ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ។ នៅគ្រិស្តសករាជ (១១១៣ដល់១១៥០) និងនៅពុទ្ធសតវត្សទី១៧ រឺ១៨ ។ និមិត្តរូបនៃកំពូលប្រាសាទ ៖
កំពូល៣តំនាងអោយ ៖
- ព្រះអាទិទេព៣អង្គ ក្នុងសាសនាព្រាហ្មណ៍ ( ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ) ។
- គម្ពីរត្រៃវេទមាន ៖ គម្ពីរឫគ្វេទ គម្ពីរសាមវេទ គម្ពីរយជុវេទ ។
កំពូល ៥ តំនាងអោយ ៖
- តាមជំនឿនៃលទ្ធិព្រាហ្មណ៍ ៖ កំពូលកណ្តាលដែលខ្ពស់ជាងគេ ជានិមិត្តរូបនៃភ្នំព្រះសុមេរុ៍ព័ទ្ធជុំវិញដោយមហាទ្វីបទាំង៤ (បុព្វវិទេហទ្វីប ជម្ពូទ្វីប អបរគោយានទ្វីប ឧត្តរកុរុទ្វីបនិងមហាសមុទ្ទ) ។
តាមទស្សនៈមនុស្សនិយម ៖
- តំនាងអោយម្រាមទាំងប្រាំនៃបាតដៃរបស់ពលករ ។
- តំនាងអោយព្រលឹងទាំង៥ បង្កប់ពីក្រោយស្នាដៃមាន (បញ្ញា ព្យាយាមក្នុងពលកម្ម ភាពអំនត់ ទេពកោសល្យនិម្មិតកម្មសិល្បៈ) ។