អាស៊ានជាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ។ ហើយកម្ពុជាបានទទួលផលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖
- កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាសមាជិកក្នុងតំបន់
- កម្ពុជាមានឱកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន
- កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរណ៍
- កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន
- មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់
- ផ្លាស់ប្តូរគ្នាទៅវិញទៅមកផ្នែកវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព័ត៌មានថ្មីបន្ថែមទៀត
- កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើនពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចការនយោបាយ និងទំនាក់ទំនងការបរទេស ។