2018-12-21 17:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការអប់រំសីលធម៌ និងពលរដ្ឋ នៅក្នុងសាលារៀន មានសារៈសំខាន់ណាស់ព្រោះ យើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាសព្វថ្ងៃនេះសង្គមខ្មែរហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងស្មារតី សីលធម៌និងមនុស្សធម៌ ។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺ គេអោយតម្លៃតែទៅលើភាពហីហាខ្ពស់មុខខ្ពស់មាត់ សំរាប់ខ្លួន និងក្រុមគ្រួសារគេតែប៉ុណ្ណោះ ។ កត្តាទាំងនេះបណ្តាលមកពីចិត្តលោភ ។ ទោសៈ មោហៈ ខ្វះសីលធម៌ ដែលគ្របសង្កត់លើខ្លួនគេធ្វើឱ្យពួកគេមើលពុំឃើញតម្លៃពិតរបស់សង្គម និងរបស់មនុស្សនៅលើពិភពផែនដីនេះ ។ អាស្រ័យហេតុដូចនេះហើយទើបយើងសង្កេតឃើញថា នៅក្នុងសង្គមជាតិយើងគេតែងជួបប្រទះនូវការកាប់សម្លាប់និងសង្គ្រាមមិនឈប់ឈរដែលជារូបភាពធ្វើអោយសង្គមជាតិយើងអាប់ឳនកិត្តិយសពីមួយ ថ្ងៃទៅមួយថ្ងៃ ។ ដើម្បីជួយចំណែកកាតបន្ថយឬលប់បំបាត់នូវរាល់កត្តាអសកម្មនិងទង្វើអសីលធម៌ទាំងឡាយដូចបានរៀបរាប់ត្រួសៗខាងលើការអប់រំសីលធម៌ពលរដ្ឋនៅក្នុងសាលលារៀនមានសារសំខាន់ខ្លាំងណាស់គឺ ៖
+ ស្គាល់ និងគោរពខ្លួនឯង និងអ្នកដទៃ
+ ស្គាល់តម្លៃ សិទ្ធិ សេរីភាព ភាតរភាព សមភាពជាមូលដ្ឋានរបស់មនុស្ស
+ ស្គាល់ពីជីវភាពពិត និងការវិវត្តរបស់សង្គម ។ សរុបមកទោះបីជាវិទ្យាសាស្ត្រ បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏មនុស្សមិនអាចរស់ដោយគ្មានចំណេះដឹង ជាពិសេសនូវមុខវិទ្យាសីលធម៌នេះបានឡើយ ។