Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ទំនាក់ទំនងដោយផ្ទាល់ និងទំនាក់ទំនងមិនផ្ទាល់ ?

២ . ដូចម្តេចដែលហៅថា​ ផ្នែកបដិបក្ខ ?

៣. ការតស៊ូរវាវងផ្នែកបដិបក្ខជាប្រភពកំលាំងចលករជំរុញការរីកចំរើន ។ ចូរពន្យល់ ?

៤. តើការរីកចំរើន របស់អង្គវត្ថុប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ ?

៥. ដូចម្តេចដែលហៅថា បដិសេធនៃបដិសេធ ?

ចម្លើយ

១.

  • ទំនាក់ទំនងដោយផ្ទាល់ គឺជាទំនាក់ទំនងរវាងបណ្តាវត្ថុបាតុភុត ឬបណ្តាកត្តាដោយផ្ទាល់ជះឥទ្ធិពលទៅវិញទៅមក ដោយមិនបាច់មានអន្តរករ ។
  • ទំនាក់ទំនងមិនផ្ទាល់ គឺទំនាក់ទំនងដែលឆ្លងកាត់អន្តរករមួយ ឬច្រើន ។

ទំនាក់ទំនងទាំងពីរនេះ សុទ្ធតែបានពង្រឹងអត្ថិភាព និងអភិវឌ្ឍន៍របស់អង្គវត្ថុ ។ ប៉ុន្តែទំនាក់ទំនងដោយផ្ទាល់ អាចពង្រឹងបានរហ័សជាងរីឯទំនាក់ទំនងមិនផ្ទាល់មានលលក្ខណៈរហ័សឬយឺតពង្រឹងបានច្រើនឬតិចអាស្រ័យដោយលក្ខណៈរបស់អន្តរករ ។

២. ផ្នែកបដិបក្ខគឺជា ផ្នែកដែលមាននិន្នាការផ្ទុយគ្នា ប្រឆាំងគ្នានៅក្នុងវត្តុភាវៈបាតុភូត ។ នៅក្នុងអង្គវត្តឬបាតុភូតមានផ្នែកច្រើនផ្សេងៗគ្នា ក្នុងនោះមានផ្នែកពីរជាមូលដ្ឋានបដិបក្ខគ្នាប្រឆាំងគ្នាមានទំនាស់ទំនងជាមួយគ្នា ។ ឧទាហរណ៍ៈ  ផ្នែកសកម្មនិងផ្នែកអកម្មផ្នែករីកចំរើន​និងផ្នែកទ្រុឌទ្រោមផ្នែកជឿនលឿន និងផ្នែកអន់ថយ ។

៣. នៅក្នុងអង្គវត្ថុមួយ មានផ្នែកបដិបក្ខដែលឯកភាពគ្នាផងតស៊ូនឹងគ្នាផង ។ ប៉ុន្តែផ្នែកទាំងពីរនេះ មានចរឹតផ្ទុយគ្នាព្រោះឯកភាពមានលក្ខណៈធៀបឯតស៊ូមានលក្ខណៈដា​ច់ខាត ។ មានន័យថា ឯកភាពវសគ្រាន់តែធ្វើអោយអង្គវត្ថុអត្ថិភាពនិងប្រែប្រួលជាបណ្តើរៗដើម្បីឈានទៅរកការប្តូរជំនួសដោយអង្គវត្ថុថ្មីទៀត និងស្ថិតក្នុងរយៈកាលកមនត់ប៉ុននោះ ។ ឯកតស៊ូ គឺវាបានសំដែងឡើងជំហរ ឬសំងាត់ធ្វើអោយរង្គោះរង្គើដល់ឯកភាពនិងដល់កំរិតមូយជាកំនត់វាបំផ្លាញអង្គឯកភាពចាស់ចោល វាបង្កើតអង្គឯកភាពថ្មីជំនួសវិញ ។

នៅពេលអង្គឯកភាពថ្មីកើតឡើងឯកភាព និងតស៊ូរវាងមុខបដិបក្ខថ្មីក៏កើតឡើងជាបន្តបន្ទាប់ ។ ដូចនេះការតស៊ូរវាងមុខបដិបក្ខជាប្រភព និងជាកំលាំងចលករនៃការរីកចំរើននៃរាល់អង្គវត្ថុនិងបាតុភូតនៅក្នុងពិភពបរានុម័ត ។

៤. ក្នុងអង្គវត្ថុមួយគុណភាព និងបរិមាណមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ។ ដំបូងបរិមាណប្រែប្រួលជាបណ្តើរៗនាំអោយគុណភាពចាស់ប្រែប្រួលជាបណ្តើរៗដែលតែអង្គវត្ថុនៅពុំទាន់ប្តូររូបរាងទេ ។ ដល់កំរិតមួយកំនត់គុណភាពលប្រែ​ប្រួលទាំងស្រុង គឺជាការបញ្ចប់បំរែបំរួលខាងបរិមាណ ។ ពេលនោះអង្គវត្ថុថ្មីមួយកើតឡើងជំនួសវត្ថុចាស់ ហើយបរិមាណថ្មីក៏កើតឡើងនិងបង្កើតការវិវត្តន៍ថ្មីៗទៀតជាបន្តបន្ទាប់ ។

      ក្នុងចលនានិងវិវត្តន៍របស់អង្គវត្ថុមា​នទិសពីរផ្សេងគ្នាពីកាលណាបរិមាណកើតឡើងគុណភាពចាស់ថយចុះជាបណ្តើរៗ និងច្រាសមកវិញ ។ តែអង្គវត្ថុមិនទាន់ផ្លាស់ប្តូរជាស្ថាពរ​ទេ ។ នេះជាការលោតផ្លោះបណ្តើរៗ ។ ពេលគុណភាពថ្មីមួយកើតឡើងជំនួសគុណភាពចាស់គឺជាការលោតផ្លោះឆាប់រហ័ស ។ ក្នុងប្រកខ័ណ្ឌសង្គមបំរែ​បំរួលបរិមាណហៅថា វិវត្តន៍ឯបំរែ​បំរួលគុណភាពហៅថាបដិវត្តន៍ ។

៥. កាលណាអង្គវត្ថុលមួយត្រូវបានប្តូរ និងជំនួសដោយអង្គវត្ថុថ្មីហៅថាបដិសេធបដិសំយោគ ។​ឯអង្គវត្ថុថ្មីនោះ វិវត្ត​ន៍ឈានដល់ការប្តូរជំនួសដោយអង្គវត្តុថ្មីមួយទៀត គឺជាបដិសេធសំយោគជាលើកទីពីរ ។ បដិសេធសំយោគទាំងពីរលើកនេះ ហៅថាបដិសេធនៃបដិសេធ​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login