( តពីលេខ ១ )
៥. ករណីមិនរាប់បញ្ចូលជាប្រាក់ឈ្នួលនូវ ៖
- ការព្យាបាលសុខភាព
- វិភាជន៍គ្រួសារតាមច្បាប់
- សោហ៊ុយធ្វើដំណើរ
- អត្ថប្រយោជន៍ដែលផ្តល់ឪ្យជាពិសេសចំពោះកម្មករនិយោជិកដើម្បីសម្រួលការបំពេញមុខងាារ
៦. វិវាទការងារស្ដែងឡើង ក្រោមរូបភាពខុសគ្នា ដូចជានៅប្រទេសបារាំង ប្រភេទវិវាទនីមួយៗស្ថិតក្រោមសមត្ថភាពរបស់តុលាការខុសៗគ្នា ៖
- វិវាទដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាងកម្មករ
- និយោជិក ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការដំបូង
- វិវាទដែលទាក់ទងការបញ្ឈប់ កម្មករនិយោជិកពីការងារនៅក្នុងក្រុមហ៊ុនជំរះបញ្ជីតាមផ្លូវតុលាការត្រូវសសិ្ថតនៅក្រោមសមត្ថកិច្ចរបស់តុលាការពាណិជ្ជកម្ម
- វិវាទដែលទាកទងនឹងការជំទាស់ចំពោះសេចក្ដីសម្រេចរបស់អធិការការងារ ត្រូវស្ថិតនៅក្រោមសមត្ថភាពអធិការតុលាការរដ្ឋបាល
- វិវាទការងាររួមត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលា ការដំបូង ។
- វិវាទបុគ្គលត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការ ការងារ ។
- បទល្មើស ក្នុងការរារាំងកិច្ចការរបស់គណកម្មកាធិការការងារ ត្រុវស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌ ។
ដោយឡែក នៅប្រទេសកម្ពុជាយើងវិញ នៅពុំទាន់មានតុលាការរដ្ឋបាល តុលាការពាណិជ្ជកម្ម និងតុលាការងារនៅឡើយទេ ហេតុនេះគ្រប់វិវាទទាំងអស់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការខេត្ត-ក្រុងជាអ្នកដោះស្រាយ ។ ហើយច្បាប់បានធ្វើការបែងចែកវិវាទការងារពីប្រភេទគឺវិវាទបុគ្គលនិងវិវាទការងាររួម ។
៧. មូលហេតុជាច្រើន ដែលបណ្ដាលឪ្យមានវិវាទការងារកើតឡើងដូចជា ៖
- ការបណ្ដាលកម្ម-និយោជិក ពីការងារដោយមិនបានជូនដំណឹងជាមុន
- ការបញ្ឈប់កម្មករ-និយោជិក ពីការងារដោយមិនគោរពនិងអនុវត្តតាមច្បាប់ស្តីពីការងារ
- ការមិនអនុវត្តបទតាមបទការងារ និងបទបញ្ញតិ្ដដែលទាក់ទងដល់បរិក្ខាប្រើប្រាស់និងផលប្រយោជន៍មិនមែនរូបិយវត្ថុផ្សេងទៀត
- ការបន្ថែមសិទ្ថិដល់កម្មករ-និយោជិក ការអនុវត្តការងារមិនត្រឹមត្រូវ
- ការបញ្ចុះមុខងារ ការព្យួរការងារការព្រមាននិងការដាក់វិន័យដល់កម្មករ-និយោជិក
- ការផ្តល់ប្រាក់ឈ្នួលមិនត្រឹមត្រូវ
- ការយឺតយ៉ាវក្នុងការប្រើប្រាក់ខែ
- ការបើកប្រាក់ខែឪ្យកម្មករ-និយោជិកតិចជាងចំនួនប្រាក់ខែអប្បបរមាដែលបានកំណត់ដោយក្រសួងទទួលបន្ទុកវិស័យការងារ
- ការបង្ខំវិស័យការលើសម៉ោង
- ការមើលងាយជេរប្រមាថកម្មករនិយោជិក
- ការកាត់ប្រាក់ឈ្នួលស្រេចតែចិត្ត
៨. ប្រភេទនៃវិវាទការងារ
ក. វិវាទបុគ្គល គឺជាវិវាទរវាងកម្មករ-និយោជិកម្នាក់និងនិយោជិករបស់ខ្លួន ឬអាចនិយាយម៉្យាងទៀតថាជាវិវាទដែលកើតឡើងរវាងនិយោជកនិងកម្មករ-និយោជិកម្នាក់ឬច្រើននាក់ ឬអ្នករៀនធ្វើការម្នាក់ ឬ ច្រើននាក់តាមរឿងរៀងៗខ្លួនហើយទាក់ទងនឹងការបកស្រាយឬការអនុវត្តន៍បទបញ្ញត្តិនៃកិច្ចសន្យាការងារ ឬកិច្ចសន្យាហឹ្វកហ្វឺនកម្មករនិយោជិក ឬបទបញ្ញត្ថិការងារនៃអនុសញ្ញារួម ព្រមទាំងច្បាប់បញ្ញត្តិជាធរមានផង ។
ខ. វិវាទការងាររួម គឺជាវិវាទកម្មករ-និយោជិកមួយក្រុម ឬ តំណាងរបស់ខ្លួនជាមួយនិយោជកម្នាក់ ឬ ច្រើននាក់ឬអាចនិយាយម៉្យាងទៀតថា ជាវិវាទដែលកើតឡើងរវាងនិយោជកម្នាក់ឬច្រើននាក់ និងបុគ្គលិករបស់ខ្លួនមួយចំនួនអំពីរឿងលក្ខខណ្ឌការងារការត្រូទទួលស្គាល់ អង្គការនេះអាចបណ្ដាលឪ្យសហគ្រាសប្រព្រឹត្តទៅពុំបាន ស្រួលឬច្រើនឪ្យខូចសន្ដិភាពសង្គម ។
៩. ការដោះស្រាយវិវាទការងារ
១. ការផ្សះផ្សារ
ក. ការផ្សះផ្សាយវិវាទបុគ្គល តាមន័យរបស់ច្បាប់ការងារ ការដោះស្រាយវិវាទបុគ្គលត្រូវគោរពទៅតាមបែបបទ និងនីតិវិធីច្បាប់ដែលមានចែងជាធរមាន ពោលគឺការដោះស្រាយវិវាទបុគ្គលអាចប្រព្រឹត្តទៅក្រោមនីតិវិធីដូចតទៅ ៖
- ការផ្សះផ្សារត្រូវមានបានគេទទួលស្គាល់ថា គឺជាការសំដែងនូវគុណធម៌ឪ្យភាគីមួយផ្សេងទៀត ។
- យោងតាមច្បាប់ការងារនៅពេលមានវិវាទបុគ្គលមួយកើតឡើង មុនឡើងមុននឹងប្ដឹងទៅតុលាការ ច្បាប់ការងារបានអនុញ្ញាតឪ្យភាគីណាមួយក្នុងជំលោះប្ដឹងទៅអធិការកិច្ចការងារ នៅតាមខេត្ត-ក្រុងរបស់ខ្លួន ដើម្បីការផ្សះផ្សារជាមុនសិន ( មាត្រា ៣០០នៃច្បាប់ការងារ ) ។
- ការផ្សះផ្សារត្រូវរៀបចំធ្វើឡើងក្នុងកំឡុងពេល ៣សបា្តហ៍បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ។
- ភាគីនៃវិវាទអាចគេជួយអមឬឪ្យធ្វើជាតំណាងរបស់ខ្លួនបាន( មាត្រា៣០១ ) ។
- លទ្ធភាពនៃការផ្សះផ្សារ ត្រូវមានចុះក្នុងកំណត់ហេតុ ធ្វើដោយអធិការការងារ ដោយបញ្ជាក់ពីការយល់ព្រម ឬមិនយល់ព្រមផ្សះផ្សារបស់ភាគីកំណត់ហេតុនេះត្រូវមានចុះហត្ថលេខាអធិការការងារ និងភាគីទាំងអស់ ព្រមទាំងចំលងចែកភាគីផង ( មាត្រា ៣០១ )
- ការព្រមព្រៀងដែលបានធ្វើចំពោះមុខការអធិការ ការងារគឺជាព្រមព្រៀងយកជាការបានចំពោះមុខច្បាប់ ។
- ក្នុងករណីដែលគ្មានការសះជានឹងគ្នា សាមីភាគីអាចប្ដឹងទៅសាលាជំរះក្ដីមានសមត្ថកិច្ចនៅក្នុងរយៈពេល ៣ខែបើពុំនោះទេ សិទ្ធិប្ដឹងនេះនឹងត្រូវផុតកំណត់ ( មាត្រាទី ៣០១ )
+ កំណត់សម្គាល់ ៖
- បើភាគីដើមចោទ ឬតំណាងនៃជននោះមិនព្រមអញ្ជើញទៅផ្ដល់ពត៌មានជូនអធិការការងារតាមកាលកំណត់ក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃកំណត់ ( គិតតែថ្ងៃធ្វើការ ) ដោយគ្មានមូលហេតុសមស្របនោះពាក្យបណ្ដឹងត្រូវចាត់ទុកជាមោឃៈ ។
- បើភាគីចុងចម្លើយ ឬតំណាងនៃជននោះមិនព្រមអញ្ជើញទៅផ្ដល់ព៌តមានជួន អធិការការងារតាមការកំណត់ហើយដោយគ្មានមូលហេតុវិវាទត្រូវចាត់ទុកថា មិនសេះជាហើយត្រូវចាត់ទុកថាភាគីចុងចោទមានកំហុសដូចជា ចោទប្រកាន់របស់ភាគីដើមចោទទាំងស្រុង ( ប្រការ ៣ នៃប្រកាសលេខ ១៤៥សកអ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩៩៧ ស្ដីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ) ។
ខ. ការផ្សះផ្សារវិវាទការងាររួម ប្រសិនបើគ្មាននីតិវិធីគ្រោងសម្រាប់ដោះស្រាយវិវាទការងារទេភាគីត្រូវជូនដំណឹងអំពីវិវាទការងារនេះទៅអធិការ ការងារនៃខេត្ត-ក្រុងរបស់ខ្លួន ។ ប៉ុន្ដែចំពោះវិវាទការងាររួមដែលភាគីពុំបានជូនដំណឹងមកឪ្យខ្លួនទេនោះ អធិការការងារអាចចាត់ការផ្សះផ្សារ តាមនីតិវិធីដែលមានបញ្ញត្តិទុក ក្រោយពីបានដំណឹងអំពីវិវាទនេះភ្លាម ( មាត្រា ៣០៣ ) ។ រដ្ឋមន្ដ្រីឬរដ្ឋលេខាធិការក្រសួងទទួលបន្ទុកវិស័យការងារនេះ ( មាត្រា៣០៤ និងប្រការ ២ នៃប្រកាសលេខ ១៤៤ សកអ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩៩៧ ស្ដីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួម ) ។ ការផ្សះផ្សារត្រូវធ្វើក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលសេចក្ដីបង្គាប់ពីរដ្ឋមន្ដ្រី ឬរដ្ឋលេខាធិការក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន ។ ការផ្សះផ្សារអាចធ្វើឡើងវិញបានតាមសំណូមពររួមនៃភាគីវិវាទ ( មាត្រា ៣០៥ និងប្រការ ៣៣ នៃសេចក្ដីប្រកាសលេខ ១៤៤ ) ។ នៅពេលមានការកោះអញ្ជើញឪ្យចូលរួមផ្សះផ្សារភាគីទាំងពីរត្រូវតែចូលរួម ។ ការព្រមព្រៀងសេះជា ដែលបានចុះហត្ថលេខាដោយភាគី និងមានការចុះទិដ្ឋាការដោយអ្នកផ្សះផ្សារមានតម្លៃនឹងអានុភាពដូចគ្នានឹងអនុសញ្ញារួមរវាងគូភាគីនិងរវាងអ្នកដែលឪ្យគេតំណាងខ្លួន ។ បើគ្មានការព្រមព្រៀងនឹងគ្នាទេ អ្នកផ្សះផ្សារត្រូវកត់ត្រាបញ្ជាក់នូវចំណុចទាំងឡាយដែលការផ្សះផ្សារមិនសះជា ហើយត្រូវសរសេររបាយការណ៍អំពីវិវាទនេះ ។ អ្នកផ្សះផ្សារត្រូវបញ្ជូនសំណុំលិខិតទាំងអស់ នោះទៅជូនរដ្ឋមន្ដ្រី ឬ រដ្ឋលេខាធិការក្រសួងការងារក្នុងរយៈពេល ៤៨ម៉ោងក្រោយការបញ្ចប់ការផ្សះផ្សារ ( មាត្រា ៣០៨ និងប្រការ ១១នៃសេចក្ដីប្រកាសលេខ ១៤៤ ) ។
+ កំណត់សម្គាល់ បើភាគីណាមិនចូលរួមប្រជុំទេ នោះអ្នកផ្សះផ្សារត្រូវរាយការណ៍ជូនរដ្ឋលលេខាធិ ការក្រសួងការងារ ដើម្បីចាត់វិធានការទៅតាមច្បាប់ការងារ ( ប្រការ ២ ប្រការ៣ នៃសេចក្ដីប្រកាសលេខា ១៤៤ )។
លិខិតអញ្ជើញស្ដីពិការផ្តល់ពត៌មាន ឯកសារ និងលិខិតរអញ្ជើញឪ្យចូលរួមប្រជុំត្រូវផ្ញើរជូនទៅភាគីតាមរយៈសំបុត្រអនុសិដ្ឋដែលមានហត្ថលេខាបញ្ជាក់ថាបានទទួលហើយ ឬលិខិតជូនផ្ទាល់ដៃ ដោយមានចុះហត្ថលេខាថាបានទទួល ( ប្រការ ៤ នៃសេចក្ដីប្រកាស លេខ ១៤៤ ) ។
២. ការដោះស្រាយវិវាទតាមរយៈអាជ្ញាកណ្ដាល ( មជ្ឈត្តកម្ម ) ការសសម្រេចដោយអាជ្ញាកណ្ដាលពីរឿងវិវាទ ការងារមានចែកនៅក្នុងច្បាប់ស្ដីពីការងារឆ្នាំ ១៨៨៧ ចាប់ពីអាត្រា៣០៩ ដល់អាត្រា ៣១៧ ។ ក្នុងករណីវិវាទការងារ ដោះស្រាយតាមរយៈការផ្សះផ្សារ ពុំបានសះជាទេនោះនៅពេលនោះវិវាទការងារត្រូវចាត់ការបន្ដតាមនីតិវិធីបីយ៉ាងគឺ ៖
- នីតិវិធីដែលមានចែកនៅក្នុងអនុសញ្ញាស្ដីអាជ្ញាកណ្ដាល
- នីតិវិធីផ្សេងទៀតដែលមានការយល់ព្រមពីគ្រប់ភាគីវិវាទ
- នីតិវិធីអាជ្ញាកណ្ដាល ដូចមានចែងក្នុងជំពូកទី ១២ ផ្នែកទី ១២ នៃច្បាប់ការងារ ។ បន្ទាប់ពីធ្វើការផ្សះផ្សារដែលបានតែងតាំង ដោយរដ្ឋមន្ដ្រីទទួលបន្ទុក វិស័យការងារ ត្រូវធ្វើការកត់ត្រានូវចំណុចដែលមិនសះជា ហើយបញ្ជូនរបាយការណ៍នេះជារដ្ឋមន្រី្ដ ទទួលបន្ទុកវិស័យការងារ ។ បន្ទាប់ពីបានទទួលបានរបាយការណ៍របស់អ្នកផ្សះផ្សារហើយក្នុងរយៈពេលបីថ្ងៃ រដ្ឋមន្រ្ដីទទួលបន្ទុកវិស័យការងារត្រូវបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ។ សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះត្រូវជ្រើសរើស និងតែងតាំងក្នុងចំណាមសមាជិកនៃគណៈកម្ម ការប្រឹក្សាការងារ ហើយនឹងបណ្ដាលឥស្សរជនដែលគេស្គាល់ថា “ មានគុណសម្បត្តិខាងផ្លូវចរិយា និងសមត្ថភាពខាងសេដ្ឋកិច្ច “ ហើយមាននាមក្នុងបញ្ជីតែងតាំងរាល់ឆ្នាំដោយប្រកាសរបស់ក្រសួងសង្គមកិច្ចការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងយុវនីតិសម្បទា ។ សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវធ្វើការរួងមប្រជុំក្នុងរយៈពេលបីថ្ងៃ យ៉ាងយូវបន្ទាប់ពីការទទួលពាក្យបណ្ដឹង ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលភារកិច្ចពិនិត្យ ចំពោះចំណុះដែលមិនព្រមសះជាក្នុងកំណត់ហេតុ ក្នុងរយៈពេល ១៥ថ្ងៃ រាប់ថ្ងៃដែលខ្លួនបានទទួលសំណុំរឿង ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបញ្ជូលសេចក្ដីសម្រេចរបស់ខ្លួន ទៅរដ្ឋមន្ដ្រីក្រសួងទទួលបន្ទុកវិស័យការងារ ហើយរដ្ឋមន្រ្តីត្រូវចាត់ការឪ្យដំណឹងទៅភាគីភ្លាម ។ ក្នុងករណីមានការប្ដឹងទាស់និងដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលភាគីត្រូវជូនដំណឹងទៅរដ្ឋមន្ដ្រីក្រសួង ទទួលបន្ទុកវិស័យការងារ តាមរយៈសំបុត្រអនុដិដ្ឋ ឬ តាមមធ្យោបាយដែលទុកថា បានការផ្សេងទៀតក្នុងេយៈពេល ៨ថ្ងៃ គិតចាប់ពីថ្ងៃទទួលដំណឹង ។ កំណត់ដែលគ្មានអ្នកណាប្ដឹងទាសត្រូវបិទផ្សាយក្នុងទីតាំងទាំងឡាយនៃសហគ្រាសដែលមានកើតវិវាទ និងក្នុងការិយាល័យនៃអធិការដ្ឋាននៃខេត្ត-ក្រុង ។
៣. ការដោះស្រាយ វិវាទតាមរយៈតុលាការ ក្រោយពីផ្សះផ្សារវិវាទការងារតាមរយៈអធិការការងារ បើមិនបានទទួលលទ្ធផលជាអវិជ្ជមានទេ នោះភាគីមិនសុខចិត្តអាចប្ដឹងទៅតុលាការមានសមត្ថកិច្ចនៅក្នុងេយៈពេលពីរខែ ចំពោះវិវាទបុគ្គលចំណែកឯវិវាទការងាររួមវិញត្រូវដាក់ឪ្យដោះស្រាយតាមរយៈអាជ្ញាកណ្ដាលតាមច្បាប់ស្ដីពីការងារ តុលាការការងារជាតុលាការដែលមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទបុគ្គលនិងអាជ្ញា កណ្ដាលមានសមត្ថភាពដោះស្រាយវិវាទការងាររួម ក៏ប៉ុន្ដែដោយសារតែតុលាការការងារនិងក្រុមប្រឹក្សាអាជ្ញា កណ្ដាលមិនទាន់បង្កើតនៅឡើងទើបសមត្ថកិច្ចក្នុងការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមប្រគល់ទៅឪ្យតុលាការខេត្ត-ក្រុង ជាអ្នកដោះស្រាយជំនួសវិញ ។ តុលាការខេត្ត-ក្រុង ដោះស្រាយវិវាទការងារតាមនីតិវិធីដូចគ្នានិងនិតីវិធីក្នុងរឿងរដ្ឋប្បវេណីដែរ ។