អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្តីថ្លែងការរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាននាខែកក្កដាឆ្នាំ១៩៩៣បានចែងថា៖
- រដ្ឋមន្រ្តីការបរទេសអាស៊ាន សូមស្វាគមន៍នុវការសម្រេចលើការព្រមព្រៀងជាអន្តរជាតិ ក្នុងអំឡុងសន្និសីទពិភពលោកស្តីពីសិទ្ធិមនុស្សទីក្រុងវីយ៉េនថ្ងៃទី ១៤ ដល់១៥ ឆ្នាំ ១៩៩៣ និងបានអះអាងឡើងវិញនៃការប្តេជ្ញាចិត្តនិងការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានដូចមានចែងនៅក្នុងសេចក្តីថ្លែងការនាទីក្រុងវីយ៉ែនថ្ងៃ ២៥ មិថុនា ១៩៩៣ ។
- រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ថា សិទ្ធិមនុស្សមានទំនាក់ទំនងគ្នាទៅវិញទៅមកមិនអាចកាត់ចេញចេញពីគ្នាបានទេដោយរាប់ទាំង សិទ្ធិពលរដ្ឋសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ដែលសុទ្ធសឹងតែមានសារៈសំខាន់ស្មើគ្នា ។ សិទ្ធិទាំងអស់នោះបានដោះស្រាយដោយតុល្យភាពនិងគ្រប់ជ្រុងជ្រោយដោយឈរលើការការពារ និងលើកស្ទួយឲ្យសមតាមលក្ខណៈពិសេសនៃវប្បធម៌ សង្គម សេដ្ឋកិច្ច និងស្ថានភាពនយោបាយ។
- រដ្ឋមន្រ្តីការបរទេសទាំងអស់បានបញ្ជាក់ថាការលើកស្ទួយនិងការការពារសិទ្ធិមនុស្សមិនត្រូវយកទៅប្រើប្រាស់ដើម្បីកេងចំណេញខាងនយោបាយនោះ[A1] ទេ
- រដ្ឋមន្រ្តីការបរទេសទាំងអស់ យល់ស្របថាអាស៊ានគួរធ្វើសហប្រតិបត្តិការលើវិធីសាស្រ្តរួបរួមគ្នាលើវិស័យសិទ្ធិមនុស្សដោយចូលរួមយ៉ាងសកម្មព្រមទាំងធ្វើវិភាគទានក្នុងការអនុវត្តលការលើកស្ទួយនិងការពារសិទ្ធិមនុស្ស
- រដ្ឋមន្រ្តីការបរទេសទាំងអស់ បានគូសបញ្ជាក់ថាការអភិវឌ្ឍន៍គឺជាសិទ្ធិមិនអាចខ្វះបានហើយការប្រើសិទ្ធិមនុស្សធ្វើជាលក្ខខណ្ឌចាំបាច់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់ជំនួសអភិវឌ្ឍន៍បើពុំដូច្នោះទេ វាអាចជះឥទ្ធិពលអាក្រក់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។
- រដ្ឋមន្រ្តីការបរទេសទាំងអស់បានបញ្ជាក់ថាការការពារ និងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសហគមន៍អន្តរជាតិ ត្រូវឈរលើគោលការនៃការពារអធិតេយ្យភាពបូរណភាពដែនដីរបស់រដ្ឋមិនត្រូវជ្រៀតជ្រែកចូលការងារផ្ទៃក្នុងប្រទេសដទៃ
- រដ្ឋមន្រ្តីទាំងអស់យល់ឃើញថា ការលើកកម្ពស់តុល្យភាពនៃសិទ្ធិបុគ្គលនិងសិទ្ធិសហគមន៍ដូចបានចែងក្នុងសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្ស
- រដ្ឋមន្រ្តីទាំងអស់បាន ពិនិត្យឡើងវិញដោយពេញចិត្តអំពីការរីកចំរើនដ៏ធំធេង ជាបន្តបន្ទាប់របស់អាស៊ានក្នុងការធ្វើឲ្យប្រជាជនទាំងអស់បានរួចផុតពីការភ័យខ្លាចនិងការខ្វះខាតធ្វើឲ្យប្រជាជនរស់នៅដោយសេចក្តីថថ្លៃថ្នូរ
- រដ្ឋមន្រ្តីការបរទេសទាំងអស់បានបញ្ជាថាការករំលោភលើសិទ្ធិមនុស្សត្រូវកែលំអដោយគ្មានការអត់ឱន្យជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ
- ធម្មនុញ្ញថ្មីរបស់អាស៊ានជំរុញឲ្យរដ្ឋជាសមាជិកទាំងអស់ការពារសិទ្ធិមនុស្សឲ្យបានសមស្របតាមលក្ខខណ្ឌផ្ទៃក្នុងប្រទេសរបស់ខ្លួន
- គណៈកម្មការអន្តររដ្ឋាភិបាលមួយរបស់អាស៊ានដែលទទួលបន្ទុកកិច្ចការសិទ្ធមនុស្សត្រូវបានបង្កើតឡើង បច្ចុប្បន្នបានជួបប្រជុំនិងកំពុងតែដំណើរការ ។