ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីកាត់បន្ថយភាព ក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានបានលើកទឹកចិត្តឲ្យមានកំណើនសេដ្ឋកិច្ចបង្កើនការងារ និងកាត់បន្ថយភាពក្រីក្រគឺជាការទទួលខុសត្រូវរបស់ប្រទេសរៀងខ្លួនៗ ។ អាស៊ានចូលរួមសហការក្នុងការខិតខំប្រលឹងប្រែងឲ្យសម្រេចបាននូវគោលបំណងដ៏ប្រពៃតាមរបៀបជាច្រើន ។វិភាគទានមួយគឺការចូលរួមដ៏សំខាន់ ដើម្បីសន្តិភាពស្ថេរភាពតំបន់ដែលមិនអាចខ្វះបាន បើមិនដូច្នោះទេផ្នែកវិននិយោគនឹងត្រូវអន់ថយ ខាងការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងត្រូវយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពជីវីតរបស់ប្រជាជនអាស៊ាន បានដាក់ចេញនូវមូលដ្ឋានគ្រឺះសម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ដែលជាកត្តាលើកទឹកចិត្តទាក់ទាញអ្នកវិនិយោគទុនរំពឹងលើតំបន់ទីផ្សារដ៏ធំមួយ ។ ប្រទេសអាស៊ានក៏បានសិក្សាពីគ្នាទៅវិញទៅមកដូចជាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់យុវជនដែលពួកគេត្រូវការយកមកប្រើប្រាស់ សម្រាប់សេដ្ឋកិច្ចទំនើប ។