ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើមានសិទ្ធិអ្វីខ្លះដែលត្រូវបានការពារដោយអនុសញ្ញាស៊ី-ដ ?
២. តើអ្នកនិពន្ធបង្កើតភាពអច្ឆរិយៈក្នុងស្នាដៃអក្សរសិល្ប៍ដើម្បីអ្វី ?
៣. តើអ្វីទៅហៅថាសច្ចៈក្នុងអក្សរសិល្ប៍ ? ហើយចែកចេញជាប៉ុន្មានប្រភេទ ?
៤. ដូចម្តេចដែលហៅថា ថវិកាជាតិ ?
៥. ដូចម្តេចដែលហៅថាម៉ាក្រូសេដ្ឋកិច្ច ? មីក្រូសេដ្ឋកិច្ច ?
ចម្លើយ
១. មានសិទ្ធិមួយចំនួន ដូចខាងក្រោម ៖
២. នៅក្នុងស្នាដៃអក្សរសិល្ប៍តែងតែមានបង្កប់នូវភាពអច្ឆរិយៈតិច ឬច្រើនអាស្រ័យ ទៅលើដំណើរ ដែលកើតចេញពីការតែងនិពន្ធ របស់អ្នកនិពន្ធ ។ អ្នកនិពន្ធបានបង្កើតភាពអច្ឆរិយៈស្ថិតនៅក្នុងគោលបំណងសំខាន់ៗដូចតទៅ ៖
៣. សច្ចៈក្នុងអក្សរសិល្ប៍ជាអ្វីៗដែលមើលឃើញពិតជាក់ស្តែងផ្ទាល់នឹងភ្នែក តាមរយៈសកម្មភាព ដែលកើតមានឡើងនៅក្នុងសង្គម សច្ចៈអាចជាតថភាព ។ សច្ចៈពុំប្រែប្រួល ប៉ុន្តែតថភាពអាចប្រែប្រួល ។ សច្ចៈនៅក្នុងអក្សរសិល្ប៍ ចែកចេញជា៥ ប្រភេទរួមមាន ៖
ក. សច្ចៈតាមរយៈតួអង្គ គឺជាតួអង្គដែលមានពិតនៅក្នុងសង្គម ។ ឧទារហណ៍ ៖ សច្ចៈតួអង្គភាគច្រើន មានតែនៅក្នុងរឿងបែបប្រវត្តិសាស្រ្ត រឿងស្តីពីជីវប្រវត្តិបុគ្គល ឬរឿងបែបតថភាពនិយម ។
ខ.សច្ចៈតាមរយៈទីកន្លែងគឺសម្តៅទៅលើទីតាំងនៃដំណើរប្រព្រឹត្តទៅរបស់រឿងដែលទីតាំងទាំងនោះគឺមានពិតប្រាកដនៅក្នុងសង្គមដោយមិនមែនកើតចេញពីការស្រមើស្រម៉ៃរបស់អ្នកនិពន្ធឡើយ ។ ឧទាហរណ៍ ៖ រាជធានីភ្នំពេញ ព្រះបរមរាជវាំង ភ្នំឧដុង្គភ្នំកង្រី ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈស្ទឹងអជ្ជរវត្តី ទន្លេសាប ។
គ. សច្ចៈតាមរយៈពេលវេលា គឺជាពេលវេលាដែលមានលក្ខណៈសច្ចៈពិតប្រាកដនៃការប្រព្រឹត្តទៅនៃដំណើររឿង ឬហេតុការណ៍ក្នុងសាច់រឿង សច្ចៈតាមរយៈពេលវេលាគឺមានលក្ខណៈនៃក្រឹត្យក្រម មិនអាចកែប្រែបាន ។ ឧទាហរណ៍ ៖ ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយលោកប៉ុលពត រដូវស្សាស្ថិរនៅក្នុងខែឧសភា ដល់ខែតុលាប្រជាកសិករនាំគ្នាធ្វើស្រែចម្ការ ។
ឃ. សច្ចៈតាមរយៈហេតុការណ៍គឺជាដំណើរហេតុការណ៍ ឬបញ្ហាដែលកើតមានពិតជាក់ស្តែងឥតក្លែងបន្លំ ។ ឧទាហរណ៍ ៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជានៅក្នុងទីក្រុងភ្នំពេញ ត្រូវបានបង្ខំឱ្យចុះចោលផ្ទះសម្បែង...។ ប្រជាជនកម្ពុជារស់នៅ គ្មានសិទ្ធិសេរីភាពនិងត្រូវបង់ពន្ធដល់បារាំងសេស ក្នុងនាមជាប្រទេសនៅក្រោមអាណានិគម ។
ង. សច្ចៈតាមរយៈសកម្មភាព គឺជាការធ្វើសកម្មភាព ដែលមានពិតជាក់ស្តែងក្នុងសង្គម ។ ឧទាហរណ៍ ៖ ប្រជារាស្រ្តភូមិក្រាំងលាវ បានធ្វើសកម្មភាពប្រឆាំងនឹងពួកបារាំងសេស ។
៤. ថវិកាជាតិ មានលក្ខណៈជាក់លាក់ ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ ។ ថវិកាជាឧបករណ៍ហិរញ្ញវត្ថុរបស់រដ្ឋ ឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ច ពីព្រោះថវិកាមិនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបស់គណនេយ្យនោះទេ ។ ថវិកាបេសកកម្មមួយច្បាស់លាស់ គឺធ្វើវិចារណកម្មក្នុងការអនុវត្ត និងការប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុដែលទទួលបានពីចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ។ ថវិការរាជរដ្ឋាភិបាលគឺជាការប៉ាន់ស្មាននូវចំណូលនិងចំណាយរបស់រដ្ឋសម្រាប់ថ្នាក់បន្ទាប់ឧទ្ទេសភាព ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុនៅចំមុខរដ្ឋសភាឬអង្គការនីតិប្បញ្ញត្តិ ដើម្បីសុំការអនុម័ត។ ថវិកាជាឧបករណ៍មួយដ៏ចាំបាច់សម្រាប់រដ្ឋដឹកនាំនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានត្រឹមត្រូវ និងញុំាំងឱ្យរដ្ឋក្តាប់ជាប់នៅការប្រព្រឹត្តិទៅ និងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនបានខ្ជាប់ខ្ជួន ។ ថវិកាជាតិមានតួនាទីដូចខាងក្រោម ៖
ទី១ ផ្គត់ផ្គង់ធនធានដោយកំណត់តាមអទិភាព
ទី២ បែងចែកដោយផ្ទេរធនធានតាមមធ្យោបាយចំណូល និងចំណាយ
ទី៣ ស្ថានភាពភាវូបនីយ៍កម្មនៃម៉ាក្រូសេដ្ឋកិច្ចដែលរក្សាឱ្យបានតុល្យភាព ជាមូលដ្ឋានទាំងឡាយ ។
៥. ម៉ាក្រូសេដ្ឋកិច្ចជាការរក្សាអំពីសេដ្ឋកិច្ចទាំងមូលដោយពិនិត្យមើលអំពីផលិតភាពមានការងារធ្វើ ( អនីកម្មភាព) ការប្រើប្រាស់ និងការវិនិយោគកម្រិតថ្លៃជាទូទៅ (អតិផរណា) និងតម្រូវការ និងការផ្គត់ផ្គង់សរុប ។មីក្រូសេដ្ឋកិច្ចគឺជាការសិក្សាអំពីឥរិយាបថនិងការធ្វើសេចក្តីសម្រេចចិត្តរបស់បុគ្គលម្នាក់ៗក្រុមគ្រួសារនីមួយៗនិងក្រុមនីមួយៗ ។