2018-12-24 16:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហាបរិស្ថានបន្ទាប់បំផុតគឺផ្សេងអ័ព្ទដែលបណ្តាលពីភ្លើងឆេះព្រៃ និងឆេះដី ។ មុននឹងហេតុការផ្សែងអ័ព្ទធ្ងន់ធ្ងរ ១៩៩៧ ១៩៩៨ អាស៊ានបានប្រកាន់យកនូវការងារសហប្រតិបត្តិការ ដើម្បីការពារផ្សែងអ័ព្ទនិងកាត់បន្ថយផលប៉ះពាល់របស់វា ដែលមានចែងក្នុងផែនការណ៍កិច្ចសហប្រតិបត្តិការ អាស៊ានឆ្នាំ ១៩៩៥ លើកករណីការសាយភាយផ្សែងឆ្លងដែន ។ វិធានការណ៍ខាងលើរាប់បញ្ចូលទាំងការពង្រឹងមជ្ឈមណ្ឌលឯកទេសឧត្តុនិយមអាស៊ាននោសឹង្ហបុរីលើកម្ពស់គុណភាពខ្យល់អាកាសនិងប្រព័ន្ធកមម្រិតគុណភាពគ្រោះថ្នាក់ដោយសារភ្លើង ឆ្លើយតបទៅនឹងហេតុការណ៍បន្ទាន់ ឆ្នាំ១៩៩៧ ១៩៩៨អាស៊ានបានអនុម័តផែនការសកម្មភាពផ្សែងអ័ព្ទតំបន់ដោយដាក់វិធានការការពារទប់ស្កាត់ ភ្លើងឆេះ ដី និងព្រៃរាប់បញ្ចូលទាំងការរៀបចំក្រុមពន្លត់អគ្គីភ័យតំបន់ការអប់រំ និងការចូលរួមពិសហគមន៍មូលដ្ឋាន ។ ឆ្នាំ២០០២ អាស៊ានបានបញ្ចប់នូវកិច្ចព្រមព្រៀងស្តីពីការសាយភាយផ្សែងអ័ព្ទឆ្លងដែនជាកត្តាឆ្លុះបញ្ជាក់អំពីការប្តេជ្ញារបស់ពួកគេ ។ កិច្ចព្រមព្រៀងបានចូលជាធរមាននៅខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ ចំពោះបញ្ហាបរិស្ថានដទៃទៀត អាស៊ានបានជ្រើសរើសតំបន់ការពារចំនួន២៨ ជារមណីោយដ្ឋានបេតកភ័ណ្ឌអាស៊ានហើយដាក់ចេញកម្មវិធីគ្រប់គ្រងប្រភពធនធានទឹកបង្កើតនូវមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចំរុះបង្កើតគម្រោងបណ្តុះព្រៃឈើឡើងវិញ និងចំពោះប្រព័ន្ធបរិស្ថានដែលទ្រុឌទ្រោមយល់ព្រមធ្វើលក្ខណៈវិនិច្ឆ័យគុណភាពទឹកសមុទ្រ និងអនុម័តលើកម្មវិធីសិក្សាពីបរិស្ថាន និងការយល់ដឹងជាសាធារណៈ ។