួន៤គឺ ៖

  • ការបែងចែកធនធាន
  • ស្ថេរភាពភាវូបនីយកម្ម កំណើន និងចែកចាយនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឱ្យបានស្មើៗគ្នា ។ តាមរយៈពន្ធ និងចំណាយសាធារណៈរាជរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែក បណ្តាធនធាននៅក្នុងសេដ្ឋកិច្ចនិងជំរុញឬមិនជំរុញខ្សែសង្វាក់ផលិតកម្មឱ្យកើន ឬមិនកើនឡើង ។ ពន្ធចំណាយសាធារណៈនិងសកម្មភាពទៀតរបស់រាជរដ្ឋាភិបាល បន្ទាប់មក និងកំណត់សមាមាត្រផលិតផលជាតិសរុប ឬផលិតផលក្នុងស្រុកសរុប ដែលបង្កើតឡើងដោយវិស័យសាធារណៈ ។

២. គរុកោសល្យមានតួនាទីដូចតទៅ ៖

  • ផ្តើមចេញពីហេតុការណ៍ជាក់ស្តែងនៃការអប់រំនិងតម្រូវការរបសស់សង្គម()គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍ និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការអប់រំ ។
  • បន្សល់ទុកជាកេរ្តិ៍មត៌កនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតៀនទៅលើចំណុចខ្វះខាតនិងធ្វើឱ្យសម្បូរបែបនូវលទ្ធកម្មថ្មី នៃចំណេះដឹងរបសស់សិស្ស () ។
  • ប្រឆាំងជានិច្ចនឹងភាពអន់ខ្សោយ ហួសសម័យក្នុងការផ្តល់ចំណេះដឹងឱ្យដល់សិស្ស ។
  • ធ្វើតុល្យការ និងវាយតម្លៃ ទៅលើជោគជ័យដែលសម្រេចបានពី ការបង្រៀនរបស់គ្រូ ឬសាស្រ្តចារ្យ និងការសិក្សារបស់សិស្ស ។
  • ធ្វើវិភាគណែនាំបង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូឬសាស្រ្តចារ្យបង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំឬមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យ ។

៣. បុព្វកថារបស់សមាគមអាស៊ានរួមមាន ៖

យើងជាប្រជាជននៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងដោយ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសព្រុយនេដារូសាឡាមព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋឥណ្ឌូនេស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ដោយកំណត់សម្គាល់ ប្រកបដោយសេចក្តីពេញចិត្ត ចំពោះសមិទ្ធផលសំខាន់ៗ និងការពង្រីករបស់អាស៊ាន ចាប់តាំងពីការបង្កើតសមាគមនេះនៅទីក្រុងបាងកកតាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការណ៍អាស៊ាន ។

ដោយរំឮកឡើងវិញនូវសេចក្តីសម្រេចចិត្តបង្កើតធម្មនុញ្ញអាស៊ានដែលកំណត់ក្នុងកម្មវិធីសកម្មភាពក្រុងវៀងចន្ទសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡុំពួរស្តីពីការបង្កើតធម្មនុញ្ញអាស៊ាន និងសេចក្តីថ្លែងការណ៍ ទីក្រុងសេប៊ូស្តីពីផែនការលម្អិតនៃធម្មនុញ្ញអាស៊ាន ។

ដោយយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃផលប្រយោជន៍និងការពឹងពាក់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងរដ្ឋសមាជិកអាស៊ានទៅតាមភូមិសាស្រ្ត គោលដៅរួម និងជោគវាសនារួមគ្នា ។

ដោយបានយល់ច្បាស់ និងរួបរួមគ្នា ក្រោមចក្ខុវិស័យមួយអត្តសញ្ញាណមួយ និងសហគមន៍មួយ ដែលរួមរស់ជាមួយគ្នា ប្រកប ដោយសុភមង្គល ។

ដោយរបរួមគ្នា ក្នុងគោលបំណងនិងឆន្ទៈរួម ដើម្បីរស់នៅក្នុងតំបន់មួយប្រកប ដោយសន្តិភាព សន្តិសុខ ស្ថេរភាយូរអង្វែងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរ៍ភាព វិបុលភាព និងវឌ្ឍនភាពសង្គម និងដើម្បីលើកតម្កើងសារប្រយោជន៍ ជាសារវន្ត ឧត្តមគិត និងគោលបំណងប្រាថ្នារបស់យើង ។

ដោយគោរពចំពោះសារសំខាន់ជាមូលដ្ឋាននៃមិត្តភាពសហប្រតិបត្តិការនិងគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាពទឹកដីការមិនជ្រៀតជ្រែកកិច្ចការក្នុងគោលការណ៍កុងសង់ស៊ីស និងការឯកភាពក្នុងពហុភាព ។

ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អ ការគោរព និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។

ដោយមានការសម្រេចចិត្តថានឹងធានាការអភិវឌ្ឍប្រកបដោយនិរន្តរ៍ភាពដើម្បីផលប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគតរបស់មនុស្សជំនាន់ក្រោយ និងចាត់ទុកភាពសុខដុមរមនា ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនជាចម្បងក្នុងដំណើរការកសាងសហគមន៍អាស៊ាន ។​

ដោយមានជំនឿជាក់ទៅលើតម្រូវការចាំបាច់ក្នុងការចាំបាច់ក្នុងការពង្រឹងចំណងសាមគ្គីភាពក្នុងតំបន់ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានដែលមានការរបរួមផ្នែកនយោបាយសមាហរណកម្មសេដ្ឋកិច្ចនិងការទទួលខុសត្រូវសង្គមដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពចំពោះការប្រឈមនិងកាលានុវត្តភាព ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ។

ដោយប្តេជ្ញាចិត្ត ពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់ជាពិសេសតាមរយៈការបង្កើតសហគមន៍អាស៊ានដែលរួមមានសហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាននិងសហគមន៍សង្គមវប្បធម៌អាស៊ាន ដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៌ ទីក្រុងបាលី នៃកិច្ចស្រុះស្រួលអាស៊ានទី២ ។

អាស្រ័យហេតុនេះ តាមរយៈធម្មនុញ្ញនេះសម្រេចបង្កើតក្របខណ្ឌច្បាប់ និងស្ថាប័នសម្រាប់អាស៊ាន ។

ហើយដើម្បីសម្រេចគោលដៅនេះ ប្រមុខរដ្ឋឬរដ្ឋាភិបាល នៃរដ្ឋសមាជិកអាស៊ាន បានជួបប្រជុំគ្នា នៅប្រទេសសិង្ហបុរី នាឳកាសជាប្រវត្តិសាស្រ្តនៃ ខួបអនុស្សាវរីយ៍លើក ទី៤០នៃការបង្កើតអាស៊ានបានឯកភាពគ្នាលើធម្មនុញ្ញនេះ ។

៤. ប្រធានអាស៊ានមានតួនាទីដូចតទៅ ៖

  • លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាព របស់អាស៊ាន រួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការផ្តួចផ្តើមគោលនយោបាយ ការសម្របសម្រួលកុងសង់ស៊ីស និងប្រតិបត្តិការ ។
  • ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ចំពោះបញ្ហាបន្ទាន់ ឬសភាពការណ៍ ដែលមានវិបត្តិប៉ះពាល់អាស៊ានរួមទាំងការផ្តល់ការជួយសម្រុះសម្រួលនិងការរៀបចំផ្សេងៗទៀត ។
  • ធានាភាពជាស្នូល របស់អាស៊ាន
  • ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ
  • តំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធ ជាមួយដៃគូក្រៅតំបន់អនុវត្តនូវកិច្ចការនិងភារកិច្ចដទៃទៀត តាមអាណិត្តិ ដែលទទួលបាន ។

៥. ដើម្បីឱ្យគ្រួសារទទួលបាននូវ សុខុសុភមង្គលស្វាមីភរិយានិងសមាជិកក្នុងគ្រួសារត្រូវ ៖

  • ព្យាយាមទទួលស្គាល់ កែលម្អចំណុចខ្វះខាតរបស់ខ្លួន ឬសមាជិកដទៃក្នុងគ្រួសារ ដោយវិធីសាស្រ្ត ត្រជាក់ ទន់ភ្លន់ សម្របសម្រួល និងយោគយល់គ្នា
  • កុំព្យាយាមបង្កើតកំហុស ម្តងហើយម្តងទៀតសោះឡើយ
  • ចេះព្យាយាម កែកំហុសចេះសុំទោស និងមានហេតុផល
  • ផ្តល់នូវការ អាណិតអាសូរ និងអត់ធ្មត់ដោយទទួលយកហេតុផល
  • បង្កើត បរិយាកាសរីករាយ ភាពជិតសិ្នទ្ធនិងសាមគ្គីភាពឱ្យបានច្រើន
  • រិះរកវិធីដោះស្រាយ បញ្ហាដោយសន្តិវិធី
  • ផ្តល់ការផ្គត់ផ្គង់ថែទាំសេចក្តីថ្លៃថ្នូរ របស់គ្រួសារ
  • ផ្តល់ឳកាសសម្រាប់ទំនាក់ទំនងសង្គម និងផ្តល់សេរីភាព សមស្រប ដែលមិនប៉ះពាល់ឬរំខានដល់ សន្តិសុខសុវត្ថិភាព សិទ្ធិអ្នកដទៃ និងសង្គម
  • តាមដានពិនិត្យ អាកប្បកិរិយា ឥរិយាបថដែល ខុសប្លែកពីធម្មតា និងព្យាយាមការពារគ្រោះថ្នាក់ដែលអាចកើតមាន
  • ផ្តល់នូវព័ត៌មាន និងការអប់រំអំពីបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ
  • ផ្តល់ការអប់រំ អំពីផលប្រយោជន៍នៃការសិក្ខានិងតាមដានជម្រុញលើកទឹកចិត្តគាំទ្រ និងឧបត្ថម្ភដល់អ្នកសិក្ខា
  • ផ្តល់ឳកាសនិងជម្រើសក្នុងការគិតនិងការអនុវត្តសម្រាប់អភិវឌ្ឍជីវិតទៅអនាគត
  • ផ្តល់ការអប់រំអំពី សុជីវធម៌របៀបបរស់នៅដែលថ្លៃថ្នូរ ជាពលរដ្ឋ មិត្តល្អ កូនល្អ សិស្សល្អ
  • ផ្តល់ឳកាសស្មើគ្នាឱ្យកូនស្រី និងកូនប្រុសបានទទួលការសិក្ខាខ្ពស់ដូចគ្នា
  • ទទួលយកនូវការកែលម្អការផ្តល់មតិយោបល់ពីសមាជិកគ្រួសារជាពិសេសអ្នកដែលមានវ័យចំណាស់ (ចាស់ព្រឹទ្ធាចារ្យជាដើម)
  • សម្តែងឱ្យឃើញនូវការ អាណិតអាសូរគោរពស្រលាញ់ និងលើកទឹកចិត្តចំពោះអំពើល្អឥរិយាបថល្អ ដើម្បីផ្តល់ភាពកក់ក្តៅ
  • ធ្វើការតម្រូវបែបសុជីវកម្ម មិនប្រើពាក្យអសុរសជេរប្រមាថគំរោះគំរើយ និងចេះគោរពគ្នាទៅវិញទៅមក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login