2019-01-08 20:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើដើម្បីសិក្សាពីជីវភាពសង្គមត្រូវសិក្សាលើផ្នែកអ្វីខ្លះ ?
២. តើការសិក្សាអំពីសាសនាបង្ហាញឪ្យយើងឃើញពីអ្វីខ្លះ ?
៣. តើសាសនាមានលក្ខណៈ និងសារៈសំខាន់យ៉ាងដូចម្ដេចខ្លះ ?
៤. មូលហេតុអ្វីបានជាគេនិយាយថា សាសនាជាមូលដ្ឋាននៃនយោបាយ ?
៥. តើមូលហេតុអ្វីបានគេចាត់ទុកសាសនាជាភ្នាក់ងារដែលនាំឪ្យសិល្បៈរីកចម្រើន ?
៦. ចូរអ្នកផ្ដល់និយមន័យនៃពាក្យសាសនា ។
៧. តើការឪ្យនិយមន័យមានមូលដ្ឋានទៅលើអ្វី ?
៨. តើវត្តអារាមជាកន្លែងសម្រាប់ធ្វើអ្វី ?
៩. តើសាសនាមានទម្រង់អ្វីខ្លះ ?
១០. តើមុខងារសាសនានៅក្នុងសង្គមមានអ្វីខ្លះ ?
១១. តើការប្រកាន់យកគម្ពីរនិយមផ្តល់ឧបសគ្គយ៉ាងដូចម្ដេចខ្លះ ?
១២. តើសាសនាបានផ្ដល់ឪកាស ឪ្យមានការជញ្ជក់ប្រយោជន៍យ៉ាងដូចម្ដេច ?
១៣. តើការផ្ដេកផ្តួលលើព្រេងវាសនាផ្ដល់ឧបសគ្គអ្វីខ្លះ ដល់ការអភិវឌ្ឍសង្គម ?
១៤. តើតាមរយៈសាសនាបានបង្កើតឪ្យមានអំពើហឹង្សា និងសង្រ្គាមយ៉ាងដូចម្ដេច ?
១៥. តើតាមរយៈសាសនាបង្កើតឪ្យមានការខឹង សម្បារនិងគំនុំយ៉ាងណាខ្លះ ?
១៦. ចូរអ្នកស្វែងយល់ពីទំនាក់ទំនងរវាងសីលធម៌និងសាសនាក្រមសីលធម៌ ។
១៧. តើសីលធម៌មានតួនាទីយ៉ាងដូចម្ដេចក្នុងសង្គម ?
ចម្លើយ
១. ការសិក្សាតាមលក្ខណៈ វិទ្យាសាស្រ្ដស្ដីពីសាសនានិងការរីកចម្រើនរបស់សាសនា នៅក្នុងសង្គមអាចជួយឪ្យងយើងស្វែងយល់អំពីលក្ខណៈនៃជីវភាពរបស់សង្គម ។
២. សិក្សាអំពីសាសនាបង្ហាញឪ្យយើងឃើញនូវអន្តរទំនាក់ទំនងនៃស្ថាប័នទាំងឡាយនៅក្នុងសង្គម ។ ជាទូទៅសាសនាមានឥទ្ធិពល និងជ្រាបចូលទៅគ្រប់វិស័យនៃជីវភាព ក្រោយពីការកើតមានឡើងនូវមនុស្សសាសនា មានអំណាចលើសលប់ទៅលើសង្គមមនុស្ស ។ ផ្នែកថ្មីមួយនៃសង្គមវិជ្ជាគឺសង្គមវិជ្ជាយ៉ាងរហ័សនាពេលបច្ចុប្បន្ន ។
៣. ជាមួយ និងការបកស្រាយពីអតីតកាលអំពីលក្ខណៈនៃពិភពអធិធកម្មជាតិ ។ នៅក្នុងនោះរួមមានការប្រឹងប្រែងរបស់មនុស្សដើម្បីទទួលនូវប្រយោជន៍ពីអំណាចអធិធម្មជាតិ និងទទួលរងនូវឥទ្ធិពលនៃលក្ខណៈនរក និងសួគ៌ា ។ ម្យ៉ាងទៀតសាសនាគឺជាការប្រឹងប្រែងរបស់មនុស្សអស់រយៈពេលវែងឆ្ងាយដើម្បីធ្វើការកែតម្រូវដោយខ្លួនឯងចំពោះពិភពអធិធម្មជាតិក្នុងទម្រង់ ដើម្បីថែរក្សាផងប្រយោជន៍ ជាអតិបរិមា និងបន្ថយនូវមហន្ដរាយឪ្យនៅត្រឹមកម្រិតទាបបំផុត ។ សាសនាក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថាប័នដទៃទៀតដែរ ។ សាសនា និងសីលធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធិ ។ សីលធម៌បង្កើតឡើងដើម្បីបំពេញចិត្តចំពោះមនុស្សបនិងដោយប្រសិទ្ធិភាព ។ សាសនាមានឥទ្ធិពលលើជីវភាពសេដ្ឋកិច្ចរបស់មនុស្សអស់រយៈពេលយូរបលង់មកហើយ ។ ស្ថាប័នសេដ្ឋកិច្ច និងការអភិវឌ្ឍជាទូទៅត្រូវបានជឿថាមានអំណាចអាទិទេពដែលធ្វើឪ្យគេទទួលបានជ័យជំនះជាច្រើនហើយជាការពិតសាសនា បានត្រួតពិនិត្យលើសកម្មភាពសេដ្ឋកិច្ច និងប្រព័ន្ធសេដ្ឋកិច្ចពីអតីតកាលមកទដល់នឹងបច្ចុប្បន្ន ។
៤. បានជាគេនិយាយថា សាសនាជាមូលដ្ឋាននៃនយោបាយព្រោះបុព្វជិតបង្កើតេ និងសម្រេចទម្រង់រដ្ឋាភិបាលដែលមានពីអតីតកាល ។ សេ្ដចជាអ្នកដឹកនាំដែលលើកតម្កើងឡើងដោយឆន្ទៈអាទិទេព ។ សេ្ដចត្រូវបានគេគោរពថាជាមនុស្សមានលក្ខណៈពាក់កណ្ដាលអាទិទេព ។ នាពេលបច្ចុប្បន្ន សាសនាដើរតួនាទីសំខាន់នៅក្នុងស្ថាប័នទាំងឡាយ ដូចជាបដិវត្តន៍នយោបាយ និងការផ្លាស់ប្ដូរសង្គមជារឿងៗបណ្ដាលមកពីការត្រួតពិនិត្យយ៉ាងដិតដល់ពីសាសនា ។ ការអប់រំក៏ថិតក្នុងដៃពួកបុព្វជិកផងដែរ នាពេលបច្ចុប្បន្នសាសនាមួយចំនួនបង្រៀនដោយបុព្វជិត និងមានសាសនាមួយចំនួនដែលយកព្រះវិហារនិងវត្តអារាមធ្វើជាកន្លែងអប់រំចំណេះដឹងដល់មនុស្សទូទៅចំណុចទាំងនេះដែលធ្វើឪ្យសាសនា មានឥទ្ធិពលលើវិស័យអប់រំនាពេលបច្ចុប្បន្នផងដែរ ។
៥. បានគេចាត់ទុកសាសនាជាភ្នាក់ងារដែលនាំសិល្បៈរីកចម្រើនព្រោះសិល្បៈរីកចម្រើនក្នុងដំណាក់កាលនៃរឿងព្រេងរបស់នានា ។ អក្សរសាស្រ្ដ នាសម័យដើមចាប់អារម្មណ៍អំពីរឿងព្រេងសាសនា ។ សៀវភៅដែលល្បីៗច្រើនតែរៀងរាប់ប្រវត្តិនៃភាពសក្ដិសិទ្ធនៅក្នុងប្រព័ន្ធសាសនា ។ សាសនាផ្ដល់នូវទិដ្ឋភាពជាជហាន់នៅក្នុងវវិត្តន៍វប្បធម៌ ។
៦. សាសនាត្រូវបានកំណត់ថាជាជំនឿស៊ប់ទៅក្នុងការចុះចូលតាមទ្រឹស្ដីអាទិទេព ឬ ក៏ឥទ្ធិពលទៅលើមនុស្ស និងមានអារម្មណ៍លើគ្នាទៅវិញទៅមក ។ ទិដ្ឋភាពខាងក្រៅនសប្រព័ន្ធបួងសួង ( បែរបន់ ) ពីធីបុណ្យ និងពិធីសាសនាតាមរយៈអារម្មណ៍នៃសាសនានីមួយៗគឺជាការធ្វើឪ្យទៅការពិត ។ ស្ថាប័នទាកទងជាមួយបទបញ្ជានៃការការអនុវត្តនៃផ្នែកខាងក្រៅរបស់ស្ថាប័នសាសនាដែលនៅពេលបច្ចុប្បន្នមានដូចជា វត្តអារាម ព្រះវិហារ និងព្រះវិហារមូស្លីម ។
៧. ការឪ្យនិយមន័យមានមូលដ្ឋានទៅលើឈរទៅលើមូលដ្ឋានលក្ខណៈវិន័ច្ឆ័យ នៃសាសនានីមួយៗ ។ សាសនាឥរិយាបថដែលមានការប្រែប្រួលទៅតាមគ្រឿងសុចរិត ...។ អំណាចរបស់មនុស្សអស្ចារ្យដែលមានជំនឿងលើភាពអស្ចារ្យេរបស់អាទិទេពដែលជាអ្នកបង្កើតវត្ថុទាំងឡាយ នៅក្នុងពិភពលោកដែលរួមមានទាំងកម្លាំងនៃព្រលឹងល្អ និងព្រលឹងអាក្រក់ ឬ ក៏គោរពបំណងរបស់ព្រលឹងទាំងនោះ ។
៨. វត្ដអារាមជាកន្លែងសម្រាប់ការជួបជុំគ្នាជាញឹកញាប់ការជួបជុំគ្នារបៀបនេះ យើងឃើញថាមនុស្សមានការឯកភាពគ្នា ។ សាសនាខ្លះមានគ្រឿងសក្ការៈផ្សេងៗគ្នាដោយសារតែមានអាទិទេពផ្សេងៗគ្នាដែរ ។ ពួកគេមានជំនឿថាមានទេវតាផ្សេងៗដែលដឹកនាំលើផ្នែកផ្សេងៗនៃជីវភាពមនុស្ស ។ ដូច្នេះហើយទើបពួកគេប្រារព្ធពិធីផ្សេងៗ សម្រាប់បំពេញបំណងទេវតាទាំងនោះ ។ ពិធីបុណ្យមិនត្រឹមតែបង្កើតឪ្យមានការឯកភាពគ្នាប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ផងដែរនូវការសម្រាកលំហែរកាយ និងជួបជុំញ្ញាតិមតិ្តបងប្អូនយ៉ាងសប្បាយរីករាយ ។ ការអន់អោនរបស់សាសនា ត្រូវបានជំរុញតាមរយៈដូរ្យ តន្រ្ដី របាំ និងល្ខោន ។ មនុស្សស្វែងយល់នូវគុណធម៌ដែលបង្រៀនដោយសាសនា ។ ដូច្នេះសាសនាជាអំពើនៃស្ថាប័នសម្រាកកលំហែកាយកំសាន្ត ។
៩. សាសនាមានទម្រង់ដូចខាងក្រោម ៖
ក. ឯកទិទេពនិយម ( Monotheism ) ប្រសិនបើវត្ថុបំណង នៃសាសនាមានអាទិទេពតែមួយគត់ដូចជាសាសនាគ្រឹស្ដ ឥស្លាមគឹជាទម្រង់សាសនា មានលក្ខណៈឯកទិទេពនិយម ។
ខ. ពហុទេពនិយម ( Polytheism ) ប្រសិនបើវត្ថុនៃសាសនា មានជំនឿទៅលើអាទិទេពច្រើនទម្រង់សាសនានេះហៅថា ពហុទេពនិយម ។
គ. ការជឿលើអាទិទេពេច្រើននិងការជឿលើអាទិទេពតែមួយអង្គ (Pantheism or Monism) នៅពេលដែលពុំមានដការបែងចែកឪ្យដាច់ស្រលះរវាងអាទិទេព និងវត្ថុទាំងឡាយដែលជាកម្មវត្ថុនៃផ្នែកដូចគ្នានឹងអាទិទេពនេះហៅថា Pantheism Monism ។ រវាង monism និង monotheism មិនច្រឡំគ្នាឡើយភាពពិតនៃ monotheism គឺជឿទៅលើអាទិទេពតែមួយ ឬ ព្រះតែមួយហើយវត្ថុទាំងឡាយត្រូវបានបង្កើតឡើងដោយអាទិទេពនោះ ។ ផ្ទុយទៅវិញ monotheism គឺជាអ្វីៗទាំងអស់គឺជាអាទិទេពហើយវត្ថុទាំងអស់គឺជាផ្នែកអាទិទេព ។
យើងពិបាកកំណត់និយមន័យសាសនា ឪ្យបានច្បាស់លាស់ណាស់ ហើយជាការពិបាកស្វែងយល់ឪ្យបាន គ្រប់សង្គមណាស់ ជាពិសេសនៅក្នុងចំណោមសង្គមនាសម័យបូរាណនៅមុខពេលការកើតឡើងនូវអក្សរ និងអរិយធម៌ដំបូង ។ សាសនាជាញឹកញាប់ត្រូវបានរកឃើញ នៅក្នុងការទំនាក់ទំនងជាមួយបាតុភូតនៃជំនឿហួសហេតុព្រលឹងវត្ថុ សក្ដិសិទ្ធិ និងមន្ដអាគម ។
ឃ. ជំនឿនិយម (Superstition) គឹជាជំនឿស៊ប់ទៅលើអី្វៗកើតឡើងដោយឯកឯងហើយមិនអាចប្រៀបធៀប បានទៅព្រឹត្តិការណ៍ផ្សេងៗ ឧទាហរណ៍ មនុស្សទូទៅជឿថា ការធ្វើជំនួយចាប់ផ្តើមធ្វើក្នុងថ្ងៃសុក្រជាថ្ងៃដែលជោគជ័យ ។ ដូច្នេះហើយបានជានៅក្នុងប្រទេសកម្ពុជាចូលចិត្តយកថ្ងៃក្នុងសុក្រថ្ងៃចាប់ផ្ដើមនៃដំណើរការរកស៊ី ឬ កិច្ចការផ្សេងៗទៀត ។
ង. ព្រលឹង (Animism) គឹជាជំនឿទៅលើព្រលឹង ហើយជំនឿបនេះសំដៅលើការជឿទៅលើព្រលឹងអ្នកស្លាប់ ដែលហើរទៅសន្ធឹតទៅតាមទីកន្លែង និងនៅក្នុងវត្ថុទាំងឡាយព្រលឹងទាំងនេះមានជីវិតហើយអាចទាក់ទងជាមួយ និងមនុស្សទៀតផង ។ នៅពេលដែលព្រលឹងមិនថិតនៅក្នុងមនុស្សស្លាប់ ពេលនោះព្រលឹងនោះបានទៅជ្រកកោនតាមដើមឈើនៅក្នុងព្រៃ ទន្លេបឹងបួរ ហើយព្រលឹងទាំងនោះមានសកម្មភាពដែលយើងហៅថា សកម្មភាពរបស់ព្រលឹងឬ ការរស់នៅបន្ដរបស់ព្រលឹង ។
ច. វត្ថុសាកសិទ្ធ (Fetishism) គឺសំដៅទៅលើជាប់ទាក់ទងទៅនឹងមន្ដអាគម ។ យោងតាមជំនឿវត្ថុមួយចំនួនអាចជួយមនុស្សឪ្យចាកផុតពីទុក្ខព្រួយ ហើយវត្ថុសក្ដិសិទ្ធិទាំងនោះជួយឪ្យមនុស្សសម្រេចបំណងប្រាថ្នាផងដែរ ។ វត្ថុសកិ្ដសិទ្ធិទាំងនោះមានដូចជា សិលា សាកសព ស្លាប់ឆ្អឹងគ្រឿងវេមន្ងរោមសត្វទាំងឡាយ ។ វត្ថុសក្ដិសិទ្ធត្រូវបានគោរពបូជាឬក៏ការខឹងសប្បាយយោងតាមអ្នកគោរព នោះបំពេញ ឬមិនបំពេញបំណងរបស់អាទិទេព ។ ប៉ុន្ដែពេលខ្លះអំពើទាំងនេះត្រូវបន្ថយ ឬ បន្ថែមតាមរយៈវត្ថុសក្ដិសិទ្ធ ។
ឆ. តូតិមនិយម (Totem) តូតិមនិយមមានទំនាក់ទំនងជាមួយ នឹងទម្រង់នៃអធិធម្មជាតិនិយម ។ តូតិមនិយមគឺជាវត្ថុធម្មតាដែលទទួលស្គាល់ដោយអ្នកមានជំនឿស៊ប់ថា ជាវត្ថុសក្ដិសិទ្ធសម្រាប់ក្រុមគេហើយជាទម្រង់ពិសេសមួយតាមរយៈការទទួលឈ្មោះដែលដាក់ឪ្យដោយអ្នកមានជំនឿស៊ប់ ។ វត្ថុទាំងនោះអាចជាសត្វ ឬ ដើមឈើ ។ ការសម្លាប់ ឬ បរិភោគវត្ថុតិមត្រូវបានហាមប្រាមហើយរបស់ទាំងនោះមិនត្រូវបានអនុញ្ញាតិឲ្យយកទៅធ្វើជាគ្រឿងបូជាសម្រាប់អាទិទេពឡើយ ។ តូតិមជាបាតុភូតយ៉ាងសំខាន់ដែមចងភ្ជាប់ជា មួយនឹងជំនឿស៊ប់ និងការអនុវត្តនៃមន្ដអាគម ។
ជ. មន្ដអាគម (Magic) មន្ដអាគមជាប្រព័ន្ធសម្របសម្រួលតាមរយៈប្រសិទ្ធភាព នៃការស្វែងរកអំពើនៃអំណាច ដែលមើលមិនឃើញ និងសរីរាង្គមិនធម្មតា ។ មន្ដអារាមជាញឹកញាប់គឺជាការស្វែងយល់អំពីការរវាយតម្លៃទៅលើពិភពលោក ។ មន្ដអាគមទាក់ទងជាមួយនឹងកម្លាំងហើយមុខងារនៃមន្ដអាគម និងបុព្វជិតជាអ្នកចងភ្ជាប់ជាមនុស្ស ។ បច្ចេកទេសសាសនា និងមន្ដអាគមគឺជាប្រកាន់យកនូវក្បួន ឬ វិធីនៃសាសនា ។
១០. មុខងារសាសនានៅក្នុងសង្គមដូចជា ៖ សាសនាជាភ្ជាក់ងារដ៏មានឥទ្ធិពលនសត្រួតពិនិត្យសង្គម ហើយបានបំពេញមុខងារសំខាន់មួយចំនួនដូចខាងក្រោម ៖
១. សេវាកម្មសង្គមតាមរយៈសាសនា សាសនាបញ្ញាក់ នូវទំនោរសញ្ចត់់នារបស់មនុស្សនៅក្នុងសង្គម ។ ការរកឃើញវត្តមានមានអាទិទេពនៅគ្រប់សង្គមមនុស្សទាំងអស់ ដោយសារតែមនុស្សម្នាក់ៗតែងតែធ្វើការបូជា ចំពោះវត្ថុសក្ដិសិទ្ធដើម្បីសេចក្ដីសុខរបស់គេដើម្បីបំពេញបំណងនៃអំណាចអាទិទេពដែលជាមរតកររបស់សង្គម ។ អ្នកដែលមានទុកព្រួយជាច្រើនដូចជា អ្នករបួល កើតខ្លុងត្រូវបាន បង្ហាញតាមរយៈទម្រង់នៃទុក្ខព្រួយហេតុនេះហើយបានជាមនុស្សធ្វើទានទៅកាន់អ្នកទាំងនោះនិងនៅកាន់អ្នកក្រដើម្បីទទួលនូវបុរមសុខ ។ សេចក្ដីស្រលាញ់ និងការធ្វើទានត្រូវចាត់ទុកជាមានសារៈសំខាន់នៅក្នុងសាសនាទាំងឡាយ ។ ព្រះគ្រឹស្ដធ្វើទានចំពោះអ្នកក្រ នៅក្នុងជីវិតព្រះអង្គបានទូន្មានកុំឪ្យធ្វើអំពើបាបត្រូវមានមេត្តា ករុណា និងឧបេខា ។ ដុចជា នៅក្នុងសាសនា នៃពួកកុលសម័្ពន្ធមនុស្សដែលមានតូតិម ដូចគ្នាបានធ្វើការរៀបចំនូវគ្រឿងសក្ការៈដូចគ្នាដែលធ្វើឪ្យមានការជុំរុញនូវអារម្មណ៍ដូចគ្នាក្នុងចំណោមពួកគេ ។ ចំណុចនេះជួយឪ្យមានការទ្រទ្រង់ាសេ្ថរភាព នៃរបៀបរៀបរយសង្គម ។ សាសនាជានិច្ចជាកាលបង្កើតនូវអត្ថន័យដែលចងភ្ជាប់ជាមួយសង្គម ។
២. សាសនានិងការអប់រំ សាសនាក៏បបានបំរើផងដែរតាមរយៈការអប់រំ ។ នៅក្នុងប្រទេសជាច្រើនលើពិភពលោករីករសាយនៃការអប់រំបានដើរតួនាទីសំខាន់តាមរយៈសកម្មភាពនិងយុទ្ធនាការនៃស្ថាប័នសាសនា អ្នកថែរក្សាព្រះវិហារគ្រឹះសាសនា ព្រះវិហារមូស្លីម ប្រាសាទ និងទីវត្ដអារាមត្រូវបានចងភ្ជាប់ជាមួយនិងការពង្រីកវិស័យអប់រំ ។ សាសនាក៏លើកទឹកចិត្តផងដែរ ចំពោះការអប់រំថ្នាក់ខ្ពស់ ។ មនុស្សនៅតាមសហគមន៍ផ្សេងៗ ធ្វើការប្រឹងប្រែងដើម្បីពង្រីកការអប់រំក្នុងចំណោមសមាជិកនៃសហគមន៍របស់គេ ។
៣. សាសនា និងក្ដីមេត្តាៈ នៅក្នុងសង្គមមានកាព្យាបាលតាមរយៈទំនៀមទម្លាប់ប្រពៃណី ក្នុងនាមនៃសាសនាបុព្វហេតុនៃការព្យាបាលប្រភេទនេះ គឺមនុស្សដែលកាន់សាសនាជាប់ជួនជាអ្នកជួយព្យាបាលជំងឺដែលជាផ្នែកនៃសក្ការៈបូជា ។ ផ្នែកសំខាន់នៃជីវភាពប្រចាំថ្ងៃនៃការទទួលបរិសុខសេវាកម្មសង្គម ។
៤. សាសនា និងការធ្វើទេយ្យទាន សាសនាមានការទាក់ទងទៅ និងការធ្វើទេយ្យទានសាសនាសំខាន់ៗ នៅលើពិភពលោកដូចជាគ្រិស្ដសាសនា ព្រះពុទ្ធសាសនា និងម៉ូស្លីម បានទទួលនូវសារៈសំខាន់និងតម្លៃនៃការធ្វើទេយ្យទាន ។ នៅក្នុងសាសនាម៉ូស្លីមស្ថាប័នសាសនាផ្ដល់ការបរិចាកទេយ្យទានពីរចំណែកខ្លះ នៃប្រាក់ចំណូករបស់ខ្លួនគោលបំណងដើម្បីជួយអ្នកក្រីក្រក្នុងសង្គម ។ ចំណុចនេះក៏ជួយការពារផងដែរនូវវិសមភាព នៅក្នុងសង្គមនិងទ្រទ្រង់ភាពរស់រាន ។ ដូចជានៅក្នុងសាសនាព្រះពុទ្ធការធ្វើទេយ្យទានដល់អ្នកក្រីក្រគឺ ជាការជួយទៅដល់សង្គម ។ មនុស្សភាគច្រើនច្រើនធ្វើទេយ្យទានក្នុងនាមសាសនា ។
៥. សាសនា និងជីដូចជីតា សាសនាទាំងអស់បញ្ជាក់ទៅលើសារៈសំខាន់នៃភាពសាកសិទ្ធិ និងជីដូនជីតា ។ ពិធីបុណ្យរបស់សាសនា ទាំងអស់ច្រើនប្រារព្ធឡើងដើម្បីរំលឹងគុណដល់ព្រះ ឬជីដូនរបស់គេដែលបានចែកឋានទៅហើយ និងបួងសួងឪ្យជីដូនជីតា របស់គេជួយឪ្យបានសុខ និងរកស៊ីមានបានដើម្បីបន្ដនិរន្ដភាព វង្សត្រកូលរបស់គេបន្ដទៅទៀត ។ កាលពិធិបុណ្យទាំងនេះដើម្បីបំពេញមុខងារសង្គមផងដែរពួកគេមានទុក្ខព្រួយ និងការសប្បាយជាមួយគ្នា ។
៦. សាសនានិងអហឹង្សា អ្នកបង្កើតសាសនាសំខាន់ៗលើពិភពលោក បានទូន្មានឪ្យនូវសេចក្ដីស្រលាញ់និងអហឹង្សា ។ យេស៊ូនិងព្រះពុទ្ធបានអនុវត្តន៍នូវអំពើអហឹង្សា ។ ដែលជាអាទិទេពដ៏ខ្ពងខ្ពស់បំផុតមហាម៉េត្រទទួលរងការឈឺចាប់ជាច្រើនពីភាពគ្មានមេត្តា ។ ដូច្នោះហើយបានជាព្រះយ៉េស៊ូ និងព្រះពុទ្ធអនុវត្តន៍ នូវគោលការណ៍សច្ចៈភាពនឹងអហឹង្សា ។ សាសនាក៏ជំរុញផងដែរនូវអត្ថន័យ នៃពិភពលោកជាបងជាប្អូន ហើយអត្ថន័យនេះមានន័យថាមនុស្សទាំងអស់បង្កើតឡើងដោយអាទិទេពហើយការ គោរពបូជាចំពោះអាទិទេពមានទម្រង់ និងឈ្មោះផ្សេងៗគ្នា ។ ដូច្នោះសាសនាបង្កើតនូវអត្ថន័យពិភពលោកគឹជាគ្រួសារតែមួយ ។ គ្រិស្ដ ព្រះពុទ្ធ និងមហាម៉េត្រមិនបានចាប់អារម្មណ៍ទៅលើសាសនាដែលមានលក្ខណៈអគិតឡើយក៏ប៉ុន្ដែការប្រៀនប្រដៅថាគីជាបងប្អូន ។ សាសនាបង្រៀននូវមេរៀននិងភាពសក្ដិសិទ្ធបម្រើសេវាកម្មបំបាច់ចោរនូវអត្មានិយម និងទំនោរទៅរកភាពនិយម ។
១១. សាសនាមានមូលដា្ននលើគោលការណ៍ដើមនៃសាសនា ។ មនុស្សដែលគោរពសាសនាមិនធ្វើឪ្យបំបាត់ប្រពៃណី និងទំនៀមទម្លាប់ពីបុរាណឡើយ ពីព្រោះពួកគេភ័យខ្លាច ការដាក់ទណ្ឌកម្មពីអាទិទេព និងពិភពលោកខាងមុខ ។ ដូច្នោះហើយសាសនាបានក្លាយទៅជាឧបសគ្គ ដ៏ខ្លាំងក្លាយចំពោះឧបសគ្គផ្សេងៗដែលរារាំងដល់ការលូតលាស់សង្គមផងដែរ ដោយសារតែការប្រកាន់យករប្រៀបរបបបុរាណ ។
១២. សាសនាបាសនផ្ដល់ឪកាសឪ្យមានការជញ្ជក់ប្រយោជន៍ដូចតទៅ ៖ យើងបានឃើញមកហើយនៅក្នុងប្រវត្តិសាស្រ្ដនៅក្នុងសង្គមមនុស្ស ស្រីត្រូវបានគេជញ្ជក់ប្រយោជន៍ ដោយគ្មានមេត្តាក្នុងនាមនៃសាសនាបុព្វជិតមិនបានផ្តល់ឪ្យនូវសិទ្ធិរបស់ស្រ្ដីនិងធ្វើឪ្យគាត់ក្លាយទៅជាទាសកររបស់បុរស ។ គោលការណ៍និងជំនឿទៅលើកម្មផងការពារដល់អ្នកក្រីក្រ និងអ្នកដែលរងគ្រោះដោយសារតែការជញ្ជក់ប្រយោជន៍មិនឪ្យប្រឆាំងតបតវិញ ។
១៣. ការផ្តេកផ្តួលលើព្រេងវាសនាផ្តល់ឧបសគ្គដល់ការអភិវឌ្ឍសង្គមដូចតទៅ ៖ សាសនាលើទឹកចិត្តឪ្យមានជំនឿលើព្រេងវាសនា របស់មនុស្សដោយសារតែបញ្ហានេះទើបធ្វើឪ្យមនុស្សមានជាច្រើនក្នុងសាសនានីមួយៗ រស់នៅដោយពឹងផ្អែកទៅលើវាសនារបស់ខ្លួន ។ ពួកគេជាអ្នកបន្ថែមបន្ទុកយ៉ាងធ្ងន់ដល់សង្គម ។
១៤. តាមរយៈសាសនាបានបង្កើត ឪ្យមានអំពើហឹង្សានិងសង្រ្គាមដូចតទៅ ៖ សង្រ្គាមបង្ហូរឈាមប្រយុទ្ធគ្នា អស់រយៈពេលយ៉ាងយូរទាំងអស់ នៅក្នុងលោកលើកខាងលិចនិងខាងកើតបណ្ដាលមកពីសាសនាសង្រ្គាមនោះច្រើនតែមានឈ្មោះថាសង្រ្គាមដើម្បីសាសនា ។ មនុស្សជាច្រើនបន្ដរស់នៅក្នុងនាមសាសនា ។ លទ្ធិនៃសាសនាគំរាមចំពោះសមាជិក នៃសាសនាដទៃយ៉ាងឃោរឃៅក្នុងនាមសាសនា ។
១៥. តាមរយៈសាសនាបង្កើតឪ្យមានការខឹងសម្បារនិងគំនុំដូចជា ៖ ការចញ្ចឹមនូវកគំនិតដែលប្រឆាំងចំពោះសាសនាដទៃ បង្កើតបានជាក្រុមទំនាស់និងការប្រយុទ្ធគ្នាទៅវិញមក រវាងក្រុមសាសនាទាំងឡាយនៅក្នុងប្រទេសជាច្រើន នៅលើពិភពលោក ។ ដែលសកម្មភាពនៃការប៉ះទង្គិច នោះមានសកម្មភាពអមនុស្សធម៌ជាច្រើន ដូចជាវាយដំ ដុតបំផ្លាញសម្លាប់....។ លទ្ធផលទាំងនេះកើតពីការជឿសាសនាហួសហេតុពេក ។ ដូច្នោះហើយមនុស្សច្រើនមានការយល់ច្រឡំក្នុងការប្រើប្រាស់សាសនានៅក្នុងសង្គម ដោយពួកនេះគិតថាសាសនា មិនបានជួយអ្វីទៅកាន់ជីវភាពរបស់បុគ្គលឡើយ ។ ហើយវាយតម្លៃដោយអគិតទៅលើសាសនាថា ជាកម្លាំងកំទេចនូវក្នុងប្រវត្តិសាស្រ្ដមនុស្សហើយមានកំនត់ថាជាកម្លាំងអភិរភ្សនិយម ។ សាសនាជាការរារាំងនៃសេរីភាពនៃទស្សនៈ និងអំពើហើយជាស្ថាប័នដែលកើតឡើងសម្រាប់តែដោះស្រាយផល ប្រយោជន៍នៃបុព្វជិតតែប៉ុណ្ណោះ ។ វាជាស្ថាប័នដែលបង្កើតឡើយដោយបុព្វជិត ។ ហេតុដែលបានរៀបរាប់ខាងលើនេះ ហើយធ្វើឪ្យមនុស្សមួយចំនួនមានការយល់ច្រឡំលើអាទិទេព និងសាសនានៅលើពិភពលោកនេះ ។
១៦. ទំនាក់ទំនងរវាងសីលធម៌ និងសាសនាក្រមសីលធម៌មានលក្ខណៈដូចទៅត ៖
សីលធម៌និងសាសនាត្រូវបានទទួលស្គាល់មិនត្រឹមតែក្នុងចំណោមកម្លាំង ដែលមានឥទ្ធិពលរបស់សង្គមឡើយ កម្លាំងត្រួតពិនិត្យសង្គមដ៏មានឥទ្ធិពលឡើយក៏ប៉ុន្ដែក៏មានក្នុងចំណោមអ្នកនាំផ្លូវនៃឥរិយាបថ សង្គមក៏មានប្រសិទ្ធភាពផងដែរ ។ អំពើយុត្តិធម៌ភាពទៀតត្រង់សច្ចៈភាពគ្មានភាពពុរលួយ សិទ្ធិនិងសេរីភាពអំពើល្អ ។ គឹជាគោលការនៃសីលធម៌ហើយជាកម្លាំងជំរុញដ៏សំខាន់ និងចងភ្ជាប់ជាមួយនិងត្រូវបានរក ឃើញនៅក្នុងសាសនា និងប្រពៃណីទំនៀមទម្លាប់សង្គមផងដែរ ។ ចំនុចទាំងប៉ុន្មានចខាងលើដ៏ជាចលនានៃការផ្លាស់ទិសដៅសង្គមផងដែរ ។ នៅក្នុងចលនានយោបាយក៏មានទាក់ទងទៅនឹងតម្លៃទាំងនេះផងដែរ ពាក្យសីលធម៌ ឬក្រមសីលធម៌ ឬ ក្រមសីលធម៌ពេលខ្លះត្រូវបានកំណត់ថាជាការដឹកនាំនៅលើឥរិយាបថដែលទទួលយកដោយសហគមន៍ក្នុងន័យស្មើទៅនឹងសីលធម៌របស់សង្គម ។ សីលធម៌វាមានតម្លៃនៃភាពស្អាតស្អំនៃប្រពៃណី និងភាពស្របគ្នាភាពទាន់សម័យ និងការប្រព្រិត្តតាមប្រពៃណី ។ ទណ្ឌកម្មកើតលឡើងពីសង្គមដែលគោលដៅដែលជាមធ្យោបាយសង្គម ក្នុងអត្ថន័យជាក់លាស់ក្រមសីលធម៌គឹ ជាសរីរាង្គការគ្រប់គ្រងគោលការណ៍ដែលភ្ជាប់ជាមួយអំពើល្អ និងអំពើអាក្រក់ដែលបង្ហាញតាមរយៈមនសិកា ។
សាសនាននិងសីលធម៌បង្កើតបានជាច្បាប់ដែលជាការអនុវត្តនៅក្នុងសង្គម ។ ច្បាប់ត្រូវតែគោរពតាមដោយមានការជំរុញ និងគាមសង្គត់ពីខាងក្នុង ។ សាសនាគឺំមានអាទិទេព ហើយសីលធម៌មានការគោបសង្គត់នៅក្នុងមនសិកា ។
ចំពោះសាសនាមិនមែនជាកាតព្វកិច្ច ឡើងពីព្រោះសាសនាគឹជាសភាវកិច្ច ។ ទម្រង់សាសនាទាំងឡាយយមានការប្រែប្រួល ប៉ុន្ដែជាការធ្វើដោយស័្មគ្រចិត្តគ្រប់គ្រងដោយអារម្មណ៍ ។ ភាពខុសគ្នាសំខាន់មួយទៀតគឹជាសីលធម៌ខុសគ្នាដោយសារសីលធម៌មិនតម្រូវឪ្យមានការធ្វើទណ្ឌកម្មផ្នែកខាងក្រៅឡើយ គឺមានតែទណ្ឌកម្មផ្នែកខាងក្នុងប៉ុណ្ណោះ ។ ការបំពានទៅលើច្បាប់ត្រូវចាត់ទុកថាការខុស ប៉ុន្ដែការបំពានទៅលើច្បាប់លើសាសនាគឹជាអំពើខុសច្បាប់ ។ កម្លាំងអធិធម្មជាតិទាំងឡាយគឺ ជាការទទួលខុសត្រូវក្នុងការបង្កើតច្បាប់សាសនា ដែលភ្ជាប់ជាមួយការកត់ចំណាំនូវនរកនឹងសួគ៌ា និងមានជំនឿថាមនុស្សដែលមាន កំហុសចំពោះការរំលោភបំពានទៅលើច្បាប់សាសនា និងទទួលរងគ្រោះយ៉ាងអំណាចអាធម៌ ។ ច្បាប់សាសនាទាំងឡាយប្រើប្រាស់ ការកុងត្រូលដោយប្រយោលទៅលើទំនាក់ទំនងសង្គម ដោយសារមានមូលដ្ឋានរបស់គេចំពោះសេចក្ដីខ្លាចនៃអំណាចដ៏អស្ចារ្យរបស់សង្គម ។ ម្យ៉ាងទៀតច្បាប់សីលធម៌ទាំងឡាយមានមូលដ្ឋានលើសុភវិនិច្ឆ័យរបស់ជាតិចំណែកឯសាសនាវិញ គឺគ្រប់គ្រងទៅលើអារម្មណ៍នៃសុភ័ក្រ្ដវិនិច្ឆ័យ ។ ដូច្នេះសាសនាគ្រប់គ្រងលើអារម្មណ៍ និងមានលក្ខណៈអសុភវិនិច្ឆ័យ ។
អ្នកប្រាជ្ញជាច្រើនព្យាយាម កំណត់នូវក្រមសីលធម៌និងក្រមសង្គមតាមេយៈ ការកាត់បន្ថយនូវការធ្វើតាមនៃក្រមសង្គមតាមរយៈ ការកាត់បន្ថយនូវការធ្វើតាមនៃក្រមសីលធម៌ទៅកាន់ បាតុភូតដូចគ្នានៃការអនុវត្តទំនៀមទម្លាប់ ប្រពៃណី ឬ សីលធម៌ ។ ក្នុងទស្សនៈនេះកិច្ចការអាចជាកិច្ចការល្អ ឬកិច្ចការអាក្រក់ប្រសិនបើកិច្ចការទាំងនេះត្រូវទទួលស្គាល់ដោយសង្គម ឬ ក៏ទស្សនៈសាធារណៈ ។ មនុស្សចេះបែងចែកនូវភាពខុសគ្នារវាងការរំលោភ ដល់ទំនៀមទម្លាប់សង្គម និងការរំលោភក្រមសីលធម៌ ។ ការខ្មាសអៀនកើតមានឡើងនូវពេលដែលយើងដឹងថាធ្វើឪ្យប៉ះពាល់ដល់និយាមនៃសុជីវធម៌ នៅក្នុងទីប្រជុំជនដែលមានខុសគ្នាពីអារម្មណ៍ ដែលមានបន្ទាប់ពីធ្វើឪ្យខកចិត្តដល់មិត្តភក្ដី ។ ការមិនគោរពតាមការសន្យាជាមួយមិត្តភក្ដិ ។ ការមិនគោរពតាមនៅទំនៀមទម្លាប់សីលធម៌ គឹនាំមកនូវការមិនសប្បាយចិត្តដែលធ្វើឪ្យមានការមិនគោរពទៅដល់ទំនៀមទម្លាប់សង្គមប្រហែលជាពេលខ្លះ បង្កើតនូវការចំអកឡកលើយ និងការមិនសប្បាយចិត្ត ។ យើងមិនគោរពនិយាមសីលធម៌ព្រោះវាក្លាយទៅជាលក្ខណៈសង្គម ប៉ុន្ដែយើងមិនគោរពចំពោះនិយាមសង្គមនៅពេលដែលវាក្លាយទៅជាភាពត្រឹមត្រូវតាមសីលធម៌ ។ មធ្យោបាយខុសគ្នាដែលយើងព្រមធ្វើតាមច្បាប់ត្រឹមត្រូវ ឬមិនត្រឹមត្រូវក្នុងការច្រស់យកនូវទំនៀមទម្លាប់សង្គម ឬការអនុវត្តសីលធម៌ដែលបង្ហាញភាពខុសគ្នារវាងសីលធម៌និងក្រមសង្គមទណ្ឌកម្មនៃក្រុមសង្គមមានលក្ខណៈខាងក្រៅ និងលក្ខណៈជាសម្ភារៈ ក៏ប៉ុន្ដែចំពោះក្រមសីលធម៌វិញគឺមានលក្ខណៈខាងក្នុង និងជាស្មារតី ។ ស្ថាប័នមនុស្ស និងការធ្វើតាមទំនៀមទម្លាប់ទាំងឡាយគឺ ជាមធ្យោបាយការផ្លាស់ប្ដូរស្ថាប័នជាគោលការណ៍ មូលដ្ឋាននៃក្រមសីលធម៌ឋិតនៅដូចគ្នាដដែល ។
១៧. តូនាទីសីលធម៌នៅក្នុងសង្គមគឺ គំនិតនៃធម្មចរិយា មានភាពខុសគ្នាពីសង្គម ចរិយាដែលទាក់ទងច្រើនជាមួយទៅនឹងសង្គមចរិយា ។ សង្គមចរិយាខ្លួនឯងក៏បានជាបញ្ញតិ្តធម្មជានៃសីលធម៌និងចង្អុលបង្ហាញយ៉ាងតិចតួចអំពីបំណងប្រាថ្នានៃស្ថានភាពពិតប្រាកដដែលសង្គមចរិយាមានការទាក់ទងវជាមួយ ។ ការរាប់បានរបស់មនុស្សនៅក្នុងសង្គមឡើយ ដូច្នោះសមត្ថភាពនៃការសហប្រតិបត្តិការណ៍ឆ្ពោះ ទៅកាន់សុភមង្គលនៃសង្គមនៅពេលដែលការកើតឡើង នូវតថភាពនៃជីវភាពសង្គមពីការអនុវត្តរបស់តំបន់ទៅកាន់វិស័យនៃសេចក្ដីស្រលាញ់និងការរំពឹងទុក ។ សរុបមកតម្លៃនៃសង្គម និងសីលធម៌មានប្រាស្រ័យទាក់ទងទៅកាន់ជីវភាពសង្គម និងធាតុឌីណាមិចរបស់វា ។ ធម្មចរិយាមិនត្រឹមតែមានការទាក់ទងជាមួយ នឹងជីវភាពសង្គមប៉ុណ្ណោះឡើយ ប៉ុន្ដែក៏បានពង្រីកផងដែរទៅកាន់លំដាប់យ៉ាងទូលាយនៃគោលបំណងខាងក្រៅ របស់វាអំពើសិ្ឋទ្ធិស្នាលសំខាន់ៗរបស់បុគ្គលទំនាក់ទំនងជានិងធម្មជាតិ និងអធីធម្មជាតិដែលទាំងអស់នេះធ្លាក់នៅក្នុងការព្រមទទួលយកនូវធម្មចរិយា ។ ដូច្នេះការគ្រប់ដណ្ដប់នេះមាសនទាំងស្រុង ទៅលើជីវភាពមនសិកានៃមនុស្សហើយក៏ជាបុព្វហេតុនៃការរាប់បញ្ចូច្រើនជាងសង្គមចរិយា ។ ធម្មចរិយារបស់មនុស្សម្នាក់ៗចាប់ផ្ដើម និងបញ្ចប់ជាមួយនឹងធម្មចរិយារបស់ក្រុងប៉ុន្ដែក្នុងពេលជាមួយគ្នាវានូវតែជាសក្ដានុពលជាសកល ។ វាគឺជាសក្ដានុពលនៃធម្មចរិយារបស់មនុស្សដែលផ្ដល់នូវការសង្ឈឹមយ៉ាងខ្លាំងក្លាចំពោះភាពប្រសើរនៃអនាគត ។ ការបង្កើតឡើងនូវការបញ្ជារបស់មនុស្សទៅលើធម្មជាតិបានដើរតួនាទីនៅក្នុងការចំណាយអំណាចសម្ភារៈ ប្រហែលជាមានភាពស្មើគ្នាជាមួយនិងការប្រើប្រាស់ នូវសុខមាលភាពសង្គមរបស់មនុស្ស ឬ ធ្វើឪ្យមានសាបសូន្យដល់មនុស្ស ។ ការតភ្ជាប់ប្រភពសីលធម៌របស់មនុស្សជាតិ គឹជាតម្រូវការចាំបាច់នៅក្នុងរបៀបរៀបរយដោយផ្ទាល់ទៅនឹងអំណាចនេះដើម្បីបំរើមនុស្ស ។ វិទ្យាសាស្រ្ដខ្លួនឯងគ្មានការបង្ហាញឪ្យងបានត្រឹមត្រូវចំពោះការប្រើប្រាស់អំណាចសរីរាង្គកាយ ដែលមនុស្សខ្លួនឯងអាចប្រើប្រាស់អំណាចសរីរាង្គកាយ ដែលមនុស្សខ្លួនឯងអាចប្រើប្រាស់បាសនឡើយ មានតែការកំណត់អត្ថន័យនៃកាតព្វកិច្ចឆ្ពោះទៅកាន់មនុស្សជាតិទេ ដែលមានលទ្ធភាពត្រួតពិនិត្យទៅលើកម្លាំងនិងថាមពលទាំងនេះ ។ មិនមែនត្រឹមតែដើម្បីបំពេញតម្រូវការសម្ភារៈរបស់មនុស្សឡើយ ប៉ុន្ដែដើម្បីធ្វើឪ្យកាន់តែសម្បូរនៃសិល្បៈសីលធម៌និងជីវភាពប្រាជ្ញា ដែលអាចបំពេញបានត្រឹមត្រូវតែតាមរយៈ ការចូលរួមនៅក្នុងកម្លាំងនៃរដ្ឋ ។