ក. បញ្ហាទាំងនេះបណ្ដាលមកពី៖
+ កត្តាគ្រួសារ
- ភាពក្រីក្រដែលងាយនឹងអូសទាញយុវជន
- គ្រួសារខ្លះមធ្យម ឬក៏ធូរធារ ប៉ុន្តែបណ្ដែតបណ្ដោយកូនឲ្យខ្វះខាតការអប់រំ ឬទំរើសកូន
- រវល់នឹងការប្រកបមុខរបររកស៊ី ឬក៏រវល់ការាងារជាមន្រ្តីរាជការ...ដោយមិនបានអប់រំកូន ហើយមានទស្សនៈថា « ការរកស៊ីចិញ្ចឹមផ្គត់ផ្គងកូនចៅ គឺជាភារកិច្ចតែមួយគត់របស់គ្រួសារ » ធ្វើឱ្យយុវជនទាំងនេះមានឱកាសគ្រប់គ្រាន់ ងាយធ្លាក់ទៅក្នុងបញ្ហាអសកម្មទាំងនេះដូចជា ជក់គ្រឿងញៀន ដេកតាមផ្ទះសំណាក់ ដើរលួចឆក់ ប្លន់...។
+ កត្តាសាលារៀន
- ជីវភាពគ្រូបង្រៀនមានកម្រិតទាបជាងសិស្ស មិនហ៊ាននិយាយស្ដី អប់រំសិស្ស និងខ្លាចអំពើហិង្សាដែលសិស្សបង្កឡើងតាមគ្រប់រូបភាព។
- សាលាមានពេលវេលាតិចតួចណាស់ក្នុងការអប់រំ
- សាលារៀនមានពេលខ្លះខ្លាចឥទ្ធិពលឪពុកម្ដាយរបស់សិស្សដែលមានបុណ្យសក្ដិ អំណាច តួនាទី
+ កត្តាសង្គម
- ការចូលរួមពីមជ្ឈដ្ឋានសង្គមនៅមានកម្រិត
- អំណាចច្បាប់ក្នុងសង្គមនៅធូររលុង
- ការលុកលុយវប្បធម៌បរទេសយ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យយុវជនងាយទទួលយក និងអនុវត្តតាមដោយល្ងិតល្ងង់ គ្មានព្រំដែន។
- ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការអប់រំយុវជន ប៉ុន្តែបែរជាជួយផ្សព្វផ្សាយបន្ថែមនូវអ្វីដែលអាក្រក់បន្ថែមទៀតដូចជា ភាពយន្តអាសអាភាស ប្លន់ កាប់ចាក់ ចាប់ជំរិត ទស្សនាវដ្ដីសិច... ដែលប្រឈមមុខនឹងជំងឺកាមរោគ អេដស៍។
- ការសាបព្រោះនូវឥទ្ធិពលអាក្រក់ពីកូនអ្នកមានអំណាចបុណ្យសក្កិ និងទឹកលុយ... ច្រើនតែរួចខ្លួនពីច្បាប់។
+ កត្តាផ្ទាល់ខ្លួន
- ការសេពគប់មិត្តមិនល្អ
- ការស្វែងយល់ពីអ្វីដែលប្លែកៗ តាមរយៈការអូសទាញរបស់សម្ភារ លុយកាក់ដោយសារតែខ្វះការអប់រំ ក្រីក្រ...
- អាងទៅលើបុណ្យសក្កិលុយកាក់របស់ឪពុកម្ដាយ...។