ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមច្បាប់ខាងលើំ ឃុំ សង្កាត់ត្រូវដឹកនាំដោយក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមាជិកពី៥ ទៅ១១នាក់ដោយយោងទៅតាមលក្ខណៈភូមិសាស្រ្តនិងប្រជាសាស្រ្ត ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបោះឆ្នោតជ្រើសរើសឡើងដោយប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួនស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ។ ក្រុមប្រឹក្សាឃុំសង្កាត់មានភារកិច្ចទទួលត្រូវក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ របស់ខ្លួនដោយត្រូវមានប្រធានក្រុមប្រឹក្សាជាមេឃុំ ចៅសង្កាត់ ។