Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរដ្ឋាភិបាលមានន័យដូចម្ដេច ?

២. តើរដ្ឋាភិបាលក្នុងវប្បធម៌សម្ភារៈសាមញ្ញមានលក្ខណៈដូចម្ដេចខ្លះ ?

៣. តើសេចក្ដីត្រូវការមានកម្រិតសម្រាប់រដ្ឋាភិបាលក្នុងវប្បធម៌ធម្មតាមានលក្ខណៈដូចម្ដេច ?

៤. ចូរអ្នកឪ្យនិយមន័យនៃពាក្យរដ្ឋ ។

៥. តើរដ្ឋមានធាតុផ្សំអ្វីខ្លះ ?

៦. ចូរអ្នកសិក្សាស្វែងយល់ពីភាពដើមនៃរដ្ឋ ?

៧. តើរដ្ឋមានតួនាទីបំពេញបំណងប៉ុន្មា​នប្រភេទ ?

៨. តើរដ្ឋាភិបាលសម័យទំនើបមានលក្ខណៈយ៉ាងណា ?

៩. ចូរនិយាយពីការគ្រប់គ្រងដែលមានលក្ខណៈការិយាធិបតេយ្យ ។

១០. តើនិន្នាការថ្មីៗនៃមុខងារបច្ចុប្បន្នរបស់រដ្ឋាភិបាលសំដៅទៅលើអ្វី ?

១១. ចូរប្រៀបធៀបរដ្ឋាភិបាលប្រជាធិតេយ្យនិងផ្ដាច់ការ ។

១២. ចូរវែកញែកពីភាពខុសគ្នារវាងរដ្ឋ និងសង្គម ។

១៣. ចូរនិយាយពីការកម្រិតសិទ្ធិរបស់រដ្ឋ ។

១៥. បើតាមលោក R.M.Sharma បានកំណត់អំពីប្រភេទមុខងារយ៉ាងដូចម្ដេចខ្លះ ?

១៤. តើរដ្ឋទំនើបមានមុខងារមានប៉ុន្មាន ? អ្វីខ្លះ ?

១៦.តើមុខងារស័្មគ្រចិត្តរបស់ផ្ដោតលើចំនុចអ្វីខ្លះ ?

ចម្លើយ 

១.  រដ្ឋាភិបាលគឺជាជីវិតដ៏សំខាន់ក្នុងជិវិតសហសម័យរបស់យើងម្នាក់ៗ កំនើតរបស់យើងត្រូវបានចុះក្នុងបញ្ជីមួយរបស់រដ្ឋាភិបាល ។ យើងបង់ពន្ធជូនរដ្ឋាភិបាលសម្រាប់លុយដែលយើងបានរកក្នុងសង្គម ។ នយោបាយរបស់រដ្ឋាភិបាលនិងឥទ្ធិពលរបស់ច្បាប់បានគ្រប់គ្រងផងដែរនូវរាល់សកម្មភាពនៃការបង្កើតថ្មីរបស់យើង ។ រដ្ឋាភិបាលបានផ្ដល់នូវថ្នំាសង្កូវសម្រាប់ព្យាបាលយើង ។ យើងធ្វើសង្រ្គាមដើម្បីរដ្ឋ ( ទឹក ដី ) ពេលដែលរដ្ឋរបស់យើងឋិតក្នុងគ្រោះថ្នាក់ ( ការឈ្លានពាន ) ។ រដ្ឋបានជួយផ្ដល់ការថែទាំអាយុជីវិត ។ ដូចនេះហាក់ដូចជាយើងធ្វើការទាក់ទងដោយផ្ទាល់ ឬ ដោយប្រយោលជាមូយរដ្ឋាភិបាលក្នុងជីវភាពប្រចាំថ្ងៃរបស់យើងដូចនេះដែរ ។

២. រដ្ឋាភិបាលក្នុងវប្បធម៌សម្ភារៈសាមញ្ញមានលក្ខណៈដូចតទៅ ៖ រដ្ឋភិបាលគឺធម្មតាកំរឃើញក្នុងចំណោមមនុស្សដែលមានវប្បធម៌សម្ភារៈធម្មតាណាស់ ។ គេរស់នៅក្នុងគ្រួសារដាច់ដោយឡែកៗពីគ្នា ។ គេមិនបានធ្វើការទាក់ទងគ្នាជាមួយមនុស្ស ឬ ក្រុមដ៏ទៃឡើយ ។ គ្រួសាគឺជាសង្គមតែមួយរបស់គេ ប៉ុន្ដែតែពិតគឺជាអ្វីដែលសង្គមបុរាណបញ្ជូនទំនាក់ទំនងសង្គម និងស្ថាប័នដែលលាតសន្ធឹងនៅក្នុងគ្រួសារ ។ មនុស្សខ្លះ ដូចជាពួក  Andawan , Islanders , and Eskimos ។ ពួកគេមិនមានរដ្ឋាភិបាលពិសេសណាមួយទេ  និងមិនមានថ្នាក់ដឹកនាំទេ ។ នៅពេលណាដែលមានតម្រូវការសម្រាប់សកម្មភាព ក្រុមដឹកនាបណ្ដោះអាសន្ននឹងត្រូវបានគេជ្រើសរើស ។ ក្រុម និងសហសមាគន៍តូចៗថ្នាក់ដឹកនាំ ជាទូទៅជាការដឹកនាំមិនមានលក្ខណៈតពូជមានជំនាញពិសេសប៉ុណ្ណោះ ។

៣. សេចក្ដីត្រូវការមានកម្រិតសម្រាប់រដ្ឋាភិបាលក្នុងវប្បធម៌ ធម្មតាដូចជា ៖ ទំហំនៃក្រុមមានទំហំតូចប៉ុណ្ណោះដែលនេះជាភាពគ្មានរបៀបរៀបរយនៃមនុសស្សក្នុងវប្បធម៌សា​ម​ញ្ញ ។ ដូចនេះសេចក្ដីត្រូវការសម្រាប់រដ្ឋាភិបាល គឺមិនត្រូវការខាំ្លងណាស់ណាទេសម្រាប់ពួកគេ ។ សហគមន៍របស់ពួកគេគឺតូចបើប្រៀបធៀបជាមួយនឹងសហគមន៍សម័យទំនើបៗ ។ ពួកគេគ្មានចំណីអាហារគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនដែលមានចំនួនដ៏ច្រើនលើសលប់ឡើយ ។ ឧទាហរណ៍ ​អាហាររួមប្រមាញ់រួមបេះផ្លែឈើ ។ ទំហំនៃសហគមន៍គឺរាប់ពី ១៥នាក់ ទៅ ២០០នាក់ ។ ឋិតក្រោមកាលៈទេសៈនោះមនុស្សម្នាក់ៗដឹង ឬស្គាល់គ្នាច្បាស់ ។ គំនិតសាធារណៈបានកើតឡើងក្លាយជាប្រភពនៃសំពាធសង្គម ។ លក្ខណៈខុសគ្នានៅត្រង់សហគមន៍មានទំហំធំហើយទំនាក់ទំនងមានលក្ខណៈផ្ទាល់ខ្លួន ។ កត្តាទី ២ ដែលបង្កើតឡើងនូវរដ្ឋាភិបាលស្របច្បាប់នូវភាព មិនចំាបាច់សម្រាប់វប្បធម៌សាមញ្ញគឺមានលក្ខណៈមិនផ្លាស់ប្ដូរ ។ លក្ខខណ្ឌសង្គមមិនមានលក្ខណៈដូចគ្នាសម្រាប់ពេលវែងទេ ។

៤. និយមន័យ ៖

  • រដ្ឋគីជាអង្គការចាត់តាំងមួយដែលដឹកនាំដោយរដ្ឋាភិបាលមួយដែលគ្របដណ្ដប់លើផែនដីជាក់លាក់មួយ ។
  • រដ្ឋគឺជាសហគមន៍មនុស្សតិច ឬ ច្រើនដែលរស់នៅលើទឹកដីមួយជាក់លាក់ជាអចិន្ដ្រៃយ៍ឯករាជ្យ ឬ​គ្មានការជ្រែតជ្រៃពីអ្នកដទៃ និងមានការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលដែលគេជ្រើសតាំងមួយ មានរូបរាងច្បាស់លាស់នៅលើទឹកដីនោះ​ ។
  • រដ្ឋគឺជាផែនដីនៃសង្គមមួយ ដែលត្រូវបានបែងចែកជារដ្ឋាភិបាល ហើយរដ្ឋាភិបាលនោះត្រួតពិនិត្យលើស្ថាប័នផ្សេងៗ ។ រដ្ឋជាអ្នករក្សាសណ្ដាប់ធ្នាប់តាមរយៈ រដ្ឋាភិបាលតែមិនមែនគ្រប់គ្រងរដ្ឋាភិបាល ទាំងអស់សុទ្ធុតែមានន័យដូចគ្នានឹងរដ្ឋទេ សម្រាប់រដ្ឋាភិបាលឯកជន ។ ទោះបីយ៉ាងណាក៏ដោយរដ្ឋាភិបាលមានសារៈសំខាន់ ដែលជាលក្ខណៈ​ពិសេសមួយរបស់រដ្ឋ ។ ពាក្យទាំងពីរត្រូវបានប្រើដោយផ្លាស់ប្ដូរគ្នាជារឿយៗ រដ្ឋជាប់ទាក់ទងនឹងបញ្ញត្តិ “ បូរណភាពដែនដី “ ដែលត្រូវបានគូរជាព្រំប្រទល់ផងដែរ ។ រដ្ឋមានសិទ្ធិលើរដ្ឋាភិបាលនិងក្រុមដទៃទៀត ។ ដូច្នោះចរិតលក្ខណៈខាងក្រោមនេះគឺជាសារៈសំខាន់សម្រាប់ស្ថាប័នក្នុងនាមឋានៈជារដ្ឋ ។

៥. ធាតុផ្សំនៃរដ្ឋ ៖

  • ប្រជាពលរដ្ឋ
  • ដែនដី
  • រដ្ឋាភិបាល
  • អធិតេយ្យភាព ។

៦. ភាពដើមនៃរដ្ឋមានដំណើដូចតទៅ ៖ មុនពេលដែលរដ្ឋកំណត់នូវទម្រង់ទៅលើកំណត់ចំណាំអំពីដែនដីមានការចាប់ផ្ដើម នូវចំណុចមូលដ្ឋានមួយចំនួននៃការកកកើតរដ្ឋ ។ អំពីរដ្ឋមានលក្ខណៈស្រដៀងគ្នាទៅនិងលក្ខណៈដំបូងរបស់សង្គម ។ រាល់ទ្រឹស្ដីទាំងអស់ក៏បានពីនិត្យពិច័យផងដែរចំពោះការអនុវត្ដជាមួយនឹងរដ្ឋ ។ ពីព្រោះអ្នកជំនាញមុនៗមាននិន្នាការ ក្នុងការកំណត់រដ្ឋដូចគ្នាក្នុងសង្គម ។ នៅក្នុងសង្គមធម្មតារបស់យើងឃើញថាធាតុផ្សំនៃរដ្ឋក្នុងទម្រង់ធម្មតា ។ ឥឡូវនេះបន្ទាប់ពីលេចឡើងជាបណ្ដោះអាសន្ននៃរដ្ឋនៅក្នុងសង្គម ។ រដ្ឋកើតមានឡើងនៅក្នុងសង្គមយ៉ាងសន្សឹមៗ នៅពេលដែលប្រជាជនកើនឡើង ។

៧. រដ្ឋមានតួនាទីបំពេញបំណងពីរប្រភេទ ។ ដូចជា ៖

ក. អវិជ្ជមាន អវិជ្ជមានទាក់ទងទៅនឹងការការពារចំណីអាហារដ និងការបំពេញនូវតម្រូវការជាមូលដ្ឋាន ។

ខ. វិជ្ជមាន គោលបំណងវិជ្ជមានទាក់ទងនិងការយល់ដឹងអំពីផលិតផលទំនើប និង ប្រសិទ្ធភាពខ្ពស់នៃរដ្ឋសាធារណៈ ។​ ដូច្នោះរដ្ឋមិនមែនជាមធ្យោបាយសម្រាប់ការការពារសង្គមតែប៉ុណ្ណោះទេ ប៉ុន្ដែជាមធ្យោបាយនៃការធ្វើឪ្យប្រសើរ និងការធ្វើឪ្យរីកចម្រើនផងដែរ ។ ចំនុចនេះគឺលោក Aristotle ចង់សំដៅទៅលើ “ រដ្ឋកើតឡើងដើម្បីបំពេញតម្រូវការនៃជិវិត ហើយរដ្ឋបន្ថមានផងប្រយោជន៍ឪ្យជិវិតមានភាពល្អប្រសើរ “ ។ នៅក្នុងគំនិតនេះគ្រួសារ និងរដ្ឋតែងតែបានពិចារណាថា ជាស្ថាប័នដ៏ចាំបាច់សម្រាប់សង្គម ។ ចំពោះសង្គមដែលមនោភាពស្មុគស្មាញមនុស្សទទួលការអប់រំតាមរយៈគ្រួសារទីពីរតាមរយៈសង្គម និងទី៣ តាមរយៈនយោបាយ ។

៨. រដ្ឋាភិបាលសម័យទំនើបមានលក្ខណៈដូចតទៅ ៖ រចនាសម័្ពន្ធនៃរដ្ឋាភិបាល ក្នុងសម័យទំនើបមានលក្ខណៈខុសគ្នាបីយ៉ាងពីររដ្ឋាភិបាលសម័យមុន ៖

  • គ្រប់គ្រងលើទឹកដីដ៏ធំធេង
  • លក្ខខណ្ឌសង្កមមានភាពស្មុគស្មាញ នៅក្នុងតម្លៃដ៏ធំទូលាយ
  • ចរិតលក្ខណៈនៃការផ្លាស់ប្ដូរសង្គមមានល្បឿនយ៉ាងលឿន​ ។

៩.  ការគេ្រប់គ្រងដែលមានលក្ខណៈជាការិយាធិបតេយ្យគឺជាមានចំនួនច្រើននៃបុគ្គលិករដ្ឋាភិបាលហៅថា ការិយាធិបតេយ្យ ។ ផ្នែករដ្ឋបាលឋិតក្រោមអ្វីដែលពួកគេធ្វើការហៅថាការិយាល័យ ។ ប្រព័ន្ធនៃនិយោជកដូចជាពាណិជ្ជកម្មឯកជនត្រូវបានគេឪ្យឈ្មោះថាការិយាធិបតេយ្យត្រូវបានគេគិតថាជារដ្ឋាភិបាល ដោយអ្នកការិយាធិបតេយ្យត្រូវបានគេគិតថា ជាអ្នកធ្វើការក្នុងការរិយាល័យ ( White Collar Workers ) ។ ការិយាធិបតេយ្យបាននិងកំពុងរីកលូតលាស់ជាលំដាប់ក្នុងការិយាកាសឯកជននិងសាធារណៈឧស្សាហកម្ម និងពាណិជ្ជកម្ម ។ ការិយាធិបតេយ្យ ក្នុងក្រុមមួយដែលបង្កើតឡើងមនៅវណ្ណៈសង្គមថ្មីមួយ ។ ក្រុម​នេះត្រូវបានគេសន្និដ្ឋានថា​ មានចំណាប់អារម្មណ៍ខ្លាំងទៅលើការរីកលូតលាស់នៃរដ្ឋាភិបាល ។ ទំនាក់ទំនងសង្គមដែលមានក្ខណៈមិនផ្ទាល់ខ្លួនគឹ ជាការបង្ហាញនូវបង្ហាញនូវលក្ខណៈថាជាអង្គការការិយាធិបតេយ្យ ។ រដ្ឋាភិបាលនិងអំណាចរដ្ឋបាលឧស្សាហកម្មធ្វើ តាមរយៈគ្រឿងចក្រត្រូវបានផ្ដល់ឪ្យដោយការិយាធិបតេយ្យ ។ អង្គការនៃការិយាធិបតេយ្យក៏មានការពង្រីកទៅគណបក្សនយោបាយផងដែរ ។ ងមនៅវណ្ណៈងកំពុងរីកលូតលាស់ជាលំដាប់ក្នុងការិយាកាសឯកជននិងសាធារណៈឧស្សាហកម្ម និងពាណិជ្ជកម្ម ។ ការិយាធិបតេយ្យ ក្នុងក្រុមមួ

១០. និន្នាការថ្មីៗនៃមុខងារបច្ចុប្បន្នរបស់ រដ្ឋាភិបាលសំដៅទីលើ ៖ រដ្ឋភិបាលបាននឹងកំពុងកើនឡើងចំនួននៃមុខងារចាំបាច់របស់ខ្លួន ។ ការកើនឡើងនៃមុខខងារថ្មីនេះគឺមិនមែនជាការបន្ថែមនៃមុខងារថ្មី ទាំងអស់នោះឡើយទោះបីជាក្រុមនៃរដ្ឋបាលថ្មីក៏ដោយ ។ មុខងារនៃរដ្ឋាភិបាលថ្មីនេះ រួមបញ្ចូលនៅចំនួនសកម្មភាពជាច្រើនដែលចែកចេញជាបីប្រភេទ ៖ សេវាសង្គម ផលិតកម្ម និងសង្រ្គាម ។

+ សេវាសង្គម សកម្មភាពច្រើនរបស់រដ្ឋាភិបាលគឺ ត្រូវបានគេរៀបឡើងដើម្បីបំរើប្រជាពលរដ្ឋ និងស្ថាប័ននៃសង្គមផ្សេងទៀត ។ ហេតុដូចនេះការឪ្យតម្លៃកសិកម្មជាការជួយដល់កសិករ ចំណែកអត្រាពន្ធនាំចូលខ្ពស់ជាងការការពារចំពោះឧស្សាហកម្មធុនតូចៗ ហើយនិងជួយមនុស្សចាស់ក្មេងអនាថា និងបទបញ្ជានៃលុយ និងឥណទាន គឺជាការជួយដល់មនុស្សគ្រប់រូបសេវាសង្គមដែលរដ្ឋាបាលបានផ្ដល់ឪ្យទៅកាន់ពលរដ្ឋដោយគ្មានការកំណត់ឡើយ ។ ដូច្នោះការទទួលស្គាល់គោលការណ៍នៃសេវាទាក់ទងតាមរយៈរដ្ឋាភិបាល ។ សេវាសង្គមតាមរយៈរដ្ឋេជួយដល់អ្នកគ្មានការងារធ្វើអ្នកអាយុច្រើន និងអ្នកក្រីក្រ ។ រដ្ឋឪ្យហរិញ្ញវត្ថុនិងការផ្ដល់មុខរបរ ហើយរដ្ឋក៏ជួយជាប្រាក់ទៅឪ្យឧស្សាហកម្មសមខាន់មផងដែរ ។ ជំនួយសេដ្ឋកិច្ច និងជំនួយផ្នែកយោធាចំពោះប្រទេសបរទេសដផ្ដល់នូវអត្ថប្រយោជន៍ចំពោះឧស្សាហកម្មដោយផ្ទាល់ ។ ការកំណត់ថារដ្ឋាភិបាលទីក្រុង និងជាអ្នកដំបូងដើម្បីអភិវឌ្ឍន៍សេវាសង្គម ។ ការបោសសំអាត និងការការពារជំងឺឆ្លងក្នុងទីក្រុងគឺជាការងាររបស់រដ្ឋាភិបាល ។ កន្លែងលេងសម្រាប់ក្មេង និងកន្លែងកំសាន្ដជាការងាររបស់រដ្ឋាភិបាលដែលយកចិត្តទុកដាក់ក្នុងការថែរ្សាទីក្រុង ។  

+ ផលិតកម្ម អ្នកសង្គមនិយមជជែកគ្នាអំពីការពង្រីកមុខងាររបស់គេនៅក្នុងផលិតកម្មនៃទំនិញសេដ្ឋកិច្ចប្រទេសមួយចំនួនគឹជាប្រទេសកសិកម្មដែលខ្ពស់មុខមាត់ជាងគេ ។ បញ្ហានេះគឺវិធីរកលុយដើម្បីស្ថាប័នារោងចក្រ និងប្រព័ន្ធគមនាគមន៍ ។ បញ្ហាសំខាន់របស់់រដ្ឋក្នុងការផលិតកម្មទាក់ទិនទៅនិងការចូលរួមគ្នារបស់ស្ថាប័នរដ្ឋាភិបាល ( គ្រប់គ្រង ) និងស្ថាប័នសេដ្ឋកិច្ច ។ វាក៏មានជិះឥទ្ធិពលទៅលើកម្រិតជីវភាពនិងការផ្តត់ផ្គង និងអំណាចផងដែរ ។

+ សង្រ្គាម មុខងារសង្រ្គាមមានលក្ខណៈវិនិច័្ឆយសំខាន់បី​យ៉ាង ៖

  • គឺការរីកសាយភាយនៃមុខងារប្រតិបត្តិ
  • សកម្មភាពជាមួយល្បឿន
  • ការបង្រួបបង្រូម ។ កំឡុងពេលសង្រ្គាម ក្នុងសម័យទំនើបរដ្ឋាភិបាល គ្របដណ្ដាប់នៃជីវិតសង្គមទាំងមូលរបស់យើងដែលនៅពេលសន្ដិភាពការគ្របដណ្ដប់បែបនេះធ្វើបន្ដ ។ ការរៀបចំធ្វើសង្រ្គាមមានន័យថា រដ្ឋមួយត្រៀមរួចជាស្រេចដើម្បីធ្វើសង្រ្គាម ។ ការត្រៀមធ្វើសង្រ្គាមជាការធ្វើឪ្យមានភាពល្អប្រសើរសម្រាប់ប្រជាធិបតេយ្យ ទោះបីចំណាយតម្លៃណាក៏ដោយ ។ អំណាចប្រតិបត្តិរបស់រដ្ឋាភិបាលគឺត្រូវបានពង្រីកហើយតម្រូវការសម្រាប់ល្បឿន និងការបង្រួបបង្រួមមានន័យថាគឺជាការបូជាចំពោះនិតិវិធីប្រជាធិបតេយ្យ ជាការសម្រេចទៅលើការពិភាក្សាវែកញែកនិងការត្រួតពិនិត្យដ៏មានប្រជាប្រិយបំផុត ។

១១. រដ្ឋាភិបាលប្រជាធិបតេយ្យសង្គមនាសម័យទំនើប ដូចជាការគ្រប់គ្រងទំហំធំ និងការផ្លាស់ប្ដូរយ៉ាងលឿនឪ្យការគ្រប់គ្រប់មានការពិបាកសម្រាប់ប្រជាធិបតេយ្យហើយល្បឿននេះធ្វើដំណើរឆ្ពោះទៅរកការគ្រប់គ្រង ដោយគ្មានការពិគ្រោះជាមួយនិងពលរដ្ឋដែលគេនិយមហៅថា ភាពផ្ដាច់ការនិយម ។ និន្នាការនៃសង្គមខ្លះធ្វើដំណើរទៅរកការដឹកនាំតាមរប្រៀបប្រជាធិបតេយ្យ ឧទាហរណ៍ គឺជាបង្កើតឡើងនូវល្បឿននៃទំនាក់ទំនង ។ ការស្ទង់មតិ ឬ ការបោះឆ្នោតជាសាធារណៈបានបង្កើតនូវសក្តានុពលប្រយោជន៍យ៉ាងសំខាន់ សម្រាប់អ្នកដឹកនាំផងដែរ ។ ប៉ុន្ដែអ្វីៗទាំងអស់គឺស្ថិត នៅក្នុងភាពក្មេងខ្ចី និងសង្ឈឹមថានិងមានការវិវឌ្ឍ ។

១២. ភាពខុសគ្នារវាងរដ្ឋនិងសង្គមដូចតទៅ ៖ យើងបានកំណត់សង្គមថា ជាភាពស្មុគស្មាញនៃសមាគមន៍ និងស្ថាប័នដែលត្រូវបានគេរៀបចំឡើងនៅក្នុងសហគមន៍ ។ ហេតុដូចនេះសង្គមត្រូវបានគេចាត់ទុកជាអង្គការមួយនៃទំនាក់ទំនងសង្គម ។ វាគឺជាភាពចំាបាច់សម្រាប់ការអភិវឌ្ឍនៃមនុស្សដ៏សមរម្យ ។ ពីព្រោះសង្គមតែមានចរិតនៃការវិវឌ្ឍដែលយើងហៅថា ស្ថាប័នថាមវ័ន្ដ ( Dynamic Institution ) ។ សង្គមគ្មានធម្មនុញ្ញនិងគ្មានប្រព័ន្ធច្បាប់ឡើយ ប៉ុន្ដែវាត្រូវបានចងភ្ជាប់ដោយធម្មនុញ្ញសង្គមនិងទំនៀមទម្លាប់សង្គមយ៉ាងទៀតទាត់ ។ ភាពខុសគ្នារវាងរដ្ឋនិងសង្គមមានដូចខាងក្រោម ៖

  • រដ្ឋទំនើបត្រូវតែបំពេញ រាល់មុខងារទាំងអស់ដែលទាក់ទងដោយផ្ទាល់ ឬ ដោយប្រយោលចំពោះជីវភាពសង្គម ។ ប៉ុន្ដែដទំហំ នៃសកម្មភាពរដ្ឋត្រូវបានកម្រិតឧទាហរណ៍រដ្ឋអាចជ្រែតជ្រែកនៅក្នុងជីវភាពសាសនានៃមនុស្សគ្រប់យ៉ាងទាំងអស់គឺជាទំហំរបស់សង្គម ។ សង្គមបង្កើតមនុស្សហើយមនុស្សមិនអាចរីកលូតលាស់ដោយគ្មានសង្គមបានឡើយ ។
  • រដ្ឋមានបូរណភាពទឹកដី ។ ច្បាប់របស់រដ្ឋគឺប្រើប្រាស់តែនៅក្នុងដែនដីគ្រប់គ្រងប៉ុណ្ណោះ ។ រដ្ឋមិនអាចធ្វើប្រតិបត្តិច្បាប់ឪ្យហួសពីដែនដីរបស់ខ្លួនបានទេ ។ ម៉្យាងវិញទៀតសង្គមមួយមានការកម្រិតដែនដីខាងក្រៅ ឧទាហរណ៍ សង្គមកាកបាទក្រហម ។ រដ្ឋបំពេញត្រឹមមុខងារនយោបាយនៅពេលដែលសង្គមជួយរាល់ការអភិវឌ្ឍគ្រប់ផ្នែកនៃការរួមបញ្ចូលការរីកចម្រើននៃរូបរាងកាយសីលធម៌និងខួរក្បាល ។

១៣. ការកម្រិតសិទ្ធិរបស់រដ្ឋគឺថា រដ្ឋមិនអាចមានរដ្ឋអំណាចដាច់ខាតឡើយ ។ បើសិនជារដ្ឋមានអំណាចដាច់ខាតត្រូវបានផ្ដល់ឪ្យពេលនោះ គឺមានការបង្រ្កាបលើសេរីភាព សីលធម៌របស់បុគ្គល ។ រដ្ឋមិនអាចគិតការគ្រប់គ្រងលើសេរីភាព និងទស្សនៈរបស់បុគ្គលឡើយពីព្រោះនាំឪ្យដើរទៅរកទីបញ្ចប់នៃបុគ្គលភាព ។ ស្ថាប័នសង្គមគ្រាន់តែជាមធ្យោបាយ អភិវឌ្ឍន៍ពេញលេញនៃមនុស្សដ និងរដ្ឋប៉ុណ្ណោះ ។

          ជាទូទៅមានទស្សនៈផ្លូវការធ្វើការកម្រិតទៅលើនៃសិទ្ធិរបស់រដ្ឋដូចខាងក្រោម ៖

  • សិទ្ធិជាមូលដ្ឋាន ប្រជាពលរដ្ឋគ្រប់រូបត្រូវបានគេផ្តល់សិទ្ធិដ្ឋានជាសំខាន់ ។ សិទ្ធិនេះគឺត្រូវបានការពារឬថែរក្សាដោយការគ្រប់គ្រងរបស់រដ្ឋ ។
  • សិទ្ធិនៃអង្គការសង្គម អង្គការសង្គមជាច្រើននៅក្នុងរដ្ឋមានសិទ្ធិផ្ទាល់ខ្លួនរបស់ ពួកគេក្នុងការបង្កើតអង្គការសង្គមដែលជាធាតុសំខាន់ៗនៃជីវភាពសង្គម ។ ជាធម្មតារដ្ឋមិនអាចរំលោភទៅលើសិទ្ធិនៃអង្គការសង្គមទាំងនេះបានឡើយ ។
  • សិទ្ធិដោយយោងទៅតាមទំនៀមទម្លាប់ប្រពៃណី ជាទូទៅរដ្ឋមិនអាចជ្រែតជ្រែកលើទំនៀមទម្លាប់ប្រពៃណី និងធានាសិទ្ធិនេះត្រូវបានធានាដោយរដ្ឋ ។
  • រដ្ឋធម្មនុញ្ញរបស់រដ្ឋ រដ្ឋធម្មនុញ្ញរបស់រដ្ឋបានកម្រិតយ៉ាងតឹងរឹងទៅលើរដ្ឋ ។ សិទ្ធិនៃប្រជាពលរដ្ឋក្នុងរបបប្រជាធិបតេយ្យដាច់ការ និងរដ្ឋធម្មនុញ្ញទៀតគឺមានលក្ខណៈផ្សេងគ្នាទាំងអស់ ។
  • លក្ខខណ្ឌអន្ដរជាតិ នៅក្នុងការដាក់បញ្ចូលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះអង្គការជាតិ ។ ការយល់ចិត្ត ទុកដាក់នេះការពារនូវផលវិបាកផ្សេងៗដែលនឹងកើតមានឡើង ។ រដ្ឋត្រូវតែចាប់អារម្មណ៍ទៅលើរដ្ឋផ្សេងទៀត និងរដ្ឋអន្តរជាតិ ការមើលរំលងនៃទិដ្ឋភាពទាំងនេះអាចធ្វើឪ្យរដ្ឋខ្លួន​ឯងត្រូវរលាយសាមសូន្យ ។ ហេតុនេះទៅពេលរដ្ឋមួយប្រើសិទ្ធិរបស់គេ ការរក្សាក្នុងទស្សនៈវិស័យមិនត្រឹមតែសិទ្ធិ និងកាតព្វកិច្ចនៃប្រជាពលរដ្ឋផ្ទាល់ ហើយនិងស្ថាប័នសង្គមរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈរដ្ឋទាំងមូលផងដែរ ។ ជារួមសិទ្ធិជាមូលដា្ឋនរបស់ពលរដ្ឋ ទំនៀមទម្លាប់ សង្គមប្រពៃណី និង អនុសញ្ញា សិទ្ធិរបស់អង្គការសង្គម និងលក្ខណៈរបស់រដ្ឋ និងស្ថាប័នអន្តរជាតិទាំងឡាយជាការកំណត់ពីសិទ្ធិរបស់រដ្ឋ ម៉្យាងទៀតរដ្ឋមានអធិបតេយ្យភាពរបស់ខ្លួននៅក្នុងទឹកដីកំណត់មួយ ។ តាមទស្សនៈនៃការអនុវត្តជាទូទៅ និងជាផ្លូវសិទ្ធិរបស់រដ្ឋត្រូវកម្រិតយ៉ាងតឹងរឹង ។

១៤. មុខងាររបស់រដ្ឋទំនើបអាចត្រូវបានបែងចែកជាពីរ ៖

  • ប្រភេទមុខងារបំពេញ
  • និងប្រភេទមុខងារស័្មគ្រចិត្ត ។

១៥. លោក R.M.Sharma បានកំណត់អំពីប្រភេទមុខងារ ៖

  • ការពារប្រឆាំងទៅនឹងការវាយលុករបស់បរទេស មុខងារបន្ទាប់ៗរបស់រដ្ឋគឺការពារប្រឆាំងទៅនឹងការវាយលុករបស់បរទេស ។ រដ្ឋត្រូវរៀបចំការត្រៀមទុកជាមុន ឪ្យបានសមល្មម នៅក្នុងទម្រង់កងកម្លាំងប្រដាប់អាវុធ និងគ្រឿងអាវុធសម្រាប់បងទ័ព ។
  • ការពារសន្ដិភាពនិងសុវត្តិភាពក្នុងប្រទេស គោលនយោបាយរបស់រដ្ឋ នៅក្នុងផ្ទៃប្រទេសមានសារៈសំខាន់ដូចគ្នាទៅនឹង គោលនយោបាយការបរទេសផងដែរ ។ កាតព្វកិច្ចដំបូងរបស់រដ្ឋថែរក្សា សុវត្ថិភាព និងសន្ដិភាពក្នុងប្រទេស ។ ការកើតឡើងនូបកុប្បកម្មចោរ និងពួកឧទ្ទាមជាការបង្កគ្រោះថ្នាក់ដល់រដ្ឋ ។ រដ្ខត្រូវថែរក្សាសន្ដិភាព និងសណ្ដាល់ធ្នាប់តាមរយៈប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ ( ទាហាន នាវិក និងកម្លាំងអាកាស ) ។
  • ការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងរដ្ឋនីមួយៗប្រជាពលរដ្ឋនីមួយៗ ប្រជាពលរដ្ឋទទួលបានសិទ្ធិ ក្នុងការរស់នៅទ្រព្យសម្បត្តិ សេរីភាពនិងសេរីភាពបញ្ចេញមតិ ។ ល ។ ជាបន្ទុករបស់រដ្ឋក្នុងការពារសិទ្ធិទាំងអស់ នេះតាមរយៈការបង្កើតច្បាប់សម្រាប់ធានាសិទ្ធិទាំងនោះហើយធ្វើការចាត់ចែង រដ្ឋបាល និងឪ្យតុលាការសម្រាប់យុត្តិធម៌ ។
  • យុត្តិធម៌ នៅក្នុងមធ្យោបាយស្វែករកយុត្តិធម៌គឺជាមុខងារដែលត្រូវតែធ្វើរបស់រដ្ឋ ។ ការគោរពច្បាប់នៅក្នុងរដ្ឋ ការពារសណ្នាប់ធ្នាប់ និងការការពារសិទ្ធិរបស់មនុស្សគ្រប់រូបជាកាតព្វកិច្ចរបស់រដ្ឋ ។

១៦. មុខងារស័្មគ្រចិត្តរបស់រដ្ឋផ្ដោតលើចំណុចដូចជា ៖

  • ការផ្ដល់ការអប់រំ នៅក្នុងសម័យទំនើបរដ្ឋទាំងអស់យកចិត្តដាក់ចំពោះកាតព្វកិច្ចរបស់ខ្លួន នៅក្នុងការអប់រំដល់ប្រជាពលរដ្ឋ និងរដ្ឋមិនអាចមានភាពលូតលាស់បានឡើយ ។ ដូច្នោះបានចាត់ចែងការអប់រំដូចជា បង្កើតសាលាបឋមសិក្សា មធ្យមសិក្សា និងសកលវិទ្យាល័យ ក៏ដូចជាការអប់រំជាន់ខ្ពស់តាមលក្ខណៈវិទ្យាសាស្រ្ដ ទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្រ្ដសង្គមទៅតាមលទ្ធភាពដែលមាន ។ រដ្ឋបង្កើតឪ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ បណ្ណាល័យ សួនសត្វ បណ្ណាគា និងការបង្រៀនសិល្បៈ ។ ល ។ ជាការខិតខំប្រឹងប្រែងរដ្ឋបានផ្ដល់ឪ្យមាន ការអប់រំថ្នាក់បឋមសិក្សា ដោយមិនគិតថ្លៃ ។ និសិ្សតដែលមានសមត្ថភាពនិងត្រូវបានទទួលអាហារូបករណ៍តាមរយៈរដ្ឋ ។ ប៉ុន្ដែរដ្ឋគួរជៀសវាងនូវការជ្រៀតជ្រែកក្នុងកិច្ចការនៃស្ថាប័នអប់រំ ។
  • ការថែរក្សាសុខភាព ជាមួយនិងការអប់រំរដ្ឋទំនើបព្យាយាមផ្តល់ការថែទាំសុខភាពដល់ពលរដ្ឋ ។ ការផ្ដល់ឪ្យនេះបង្កើតឡើងនូវមណ្ឌលសុខភាព មន្ទីរពេទ្យ ថ្នាំមន្ទីរពេទ្យដោយមិនគិតថ្លៃ កាតចាត់ថ្នាំបង្ការនិងអាហារបំប៉ងសុខភាពដល់ប្រជាជនដែលក្រីក្រគ្មានទីពឺង ។ មហាវិទ្យាល័យពេទ្យជាច្រើនបានបើកទ្វា ដើម្បីបញ្ជាក់នូវភាពខ្វះខាតគ្រួពេទ្យដែលមានសមត្ថភាព ។ មជ្ឈមណ្ឌលស្រាវជ្រាវរបស់រដ្ឋាភិបាលសាលាបង្វឹក គិលាននុបដ្ឋាយិកាក៏ត្រូវបានបង្តើតឡើងដែរសម្រាប់ជួយផ្នែកសុខភាព ។
  • ការជួយដល់មនុស្សចាស់ជរា ជនក្រីក្រ និងជនពិការ រដ្ឋនាសម័យទំនើបក៏យកចិត្តទុកដាក់ផងដែរសម្រាប់មនុស្សចាស់ ពលរដ្ឋគ្មានការងារធ្វើ និងជនពិការ ។ រដ្ឋបានជួយផ្ដល់នូវហិរញ្ញវត្ថុដល់ពួកគេ ។ មនុស្សចាស់ត្រូវបា​នគេថែរក្សាយ៉ាងយកចិត្តទុកដាក់ ។ ក្មេងកំព្រានិងផ្ទះសម្រាប់ជនពិការតោកយ៉ាកត្រូវបានបើកទ្វារទទួលពួកគេ ។
  • ការព្រមព្រៀមនូវសេវាសុខភាពសាធារណៈ រដ្ឋបានបង្កើតនូវផ្លូវដែក ការសំរួលប្រព័ន្ធប្រេសណីយ៍និងទូរលេខ និងទូរស័ព្ទ ។ ល ។ គឹជាកាតព្វកិច្ចរបស់រដ្ឋហើយឪ្យមានផងដែរនូវការដឹកជញ្ជូនដូចជា រថយន្ដក្រុង ផ្លូវដែក ផ្លូវអាកាស កប៉ាល...។
  • ការកែលម្អផ្នែកសង្គមនិងសង្គមកិច្ច គឺជាកាតព្វកិច្ចផ្សេងទៀតរបស់រដ្ឋគឺការប្រសិទ្ធភាព នៃការកែលម្អសេដ្ឋកិច្ច ។ រដ្ឋបានអនុវត្ដច្បាប់ដើម្បីប្រឆាំងនិងទំនៀមទម្លាប់ចាស់គំរិលដើម្បីកែលម្អសេដ្ឋកិច្ច និងសង្គម ។
  • ការជំរុញលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម កាតព្វកិច្ចរបស់រដ្ឋក្នុងការជំរុញលើវិស័យពាណិជ្ជកម្ម​ និងឧស្សាហកម្មហើយនិងការអភិវឌ្ឍផងដែរស្ទើរគ្រប់ទិសទីទាំងអស់នៅលើពិភពលោក រដ្ឋជាអ្នកគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយរដ្ឋជាអ្នកធ្វើឪ្យជញ្ជីងនៃរង្វាស់ និងទម្រង់ជីវភាពឪ្យមានលក្ខណៈជាស្ដង់ដារគំរូ ។ ប្រទេសជានីមួយៗមិនអាចយកផលចំណេញពីពាណិជ្ជកម្មអន្តរជាតិទេ បើសិនជាប្រទេសជាតិនោះមិនមានច្បាស់នីហរ័ណ និងអាហរ័ណ ។ រដ្ឋគួរតែស្ថាបនាបនូវរោងចក្រ ដែលជាកូនសោនៃឧស្សាងហកម្មដើម្បីប្រតិបត្តិ និងការផ្តួតផ្ដើមគំនិតបង្កើតឧស្សាហកម្មផ្សេងៗទៀតនៅក្នុងប្រទេស ។ រដ្ឋគួរតែជំរុញវិស័យឧស្សាហកម្មធុនតូចផងដែរ ។
  • ការរៀបចំការងារ រដ្ឋគួរតែខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌការងារនិងដាក់ចូលនូវច្បាប់ដែលបង្ការទៅនឹងលទ្ធភាពកេងប្រវ៏ញ្ចទៅលើការងារ ។ ការទទួលខុសត្រូវរបស់រដ្ឋដើម្បូបង្កើនការប្រឹងប្រែងចំពោះសុខមាភាពការងារ ។
  • ការប្រើប្រាស់ប្រភពធម្មជាតិ នៅប្រទេសឪ្យបានសមរម្យ ប្រទេសនីមួយៗអាចក្លាយទៅជាមហាអំណាចបានដោយសារតែ ដី ព្រៃឈើ ទន្លេ បឹងបួរ រ៉ែ និងផលិតផលកសិកម្ម ។ ផងចំនេញជាអតិបរិមាត្រូវបានទាញចេញពីធនធានទាំងនេះ ។ នៅក្នុងគោលបំណងនេះរដ្ឋគួរយតែចាត់នូវវិធានការការពារជាមុននូវការស្រាវជ្រាវ និងរុករករ៉ែថ្មីៗហើយនិងដាក់ចេញនូវច្បាប់សម្រាប់ការប្រើប្រាស់ព្រៃឈើ រ៉ែ ដីទាំងនោះ ។
  • ការរៀបចំឪ្យមានការកំសាន្ដ ដើម្បីការពារថែរក្សាសុខភាពត្រូវតែមាន ការសប្បាយរីករាយនៅក្នុងជីវិតសាធារណៈជន រដ្ឋគួរតែផ្ដល់ឪ្យមាននូវមធ្យោបាយនៃការកំសាន្ដនានា ។ សម្រាប់បញ្ហានេះរដ្ឋត្រូវជំរុញផ្នែកឧស្សាហកម្មភាពយន្ដ ល្ខោន ...។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login