ប្រៀបធៀប បុណ្យពិសាខបូជា និងមាឃបូជា ៖
បុណ្យពិសាខបូជា ប្រារព្ធនៅថ្ងៃទី ១៥កើត ខែពិសាខ ។ បុព្វហេតុ ៖ រំលឹកដល់ថ្ងៃព្រះពុទ្ធទ្រង់ ៖
- ប្រសូត
- ត្រាស់ដឹង
- បរិនិព្វាន ។
សកម្មភាព
- ពេលល្ងាចព្រះសង្ឃ និងពុទ្ធបរិស័ទសូត្រធម៌ សរសើរពុទ្ធគុណ និងព្រះសង្ឃទ្រង់សំដែងធម៌ទេសនាពីពុទ្ធប្បវត្តិ ។
- ពេលព្រឹករាប់បាត្រព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។
បុណ្យមាឃបូជា ប្រារព្ធនៅថ្ងៃទី ១៥ កើត ខែមាឃ ។ រំលឹកដល់ថ្ងៃដែល ៖
- ឆ្នាំដំបូងដែលព្រះពុទ្ធបានត្រាស់ដឹង
- ប្រជុំមហាសន្និបាតសង្ឃមានព្រះអរហន្ត ១២៥០អង្គក្រុមបុរាណជដិល ១០០០
- ក្រុមអង្គសាវ័ក ២៥០០មកជួបជុំស្តាប់ឳវាទប្បត្តិមោក្ខព្រះពុទ្ធ
- ថ្ងៃតាំងព្រះសារីបុត្រជាបឋមសាវ័ក និងព្រះមោកល្លានជាទុតិយសាវ័ក
- ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ៣ ខែមុនចូលបរិនិញ្វននៅថ្ងៃ ១៥កើត ខែពិសាខ
- ប្រារព្ធនៅវត្ត ពេលល្ងាចព្រះសង្ឃសូត្រធម៌ពុទ្ធគុណនិងសំដៅធម្មទេសនាពីពុទ្ធប្បវត្តិ
- ពេលព្រឹកប្រគេនយាគូព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។