ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១. ចំពោះអ្នកស៊ីឈ្នួល ច្បាប់ការងារសម្រាប់ធ្វើការគ្រប់គ្រងកម្មករ និយោជិក ដែលបានវិវត្តរហូតមកដល់បច្ចុប្បន្ននេះបានរីកសាយភាពបន្ដិចម្ដងៗនៅក្នុងគ្រប់វិជ្ជាជីវៈលើកលែងតែបុគ្គលិកខ្លះដែលគ្រប់គ្រងដោយលខន្ដិកៈ ឬច្បាប់ដោយឡែក ( ដូចជា បុគ្គលិក នាវាសមុទ្រ ...) ។
១.១. និយមន័យនៃអ្នកស៊ីឈ្នួល
អ្នកស៊ីឈ្នូលគឺជាអ្នកដែលចុះកិច្ចសន្យាធ្វើការដោយផ្ទាល់ខ្លួនផ្អែកលើការបំពេញកិច្ចការខាងសម្ភារៈនិងស្មារតី ដើម្បីផលប្រយោជន៍របស់អ្នកដទៃម្នាក់ទៀតហៅថានិយោជក ឬ ម្ចាស់សហគ្រាសហើយដាក់ខ្លួនឪ្យនៅលក្នុងស្ថានភាពចំណុះដោយបានទទួលប្រាក់ឈ្នួល ។
+ ភាពខុសគ្នារវាងអ្នកស៊ីឈ្នួល និងអ្នកផ្សេងទៀត ៖
+ អ្នកធ្វើការក្នុងផ្ទះ សិប្បករ និងការិយភារី
+ សិក្បករគឺចាត់ទុកជាអ្នកស៊ីឈ្នួលនៅពេលដាក់ខ្លួនក្រោមចំណុះបុគ្គល ឬ មានជំនួយពីសមាជិកគ្រួសារ ឬ ពីកម្មករ ឬក៏ពីកូនជាង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយរោងជាងទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ខ្លួនតែម្នាក់ឯង ប៉ុន្ដែបើមានកម្មករ ឬកូនជាងមិនត្រូវឪ្យលើសពី ៧ នាក់ទេ ។
+ ការិយភារី គឺជាអ្នកទទួលម៉ៅការពីសហគ្រិន រើសហត្ថពលិក ឬ កម្មករដោយខ្លួនឯងតាមតម្រូវការដើម្បីអនុវត្តការងារ ឬ ផ្តល់សេវាណាមួយដោយឥតគិតថ្លៃសរុប ។ ការិយភារីជាអ្នកទទួលខុសត្រូវ ដូចសហគ្រិនដែរចំពោះមុខច្បាប់ ក្នុងករណីដែលការិយភារីពុំបានបំពេញកាតព្វកិច្ច ឪ្យបានត្រឹមត្រូវនោះម្ចាស់សហគ្រានជាងអ្នកទទួលខុសត្រូវ ។
១.២. លក្ខខណ្ឌនៃអ្នកស៊ីឈ្នួលជាជនបរទេស ៖ ប្រទេសនីមួយៗត្រូវធានាចំពោះជនជាតិរបស់ខ្លួននូវមធ្យោបាយដែលមានសម្រាប់ផ្តល់នូវមុខរបរតាមការចូលចិត្ត កាលណាការងារពេញលេញ មិនទាន់បានសម្រេចទើបបង្វែរឪ្យជនបរទេស ។
ក. និយមន័យអ្នកស៊ីឈ្នួលជាជនបរទេស គឺជាជនបរទេសទាំងឡាយដែលមានមុខរបរមួយដាក់នៅក្រោមស្ថានភាពចំណុះនិយោជកដើម្បីអនុវត្តការងារ ទោះបីប្រភេទការងារក៏ដោយ មិនទាក់ទងនឹងរបៀបផ្តល់ប្រាក់ឈ្នួល ឬមួយគ្មានប្រាក់ឈ្នួល ។
ខ. អត្ថបទជាមូលដ្ឋាន បទប្បញ្ញាត្តិជាច្បាប់ និងជាបទបញ្ជាដែលពាក់ព័ន្ធដល់អ្នកស៊ីឈ្នួលសជាជនបរទេសមាន ៖
+ ប័ណ្ណការងារ និងសៀវភៅការងារជនបរ គឺជាប័ណ្ណតំណាងសិទ្ធិធ្វើការ ដែលចេញដោយរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច និងការងារ ។ ជនបរទេសមិនអាចប្រកបរបរពាណិជ្ជកម្ម ឧស្សាហកម្ម វិជ្ជាជីវៈសេរី ឬ វិជ្ជាជីវៈណាមួយក្នុងព្រះរាជាណាចក្រកម្ពុជាបានទេ កាលបើខ្លួនមិនទាន់មានប័ណ្ណនិងសៀវភៅការងារដែលចេញឪ្យដោយអធិការដ្ឋានការងារ ដោយតម្រូវឪ្យបង់អាករតាមអាត្រាចម្រើនក្នុងប្រកាសរួមរបស់រដ្ឋមន្ដ្រីសង្គមកិច្ចនិងការងារ ។ ប័ណ្ណនិងសៀវភៅការងារជនបរទេសត្រូវបំពេញលក្ខខណ្ឌដូចតទៅ ៖
ប័ណ្ណការងារអាចប្រើការបានរយៈពេល ១ ឆ្នាំ អាចពន្យាស្មើនឹងរយៈពេលកំណត់ក្នុងប័ណ្ណស្នាក់នៅ ( មាត្រា ២៦១ នៃច្បាប់ស្ដីពីការងារ ) ។
+ សមាមាត្រនៃជនបរទេសក្នុងសហគ្រាស សហគ្រាស និយោជកណាក៏ដោយ ដែលប្រកបរបរវិជ្ជាជីវៈសេរី មេធារី អាជ្ញាសាលា សារការី ដែលត្រូវការជ្រើសរើសបុគ្គលិកដើម្បីចូលធ្វើការក្នុងវិជ្ជាជីវៈរបស់ខ្លួនត្រូវតែហៅរកខេមជនជាអាទិភាព ។ សមាមាត្រនៃជនបរទេស ដែលអាចប្រើប្រាស់ត្រូវកំណត់តាមប្រកាសរបស់ក្រសួងសង្គមកិច្ច និងការការទៅតាមចំនួនបុគ្គលិកទាំងអស់ របស់សហគ្រាសនីមួយៗនិងតាមប្រទេសបុគ្គលិកដូចជាខាងក្រោម ៖
១. បុគ្គលិកការិយាល័យ
២. បុគ្គលិកបច្ចេកទេស
៣. បុគ្គលិកគ្មានឯកទេស
ក្នុងករណីពិសេស អត្រានេះអាចលើសចម្រើនខាងលើ ដើម្បីឪ្យប្រើប្រាស់អ្នកឯកទេសសំខាន់ៗសម្រាប់ដំណើរការរបស់សហគ្រាស ក្រោយពីមានការយល់ព្រមពីរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច ការងារ តាមសំណើរពីអធិការដ្ឋានការងារ ( មាត្រា ២៦៤ នៃច្បាប់ស្ដីពីការងារ ) ។
តាមច្បាប់ស្ដីពីការងារមិនបានហាមឃាត់ចំពោះជនបរទេសលើមុខវិជ្ជាជីវៈណាមួយឡើយ ។ កត្តានេះបានធ្វើឪ្យប្រជាពលរដ្ឋខ្មែរបាត់បង់ការងារមួយចំនួនធំ ៣ ប្រភេទអ្នកស៊ីឈ្នួលពិសេស “ មុខរបររបស់នារីនិងកុមារ “ ការងាររបស់នារី និងកុមារបង្កើតជាប្រភេទការងារពិសេសនៃអ្នកស៊ីឈ្នួល ដែលមានមុខរបរចំណុះទៅនឹងវិធានការដោយឡែក ។ វិធានការដោយឡែកនេះទាក់ទងទៅនឹង ៖
ក. កិច្ចសន្យាការងារ ដើម្បីបង្កើតបាននូវកិច្ចសន្យាការងារសម្រាប់ប្រភេទអ្នកស៊ីឈ្នួលពិសេសនេះគេត្រូវមានលក្ខខណ្ឌដែលទាក់ទងនឹងសមត្ថភាពគូភាគី ការព្រមព្រៀង កម្មវត្ថុនិងមូលហេតុ ។ ចំពោះសកម្មភាពបុគ្គលទាំងអស់ អាចចុះកិច្ចសន្យាបើច្បាប់មិនបានប្រកាសថា គេគ្មានសមត្ថភាព ។ យើងពិនិត្យករណី ៖
ខ. ការហាមឃាត់នូវមុខរបរខ្លះ ប្រភេទការងារខ្លះត្រូវហាមឃាត់ចំពោះនារី និងកុមារ ហើយក៏មានមុខរបរខ្លះ ត្រូវអនុញ្ញាតក្រោមលក្ខខណ្ឌ ។
គ. លក្ខខណ្ឌការងារ បទបញ្ញតិពិសេសខ្លះ ចំពោះលក្ខខណ្ឌការងារ មានដូចគ្នាចំពោះនារី និងកុមារ ។ បទប្បញ្ញត្តិពិសេសខ្លះទៀតសម្រាប់តែនារីនិងខ្លះទៀតសម្រាប់តែកុមារ ។
+ បទប្បញ្ញតិ្តរួម ( នារីនិងកុមារ )
+ បទប្បញ្ញតិ្ដដោឡែកចំពោះនារី ៖
+ បទប្បញ្ញត្តិដោយឡែក ចំពោះកុមារអាយុក្មេងដែលអាចចូលធ្វើការតាមសហគ្រាសកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សប្បិកម្ម ក៏ដូចជា វិជ្ជាជីវៈសេរី ត្រូវបានកំណត់ ១៥ឆ្នាំ ។ ចំពោះមុខរបរ ដែលអាចជិះឥទ្ធិពលធ្វើឪ្យសុខភាព ឬ សីលលធម៌រស់នៅរបស់កម្មករអាយុអប្ប បរមាត្រូវកំណត់ ១៨ឆ្នាំ ។ ក្រសួងសង្គមចិត្ត និងការងារ អាចកំណត់ផ្នែកសកម្មភាពសេដ្ឋកិច្ចណា ដែលអាយុអប្បបរមាឪ្យចូលធ្វើការដូចចម្រើនខាងលើ អាចបន្ថយបានក្នុងលក្ខខណ្ឌដែលស្ថានភាព សុខភាព សន្ដិសុខការងារត្រូវបានធានា ប៉ុន្ដែត្រូវធានាលើការអប់រំបណ្ដុះបណ្ដាលលើផ្នែកដែលពាក់ព័ន្ធ ។ ម៉្យាងទៀត នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ឬ ស្ថាប័នមនុស្សធម៌ ដែលនៅក្នុងនោះមានការបង្រៀនបឋមសសិក្សាហត្ថកម្ម ឬ វីជ្ជាជីវៈចំពោះក្មេងអាយុតិចជាង ១៤ឆ្នាំមិនត្រូវឪ្យលើសពី ៣ ម៉ោងក្នុង១ ថ្ងៃឡើយ ។
ឃ. ប្រាក់ឈ្នួល ឬ បៀវត្ស អ្នកស៊ីឈ្នួលធ្វើការដោយមានប្រាក់ឈ្នួលឬ បៀវត្ស ដែលមានទំរងបែបណាក៏បាន ។ ប្រាក់ឈ្នួលគឺជាថ្លៃសេវា ៖
+ តាវកាលិកការងារដោយឥតគិតថ្លៃ តាវកាលិកការងារគឺជាកាតព្វកិច្ចរវាងនិយោជិក និងនិយោជកចំពោះគ្នាទៅវិញទៅមក ។ ដូចជា ៖
ចំពោះកិច្ចសន្យាការងារ ដែលកើតឡើងដោយគ្មានប្រាក់បៀវត្ស វានឹងទៅកាតព្វកិច្ចការងារដោយគ្មានគិតថ្លៃ ដែលហៅថា តាវកាលិកការងារដោយសប្បុរសធម៌ ( ដូចជា មនុស្សម្នាក់បាន ជួយអ្នកជិតខាងរបស់ខ្លួនក្នុងការរុះរើសផ្ទះដោយមិនយកឈ្នួល ) ។
២. ម្ចាស់សហគ្រាស ៖
២.១. អំណាចរបស់ម្ចាស់សហគ្រាស ម្ចាស់សហគ្រាសមានចំណាចប្រតិបត្តិច្បាប់ “ ចេញសេចក្ដីសម្រេច “ អំណាចបញ្ញត្តិច្បាប់ “ រៀបចំបញ្ជាផ្ទៃក្នុងរបស់សហគ្រាស “ និងអំណាចខាង វិន័យ “ ប្រកាសពីទណ្ឌកម្មចំពោះអ្នកដែលមិនគោរពច្បាប់សហគ្រាស “
ក. អំណាចប្រតិបត្តិច្បាប់របស់ម្ចាស់សហគ្រាសម្ចាស់សហគ្រាស មានអំណាចដាច់ខាតក្នុងការគ្រប់គ្រងមុខរបរ ។ ម្ចាស់សហគ្រាសកាន់កាប់មុខរបរទាំងអស់នៅក្នុងផលប្រយោជន៍នៃការការគ្រប់គ្រងសេដ្ឋកិច្ច និងរៀបចំកែសម្រួលសហគ្រាស ។ ម្ចាស់សហគ្រាសមានអំណាចទូលំទូលាយទៅលើកម្មករ និយោជិក ក្នុងការជ្រើសរើសនិងការលប់ឈ្មោះដែលទាំងនេះជាសិទ្ធិមិនអាចសត្រួតត្រាបានក្នុងការអនុវត្តេរបស់ម្ចាស់សហគ្រាស ។
ខ. អំណាចបញ្ញត្តិច្បាប់ ម្ចាស់សហគ្រានជាអ្នករៀបចំបទបញ្ជាផ្ទៃក្នុង របស់សហគ្រាសដោយមានការចូលរួមរបស់ចូលរួមរបស់តំណាងកម្មករព្រមទាំងគណកម្មាធិការសហគ្រាស ...។ ពេលរៀបចំរួច ត្រូវដាប់ជូនទៅអធិការកិច្ចការងារជាអ្នកទទួលត្រួតពិនិត្យនិងកែសម្រួលល ព្រោះខ្លាចមានការរំលោភបំពានលើបុគ្គលិកកម្មករ ។
គ. អំណាចខាងវិន័យ ម្ចាស់សហគ្រាសអាចដាក់វិន័យទៅលើកម្មករ និយោជិកបានតែត្រវពិនិត្យអង្កេតទៅលើគ្រោះមហន្ដរាយនៃការងារ ។ ហេតុនេះនិយោជកអាចដាក់ទណ្ឌកម្មបាន តែហាមមិនឪ្យដាក់ហួសហេតុពីច្បាប់កំណត់ទេ ។ ទណ្ឌកម្មដែលនិយោជកដាក់ចេញអាចជា ៖
+ កាតព្វកិច្ចរបស់ម្ចាស់សហគ្រាស ម្ចាស់សហគ្រាសត្រូវមានកាតព្វកិច្ចពីរ គឺកាតព្វកិច្ចពិសេស ។
ក. កាតព្វកិច្ចទូទៅ កាតព្វកិច្ចទូទៅសំខាន់ៗរបស់ម្ចាស់សហគ្រាសរួមមាន ៖
+ បណ្ដឹងបើក និងបិទសហគ្រាស គេអាចហៅបានម៉្យាងទៀតថាជាបណ្ដឹងពាណិជ្ជកម្ម និងឧស្សាហកម្ម ច្បាប់ស្ដីពីការងារ ហៅបណ្ដឹងនេះថាជាសេចក្ដីប្រកាសជូនដំណឹងបើក ឬ ក៏បិទសហគ្រាស ( គ្រឹះស្ថាន ) ដើម្បីបំពេញសេចក្ដីត្រូវការ ក្នុងសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ម្ចាស់សហគ្រាសទាំងអស់ដែលមិនប្រើបុគ្គលិក ឬ ឈប់ប្រើបុគ្គលិកក្នុងករណីបិទសហគ្រាស ត្រូវតែប្ដឹងទៅអធិការដ្ឋានការងារ ។
+ បណ្ដឹងចលនាបុគ្គលិក កាតព្វកិច្ចបណ្ដឹងចលនាបុគ្គលិកយកចេញពីអត្ថបទដែលទាក់ទងនឹងបណ្ដឹងបើកសហគ្រាសដែរ ។ គ្រប់សហគ្រាស ត្រូវតែផ្តល់ឪ្យអធិការដ្ឋានការងារ នូវព័ត៌មានពិស្ដារ រាល់ពេលដែលមាន ៖
ចំពោះការងារម្ដងម្កាល ដែលមានរយៈពេលតិចជាង៣០ ថ្ងៃ និងការងារធ្វើឈប់ៗដែលមានថិរៈវេលាធ្វើការមិនលើសពី ៣ ខែ មិនចាំបាច់ជូនដំណឹងទៅអធិការដ្ឋានការងារឡើយ ។
+ ការកាន់កាប់សៀវភៅបើប្រាក់ សៀវភៅបើកប្រាក់ ជាសៀវភៅមួយដែលកាន់កាប់ដោយនាយកសហគ្រាសព្រមទាំងមានកំណត់សំគាល់ផ្សេងៗដូចជា ៖
+ មុខរបរដោយឡែករបស់អ្នកស៊ីឈ្នួលដែលមានប័ណ្ណការងារ
បទប្បញ្ញត្តិសំខាន់ៗ ដែលទាក់ទងនឹងកាតព្វកិច្ចនេះមានដូចតទៅ ៖
៣. លក្ខណៈពិសេសនៃកិច្ចសន្យាការងារ ៖
ក. កិច្ចសន្យាការងារជាកិច្ចសន្យាមូលា បើសិនជាតាវកាលិក ដែលត្រូវបានបំពេញកម្មករ-និយោជិកដោយឥតគិតថ្លៃនោះយើងនឹងគ្មានកិច្ចសន្យាការងារកើតឡើងទេ ។
ខ. ជាកិច្ចសន្យាអញ្ញៈកាតព្វកិច្ចរបស់គូភាគីនៃ កិច្ចសន្យាត្រូវមាន ទៅវិញទៅមក ហើយអាស្រ័យគ្នាទៀតបានន័យថា បើគ្មានការបំពេញការងារគឺគ្មានប្រាក់ខែ ។
គ. ជាកិច្ចសន្យា ដែលការប្រតិបត្តិនមានបន្ត តាវការលិករបស់គូភាគី មាននៅក្នុងកាលវេលា ហេតុនេះមោឃៈភាពនៃកិច្ចសន្យាការងារ គ្មានអានុភាពប្រតិសកម្មទេ ។
ឃ. ជាកិច្ចសន្យា ដែលឈរលើការរាប់អានបុគ្គលជាពិសេស ចំពោះកម្មករ-និយោជិកដែលកាតព្វកិច្ចរបស់កម្មករ និយោជកមិនអាចផ្ទេរឪ្យទាយាទ ឬ អ្នកដទៃបានទេ ។
ង. ជាកិច្ចសន្យាដែលប៉ះពាល់ទៅលើសិទ្ធិបុគ្គលិក កិច្ចសន្យានេះមិនមានកម្មវត្ថុត្រឹមតែជាទំនិញ ឬ វត្ថុនោះទតែគឺការងារសន្យារបស់មនុស្សម្នាក់ដែលជាកម្មករ និយោជក ហេតុនេះបានជា ច្បាប់ការងារមានបទបញ្ញត្តិដែលមានលក្ខណៈជាសេចក្ដីបង្គាប់សាធារណៈ ។
ច. ជាកិច្ចសន្យាសជ្ជកម្ម នៅពេលចុះកិច្ចសន្យាកម្មករ-និយោជិក ត្រូវឆ្លើយយល់ព្រមចំពោះគ្រប់ល័ក្ខខណ្ឌទាំងអស់ដែលកំណត់ជាស្រេចដោនិយោជក ហេតុនេះគេមើលឃើញថា កម្មករ-និយោជិកត្រូវប្រឈមមុខនឹងការរំលោភពីនិយោជក ៖
៤. ករណីឈ្នួលមានជាអាទិ៍ ៖