សំនួរ
១. តើអាវុធ គ្រឿងផ្ទុះ អាវុធគីមីមានន័យយ៉ាងដូចម្តេច ?
២. តើមេឃុំ ចៅសង្កាត់ចៅមានតួនាទីអ្វីខ្លះ ?
៣. តើមេភូមិមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
៤. តើក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
៥. តើរដ្ឋសភាមានតួនាទីយ៉ាងដូចម្តេចខ្លះ ?
ចម្លើយ
១. អាវុធ គ្រឿងផ្ទុះ អាវុធគីមីមានន័យដូចតទៅ
ក. អាវុធ
សម្តៅដលើកាំភ្លើងគ្រប់ប្រភេទដែលផលិតឬកែច្នៃតម្លើងហើយអាចប្រើប្រាស់សម្លាប់ឬធ្វើឱ្យរបួសក្នុងគោលបំណងផ្សេងៗធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ ។
ខ. គ្រឿងផ្ទុះ
សម្តៅដល់ឧបករណ៍សម្ភារៈ ដែលគេផលិតឬកែច្នៃដែលអាចប្រើប្រាស់សម្លាប់ ធ្វើឱ្យរបួសឬធ្វើឱ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ ។
គ. អាវុធគីមី
អាវុធជីវសាស្រ្តគ្រប់ប្រភេទឬគ្រាប់ដទៃទៀតដែលផ្ទុកជាតិគីមីផ្ទុកជីវសាស្ត្រសម្តៅដល់សារធាតុដែលគេផលិតឬកែច្នៃតម្លើងឬកែច្នៃតម្លើងដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពដល់អាយុជីវិត ឬទ្រព្យសម្បត្តិ និងបរិស្ថាន ។
២. មេឃុំចៅសង្កាត់មានតួនាទីដូចតទៅ ៖
- ធានាថាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំត្រូវបានអនុវត្ត
- រាយការណ៍អំពីការបំពេញការងារប្រចាំខែជូនក្រុមប្រឹក្សាឃុំ សង្កាត់
- ផ្តល់យោបល់ និងជួយដល់ក្រុមប្រឹក្សាឃុំសង្កាត់លើការងារកសាងផែនការ ការរៀបចំហិរញ្ញវត្ថុ និងការអនុវត្តអំណាចតួនាទីមុខរបស់ក្រុមប្រឹក្សាឃុំសង្កាត់
- បំពេញភារកិច្ចផ្សេងៗទៀតដែលក្រុមប្រឹក្សាឃខុំសង្កាត់ប្រគល់ឱ្យ
- ផ្ទេរសិទ្ធិអំណាចដល់នៅជំទប់ចៅសង្កាត់រងទៅតាមឋានានុក្រមនៅពេលខ្លួនអវត្តមាន
- ធ្វើបញ្ជីអត្រានុកូលដ្ឋាន ដូចជាសំបុត្រកំណើត អាវាហ៍វិវាហ៍ សំបុត្រមរណភាព និងលិខិតបទដ្ឋានផ្សេងៗទៀត ។
៣. មេភូមិមានតួនាទីនិងភារកិច្ចដូចតទៅ ៖
- ទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន
- ជាតំណាងប្រជាពលរដ្ឋទាំងអស់ក្នុងភូមិនិងជាខ្សែរយៈចម្ងាយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់
- អនុវត្តនូវភារកិច្ចដែលក្រុមប្រឹក្សាឃុំសង្កាត់ឬមេឃុំប្រគល់ឱ្យដើម្បីធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិ
- ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនានារបស់ឃុំសង្កាត់និងផ្តល់យោបល់ដល់គណៈកម្មការពីតម្រូវការរបស់ភូមិខ្លួនពាក់ព័ន្ធការអភិវឌ្ឍនិងបញ្ហាផ្សេងៗ
- ត្រូវធ្វើសេចក្តីរាយការណ៍ប្រចាំខែ នូវរាល់បញ្ហាពាក់ព័ន្ធនឹងភូមិរបស់ខ្លួន ដើម្បីដាក់បញ្ចូលរបាលការណ៍ប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាឃុំសង្កាត់
- ត្រូវចូលរួមប្រជុំរបស់ប្រឹក្សាឃុំសង្កាត់ក្នុងករណីមានសំណូមពរពីក្រុមប្រឹក្សាឃុំសង្កាត់
- ត្រូវធានាផ្តល់ព័ត៌មានឯកសារជាសាធារណៈដែលពាក់ព័ន្ធនឹងភូមិខ្លួនជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ ឯកសារព័ត៌មានទាំងនោះអាចរួមមានស្តីពីការប្រជុំរបស់ ក្រុមប្រឹក្សាឃុំសង្កាត់ផែនការអភិវឌ្ឍថវិកាឃុំសង្កាត់និងការផ្សព្វផ្សាយព័ត៌មាននានា ។
៤. ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទី និងភារកិច្ចដូចតទៅ ៖
- វាយតម្លៃអំពីកម្រិតអត្ថិភាពនៃការអភិវឌ្ឍនិងសកម្មភាពអភិវឌ្ឍ នៅឃុំសង្កាត់របស់ខ្លួន
- ប្រមូលផ្តុំសេចក្តីត្រូវការក្នុងឃុំសង្កាត់ និងកំណត់អាទិភាពចំពោះ សេចក្តីត្រូវការទាំងនោះដោយផ្អែកលើធនធានសង្កាត់ និងធនធានដែលបានទទួល
- ផ្តល់សេវានិងការអភិវឌ្ឍអនុលោមទៅតាមថវិការបស់ខ្លួន
- តាមដាន និងវាយតម្លៃចំពោះលទ្ធផលនៃការអភិវឌ្ឍ
- ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល នៃការអនុវត្តផែនការអភិវឌ្ឍឃុំ ជូនប្រជាពលរដ្ឋរបស់ខ្លួន ។
៥. រដ្ឋសភាមានតួនាទីខាងក្រោម ៖
- អនុម័តច្បាប់ប្រទេស
- បង្កើតរដ្ឋធម្មនុញ្ញដែលជាច្បាប់គ្រឹះរបស់ប្រទេស
- តាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាល
- អនុម័តថវិកាជាតិ
- បង្កើតច្បាប់ការពារប្រជាពលរដ្ឋ
- មានសិទ្ធិស្នើនិងធ្វើវិសោធនកម្មច្បាប់ ។