Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-08-06 11:35

គោល​ខន្តី​សំខាន់ៗ​ ដែល​ត្រូវ​ប្រកាន់​មាន៖

  • ខន្តី​ចំពោះ​ការ​លំបាក​ គឺ​ការ​អត់​ធន់​ចំពោះ​ការ​លំបាក​របស់​ការងារ​​ មិន​រុញរា​ចំពោះ​ឧបសគ្គ​ ការ​ហត់​នឿយ​ សេចក្ដី​ស្រេក​ឃ្លាន​ ក្ដៅ​ត្រជាក់​ជាដើម។
  • ខន្តី​ចំពោះ​ទុក្ខ​វេទនា​ ដូច​ជា​ការ​ឈឺ​ចាប់​ ជំងឺ​តម្កាត់​​ ភាព​សោកសៅ ការ​ព្រាត់​ប្រាស​ របួស​ជាដើម។
  • ខន្តី​ចំពោះ​ការ​ឈឺចិត្ត ដូចជា​ការ​ទទួល​រង​ភាព​អយុត្តិធម៌ ដោយ​ត្រុវ​គេ​និន្ទា​ មួល​បង្កាច់​ ចំអក​ឡក​ឡឺយ​ ប្រមាថ​មើល​ងាយ​ រារាំង​មិន​ឱ្យ​សម្រេច​កិច្ច​ការ​ជាដើម។
  • ខន្តី​ចំពោះ​អំណាច​កិលេស ដូចជា​អត់​ធន់​ចំពោះ​វត្ថុ​ដែល​មក​ជន្ល​កាមារម្មណ៍​របស់​យើង​ឱ្យ​ស្រើប​ស្រាល​។ អត់​ធន់​ចំពោះ​ការ​បញ្ជោរ​ អួត​លើក​ជើង​ ចង់​បាន​អំណាច​មិន​ត្រឹម​ត្រូវតាម​ធម៌​។ ពិសេស​អត់​ធន់​ចំពោះ​ចិត្ត​ដែល​ចង់​ធ្វើ​ស្រេច​តែ​ចង់​ ខ្វះ​ការ​ពិចារណា ដូចជា​ « គូរ​មុន​គិត »។
  • ខន្តី​ចំពោះ​ការ​បដិបត្តិ​ធម៌​គឺ ការ​បដិបត្តិ​តាម​ទស​ពិធ​រាជ​ធម៌​ទាំង​១០​ឱ្យ​បាន​ត្រឹម​ត្រូវ​។
  • ខន្តី​ចំពោះ​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន​គឺ ត្រូវ​ចេះ​អត់​ធន់​មិន​បង្ខំ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ទាំង​ងងើល​ គ្មាន​ការ​សិក្សា​ឡើយ ព្រោះ​នាំ​ឱ្យ​មាន​ផល​អាក្រក់​។
  • ខន្តី​ចំពោះ​អ្នក​តូច​ ឬអ្នក​ក្រោម​បង្គាប់​ ដើម្បី​ចៀស​ផុត​ពី​ការ​បែក​បាក់គ្នា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login