ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើមន្រី្ដរាជការមានកាព្វកិច្ចអ្វីខ្លះ ?
២. តើវិន័យនិងការឈប់សម្រាករបស់មន្ដ្រីរាជការស៊ីវិលគឺអ្វីខ្លះ ?
៣. តើអ្នកណាខ្លះជាគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនិងកិច្ចការមុខងារសាធារណៈ ?
៤. តើនីតិវិធីដោះស្រាយ វិវាទមុខងារសាធារណៈមានដំណើរការយ៉ាងដូចម្ដេច ?
៥. ប្រសិនមន្ដ្រីរាជការ កំពុងជាប់ចោទនៅតុលាការ តើត្រូវធ្វើយ៉ាងដូចម្ដេច ?
៦. បើតុលាការកាត់ឪ្យរួចខ្លួនជាស្ថាពរ ពោលគឺរកមិនឃើញពិរុទ្ធភាពអ្នករាជការនោះត្រូវធ្វើអ្វីខ្លះ ?
៧. បើតុលាការសម្រេចថាមានទោសវិញគាត់ប្រឈមមុខស្ថានភាពដូចម្ដេច ?
៨. ករណីប្ដឹងឧទ្ធរណ៍ តើមន្ដ្រីរាជការរូបនោះស្ថិតនៅក្នុស្ថានភាពយ៉ាងដូចម្ដេច ?
ចម្លើយ
១. មន្ដ្រីរាជការមានកាព្វកិច្ចដូចជា ៖
១. កាតព្វកិច្ចក្នុងពេលបំពេញការងារគឺជាកាតព្វកិច្ចក្នុងការអនុវត្តការងារផង និងក្នុងពេលបំពេញកការងារផង ។ ការខតខាន មិនបានបំពេញនូវកាតព្វកិច្ចនេះ ឬ ធ្វេសប្រហែសក្នុងការបំពេញ សុទ្ធតែនាំមកនូវផលវិបាក មិនល្អដល់ការងារសេវាសាធារណៈហើយអ្នករាជការដែលមិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមតម្រូវសុទ្ធតែត្រូវទទួលនូវទណ្ឌកម្មខាងវិន័យទាំងអស់
ក. កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួន កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួនតម្រូវឪ្យអ្នករាជការរាល់រូបរ៉ាប់រងចំពោះការងារ ឬ សេវាទាំងឡាយ ដែលរដ្ឋ ( ថ្នាក់លើ ) ប្រគល់ជូន ឬ ចាត់តាំងឪ្យអនុវត្តន៍ ព្រោះការងារដែលអ្នករាជការទទួលអនុវត្តន៍ គឺជាការងាររដ្ឋការងារសាធារណៈមានបែងចែក និងកំណត់ច្បាស់លាស់ចំពោះមន្ដ្រីម្នាក់ៗ តម្រូវជាចំបាច់ឪ្យមន្ដ្រីរូបនោះមានវត្តមាន មិនទៅកាន់កន្លែងអនុវត្តតាមការកំណត់នៃច្បាប់នៃនោះបានសេចក្ដីថាធ្វើឪ្យមានចន្លោះ ប្រហោងនៅក្នុងការបំពេញមុខងារសាធារណៈ ដែលសុទ្ធតែជាកំហុសនិងជាការឆ្គាំឆ្គងនៅក្នុងវិជ្ជាជីវៈជាអ្នករាជការបម្រើរដ្ឋ ។
ខ. កាតព្វកិច្ចគោរពម៉ោងធ្វើការ ជាធម្មតាអ្នករាជការទាំងអស់ ត្រូវគោរពឪ្យបាននូវពេលម៉ោងធ្វើការរដ្ឋ ឬ របស់ក្រសួង ស្ថាប័ន អង្គភាពដែលខ្លួននៅបម្រើការងារ ហើយតបេលម៉ោងនោះមាន កំណត់ច្បាស់លាស់ ដោយអនុក្រឹត្យ ឬ បទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ស្ថាប័ន អង្គភាពនោះ ។
ប៉ុន្ដែក៏មានករណីខ្លះតម្រូវឪ្យអ្នករាជការបំពេញការងារហួសម៉ោងកំណត់ ឬ នៅថ្ងៃសម្រាកជាដើម ព្រោះជាការចាំបាច់គ្មានអ្នកជំនួសឬតម្រូវតាមកាលៈទេសៈ ។ កាតព្វកិច្ចនេះ គឺដើម្បីធានា និរន្តរភាពនៃសេវាសាធារណៈ ឬ ជាករណីបន្ទាប់នៃសាធារណៈ ហើយការខកខាន ព្រងើយកន្តើយ សោះអង្គើយមិនបានបំពេញ នូវកាតព្វកិច្ចនេះ អាចនាំនូវផលវិបាកធ្ងន់ធ្ងរផ្សេងៗ ដល់កិត្យានុភាពនៃរដ្ឋបាលសាធារណៈផង ដល់អ្នកទទួលអត្ថប្រយោជន៍ពីសាធារណៈផង ដែលជាការប្រការមួយមិនអាចអត់ឳនបានបំពេញកាតព្វកិច្ចនេះកាតព្វកិច្ចបំពេញ ចំពោះអ្នករាជការ ដែលមានភារកិច្ចបំពេញការងារបច្ចេកទេស ដូចជាគ្រូពេទ្យវះកាត់ដែលត្រូវវះកាត់អ្នកជំងឺជាដើម ។
ការគោរពម៉ោងធ្វើការបានសេចក្ដីថា ការមកធ្វើការត្រឹមត្រូវតាមម៉ោងកំណត់ មិនអាចឈប់តាមតាមចិត្តចង់គ្មានមូលហេតុត្រឹមត្រូវ គ្មានការអនុញ្ញាតជាមុនពីអ្នកទទួលខុសត្រូវ មិនបង្កឪ្យមានចន្លោះប្រហោងក្នុងការបំពេញការងារសាធារណៈ ។ ការឈប់មានមូលហេតុមានការអនុញ្ញាតជាមុន អាចឪ្យថ្នាក់លើចាត់អ្នកជំនួស ឬ មានវិធានការដោះស្រាយផ្សេងៗដើម្បីធានានិរន្ដរភាពនៃរដ្ឋបាល កាលបើដល់ថ្ងៃកំណត់ត្រូវចូលធ្វើការវិញហើយអ្នករាជាការទាំងអស់ត្រូវតែចូលធ្វើការវិញ ព្រោះនេះជាច្បាប់ជាកាតព្វកិច្ចទោះជាការឈប់សម្រាកធម្មតាក្ដី ឈប់សម្រាកដោយគ្មានបៀវត្សក្ដី ។ ការមិនចូលមកបង្ហាញខ្លួនការមិនមានវត្តមានដើម្បីបន្ដបំពេញការងារខ្លួន រ៉ាប់រងបន្ដនូវសេវារបស់ខ្លួន តាមការកំណត់អាចចាត់ទុកថាជាការបោះចោលការងារ ហើយត្រូវទទួលទណ្ឌកម្មផ្សេងៗទៅតាមការកំណត់របស់ច្បាប់ ។ ការឈប់ញឹមញាប់ពេកក៏ជាប្រការមួយដែលអ្នករាជការអ្នកមានមនសិការវិជ្ជាជីវៈគប្បីជៀសវាងផងដែរ ។ ផលវិបាកមិនល្អនិងមានជាបឋមលើសាមី អ្នករាជការនោះតែម្ដង ដែលអាចធ្វើឪ្យអ្នករាជាការនោះតាមមិនទាន់ការងារ ឈានទៅរក អសមត្ថភាពក្នុងការងារ ។
គ. កាតព្វកិច្ចត្រូវបំពេញតួនាទីរបស់ខ្លួន អ្នករាជការបម្រើការងាររដ្ឋ ការងារសាធារណៈមិនត្រូវប្រកែកមិនទទួលតំណែង ឬ មិនបំពេញភារកិច្ចដែលចាត់តាំងឡើយ គឺត្រូវទៅកន្លែងធ្វើការ ហើយបំពេញការងារ តាមការចាត់តាំងនោះ ។ ក្នុងករណីចុងក្រោយ នេះជាកាត្វព្វកិច្ចអ្នករាជការ ត្រូវតែមានលំនៅដ្ឋានប្រចាំនៅក្នុងតំបន់ដែលខ្លួនធ្វើការងារនោះទៀតដើម្បីធានាឪ្យបានល្អ នូវនិរន្តរភាពរបស់ការងារសាធារណៈនិងដោះស្រាយបញ្ហាឪ្យបានជាប់ជាប្រចាំជាគោលការណ៍ អ្នករាជការត្រូវបូជាសកម្មភាពវិជ្ជាជីវៈទាំងមូលរបស់ខ្លួន ចំពោះការងាររដ្ឋ ព្រោះថាក្រៅពីនិរន្តរភាពនៃរដ្ឋបាល នៅមានប្រសិទ្ធិភាពនៃការងារមួយទៀតដែលមានអាចអនុញ្ញាតឪ្យអ្នករាជការប្រកបការងារយកកម្រងផ្ទាល់ខ្លួនផ្សេងៗទៀត ។ ការបំពេញការងារ តួនាទីត្រូវធ្វើដោយសាមីអ្នករាជការផ្ទាល់ខ្លួនឯង មិនមានផ្ទេរទៅឪ្យអ្នកដទៃជំនួសឡើយ លើលែងយែមានការកំណត់ផ្សេងៗដោយច្បាប់ ក្នុងករណីខ្លះតែប៉ុណ្ណោះ ព្រោះថាការចូលបម្រើក្នុងក្របខណ្ឌធ្វើឡើងតាមរយៈការប្រលងប្រជែងជ្រើសរើសតាមចម្រើនវប្បធម៌ តាមសមត្ថភាពភាពផ្ទាល់របស់សាមីជន ។ ដូច្នេះការងារដែលត្រូវប្រគល់ជូននេះគឺមានកំណត់រួចសេ្រចទៅតាមសមត្ថភាពរបស់អ្នករាជាការផ្ទាល់រូបនោះតែម្ដង ។
ក្នុងការបំពេញការងារខ្លួន អ្នករាជការមិនត្រូវមិន ត្រូវធ្វើសើមៗរួចពីដៃ ខ្វះការទទួលខុសត្រូវ ខ្វះប្រសិទ្ធិភាពក្នុងការងារនោះ តែត្រូវបំពេញឪ្យបានត្រឹមត្រូវតាមគោលការណ៍កំណត់ទៅតាមលំដាប់ថ្នាក់នៃការទទួលខុសត្រូវតាមបទបញ្ជាដែនដាក់ចុះ សម្រាប់ការអនុវត្តការងារប្រភេទនីមួយៗ ។ ការទទួលខុសត្រូវអំពីពីកិច្ចការរបស់ខ្លួន និងសមត្ថកិច្ចវិជ្ជាជីវៈ ឬ ប្រសិទ្ធិភាពនៃការងារ គឺជាកាតព្វកិច្ចសំខាន់ណាស់ ដែលអ្នករាជការរាល់រូបត្រូវបំពេញឪ្យបានហើយដុសខាត់ច្នៃប្រឌិតបំពាក់បំប៉ន់ឪ្យបានជាប្រចាំ ។ ថ្វីបើពុំមានមាត្រាណាមួយច្បាសលាស់និយាយ អំពីកាតព្វកិច្ច ក្នុងការអប់រំបំពាក់បំប៉ន់ជាប្រចាំក៏ដោយ ក៏កាតព្វកិច្ចអប់រំបណ្ដុះបណ្ដាលជាប្រចាំ នេះក្លាយជាការងារជាក់ស្ដែងនិងជាកង្វល់ដ៏ធំ មួយរបស់រដ្ឋទៅហើយការសិក្សាអប់រំ ជាបន្ដអាចឪ្យអ្នកអនុវត្ត ការងារតាមទាន់សភាពការណ៍ហើយគ្រប់គ្រងបាននូវការប្រែប្រួលផ្លាស់ប្ដូរ ឬ វិវត្តន៍បានយ៉ាងស្រួល ។
ឃ. កាតព្វកិច្ចគោរពឋានានុក្រម រដ្ឋបាលសាធារណៈគឺជាគឺរដ្ឋបាលដែមានឋានានុក្រមមានថ្នាក់លើ ថ្នាក់ក្រោម ហើយលក្ខន្ដិកៈ ដោយលែកនៃក្របខណ្ឌមន្ដ្រីរាជការក៏មានការរៀបចំទៅតាមទិសដៅនេះដែរ ។ រដ្ឋបាលសាធារណៈភាគច្រើនក្នុងពិភពលោករដ្ឋបាលឋានានុក្រម តម្រូវឪ្យថ្នាក់ក្រោមគោរពតាមថ្នាក់លើជាហូរហែរតាមលំដាប់ថ្នាក់ ។
ជាគោលការណ៍ បើថ្នាក់លើចាត់ឪ្យធ្វើអ្វីមួយនោះថ្នាក់ក្រោមត្រូវគោរពបទបញ្ជារនោះដោយយគ្មានការប្រកែកតវ៉ា ។ កាតព្វកិច្ចនេះ មានការតឹងរឹងខ្លាំងណាស់ខាងផ្នែកយោធា ។ ប៉ុន្ដែអ្នករាជការទាំងអស់ថ្នាក់ក្រោម ក្ដីថ្នាក់លើក្ដី “ ត្រូវតែគោរពអនុវត្តច្បាប់និងបទបញ្ញា “ ដូចគ្នា ។ បានសេចក្ដីថា ដើម្បីប្រសិទ្ធិភាពនៃការងារ និងដើម្បីធានាបាននូវការទទួលខុសត្រូវខ្ពស់ក្នុងការងារ រាល់ការចាត់តាំងការដាក់ចុះនូវបទ ទៅតាមនីតិវិធីរបស់វា និងទៅតាមគោលការណ៍ដែលកំណត់ដោយច្បាប់ គឺត្រូវគោរពឪ្យបាននូវគោលការណ៍នីតីវិធីរដ្ឋចំពោះថ្នាក់លើ អ្នករាជការរាល់រូបមិនគ្រាន់តែត្រូវគោរពចំពោះថ្នាក់លើផងដែរ ។ ប្រការ នេះមិនមានតម្រូវដោយច្បាប់ទេ ប៉ុន្ដែជាបែបបទស៊ីជីវធម៌ ក្នុងការរស់នៅក៏ដូចជាក្នុងទំនាក់ទំនងការងារជាទូទៅដូច្នោះដែរ ។
២. កាតព្វកិច្ចរួមក្នុង និងក្រៅពេញបំពេញការងារ ៖
ក. កាតព្វកិច្ចប្រកាន់យកភាពថ្លៃថ្នូរ និងកិត្តិយស អ្នករាជការ ត្រូវទទួលខុសត្រូវចំពោះថ្នាក់លើអំពីកិច្ចការរបស់ខ្លួន និងអំពើដែលអាចធ្វើឪ្យប៉ះពាល់ ទៅលើសេចក្ដីថ្លៃថ្នូរ និងកត្តិយសរបស់ខ្លួន ។ មហាឃាត់ជាដាច់ខាតមិនឪ្យអ្នករាជការប្រកបមុខរបរណាដែលប៉ះពាល់កិត្តិយសនិង សេចក្ដីថ្លៃថ្នូរនៃអ្នករាជការ ។ ទោះក្នុងកាលៈទេសៈណាក៏ដោយក៏អ្នករាជការមិនត្រូវធ្វើអ្វី ឬ ប្រព្រឹត្តអ្វីដែលនាំឪ្យខូច ឬ អាប់ឳនដល់កិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួនឡើយ ព្រោះថាបើអ្នករាជការគ្មានកិត្តិយសគ្មានភាពថ្លៃថ្នូរនោះវាជារូបភាពមិនល្អចំពោះរដ្ឋបាលសាធារណៈជាទៅ សេចក្ដីថ្លៃថ្នូរនិងកិត្តិយសស្ដែងចេញពីការប្រព្រឹត្តអំពើអបាយមុខ មានភាពទៀតត្រង់ សុច្ចរិត យុត្តិធម៌ មិនទទួល សំណូក មិនចូលរួម ជាមួយអតិថិជនលួចបន្លំតម្លៃពន្ធ ។
កិត្តិយស និងភាពថ្លៃថ្នូរតម្រូវលើគ្រប់សកម្មភាពនិហគ្រប់កាលៈទេសៈទាំងអស់ រួមទាំងអស់ រួមទាំងសំដីសំដៅ អាកប្បកិរិយានិងការស្លៀកពាក់តុបតែងខ្លួនជាប្រចាំទៀតផង ។ ការប្រព្រឹត្តអំពើមិនសមរម្យ ប្រកបរបរហាមឃាត់ដោយច្បាប់សុទ្ធតែជាសកម្មភាព ដែលអ្នករាជការរាល់រូបត្រូវជៀសវាងព្រោះថាអ្នករាជការចំពោះភ្នែកសាធារណៈជនជាអ្នកតំណាងប្រយោជន៍រួមតំណាងអំណាចសាធារណៈតំណាងការគោរពច្បាប់តំណាងនីតិរដ្ឋ ....។ ការប្រព្រឹត្តមិនល្អក្នុងជីវភាពរស់នៅឯកជនក្ដី ការប្រព្រឹត្ត ល្មើសនិងច្បាប់រដ្ឋនានាក្ដីគឺសុទ្ធតែបង្កជារូបភភាពមិនល្អដល់អ្នករាជការនិងដល់ជំនឿទុកចិត្ត របស់សាធារណៈជនលើសកម្មភាពដឹកនាំ និងលើកគោលនយោបាយរបស់រាជរដ្ឋភិបាលទាំងស្រុងមួយទៀតផង ។
ខ. កាតព្វកិច្ចលក្ខការណ៍ អ្នករាជការមិនត្រូវធ្វើឪ្យខូចឬ អាប់ឳនដល់កិត្យានុភាពរដ្ឋបាលសាធារណៈពោលគឺត្រូវតែចេះលក្ខការណ៍ ។ គោរពលក្ខការណ៍គឺ រក្សាបាននូវពាក្យសំដីដែលនិយាយចេញទៅ ឬ សរសេរចេញទៅដោយប្រយ័ត្នប្រយែងមិននិយាយ ឬ សរសេរនូវអ្វីដែលប៉ះពាល់ដល់កិត្តយស កិត្យានុភាព របស់ក្រសួង ស្ថាប័ន អង្គភាព ឬ សមត្ថកិច្ចថ្នាក់ដឹកនាំរបស់ខ្លួនឡើយ ។ កាតព្វកិច្ចនេះតម្រូវនេះត្រូវចំបាច់ណាស់ចំពោះអ្នករាជការ អ្នកមានសិទ្ធិបោះឆ្នោត និងចូលរួមយុទ្ធនាការបោះឆ្នោតគឺថាត្រូវជៀសវាងជាដាច់ខាតកុំយករឿងការងាររដ្ឋបាលដែលជារឿងអព្យក្រឹត រឿងរួមទៅប្រលូកប្រលាក់ ជាមួយរឿងនយោបាយរឿងបក្សពួកឪ្យសោះ ។ ការអនុវត្តេហួសព្រំដែននូវសេរីភាពក្នុងការបញ្ចេញមតិ មិនគោរពលក្ខការណ៍ នៃការងារសុទ្ធតែជាកំហុសនឹងជាអំពើឆ្គាំឆ្គងក្នុងវិជ្ជាជីវៈជាអ្នករាជការ ។
គ. កាតព្វកិច្ចគោរពការសម្គាត់វីជ្ជាជីវៈ តែត្រូវមានភារកិច្ច កាតព្វកិច្ច រក្សាការពារកិត្តិស័ព្ទរបស់រដ្ឋបាលនៅទីនោះ ។ នេះឈ្មោះថាគោរពបាននូវលក្ខការណ៍នៃការងារ ។ ចំពោះកាតព្វកិច្ចគោរពការសម្គាត់ វិជ្ជាជីវៈវិញ គឺតម្រូវឪ្យអ្នករាជការទាំងអស់ធ្វើយ៉ាងណា កុំឪ្យបែកធ្លាយចេញទៅក្រៅនូវរាល់ហេតុការណ៍ គ្រប់ព័ត៌មានឯកសារទាំងឡាយណា ដែលខ្លួនបានដឹងលឺនៅក្នុងការងារ ឬ នៅក្នុងបំពេញការងារ បើសិនជាគ្មានការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួន ឬ ក្រៅសមត្ថភាពរបស់ខ្លួន ឬ គ្មានការកំណត់ដោយច្បាប់ ។ មាត្រា ៣៥ -៥ ចែងថា “ ត្រូវហាមឃាត់ជាដាច់ខាត ដល់អ្នករាជការនូវការពាក់ព័ន្ធ នៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រៅឳវាទ ។ ការសម្គាត់វិជ្ជាជីវៈហាក់ដូចជាមានលក្ខណៈផ្ទុយនិងគោលការណ៍តម្លាភាព នៃគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែកក្នុងមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ “ សេចក្ដីស្នើទាំង ឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ ។ ប៉ុន្ដែទោះបីជា យ៉ាងណាក្ដីនៅមានការងារមួយចំនួនដែលត្រូវ ការសម្គាត់ ជាពិសេសពីព័ត៌មានខ្លះទៀតមិនទាន់ដល់ ពេលវេលានិងធ្វើការផ្សព្វផ្សាយដែរ ។ ការសម្គាត់វិជ្ជាជីវៈមិនត្រឹមត្រូវអនុវត្តន៍ចំពោះ សហសេវិក្នុងរដ្ឋបាលដែលមិនមានភារកិច្ច ត្រូវដឹងនូវការងារនោះទៀតផង ។
ឃ. កាតព្វកិច្ចអព្យាក្រឹតក្នុងការងារ មន្ដ្រីរាជការត្រូវមានអព្យាក្រឹតភាព ក្នុងសកម្មភាពការងារ និងហាមឃាត់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយដូចខាងក្រោម ៖
ង. កាតព្វកិច្ចភក្ដីភាព ជាគោលការណ៍ការចូលបម្រើក្នុងរដ្ឋបាលសាធារណៈធ្វើឡើងតាមរយៈការប្រលងប្រជែងគ្មានការបង្ខិតបង្ខំ គឺជាការជ្រើសរើសប្រកបដោយការគិតគូរច្បាស់លាស់ ពីសំណាក់អ្នករាជការម្នាក់ៗ ។ ថ្វីបើប្រការនេះមិនចែងច្បាស់លាស់នៅក្នុងច្បាប់សហលក្ខន្ដិកៈ ឬ លក្ខន្ដិកៈដោយឡែក ប៉ុន្ដែអ្នកការរាល់រូបត្រូវតែបំពេញកាតព្វកិច្ចភក្ដីភាពនេះដែលជាហេតុការណ៍ប្រក្យក្សត្រតម្រូវជាទូទៅដោយរដ្ឋធម្មនុញ្ញមាត្រា ៤ ដែលបានចែងថា “ បាវចនានៃព្រះរាជាណាចក្រកម្ពុជា “ “ ជាតិសាសនាព្រះមហាក្សត្រ “ ។ អ្នករាជការទាំងអស់ត្រូវតែមានភក្តីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្ររបស់ខ្លួន ។ មន្ដ្រីជាន់ខ្ពស់ទាំងឡាយត្រូវបានរដ្ឋប្រគល់ការទុកចិត្ត ចាត់តាំងឪ្យបំពេញភារកិច្ចដែលជាអាយុជីវិត ប្រទេសជាតិ ជាទីទុកចិត្តបំផុតរបស់រដ្ឋ ។ ដូច្នេះ ចាំបាច់ត្រូវមានភារកិច្ចស្មោះត្រង់ ភក្ដីភាពជានិច្ចចំពោះប្រទេសជាតិចំពោះគោលនយោបាយ និងមាគ៌ាដឹកនាំរបស់រដ្ឋចំពោះផលប្រយោជន៍និងចំពោះអ្នកដែលចាត់តាំងប្រគល់ភារកិច្ចឪ្យខ្លួន ។ ភក្ដីភាពនេះ ជាកាតព្វកិច្ចចាំបាច់សម្រាប់អ្នករាជករាល់រូបគ្រប់លំដាប់ថ្នាក់ ។ អ្នកដឹងនាំអង្គភាពត្រូវមានភក្ដីភាព ចំពោះក្រសួងចំពោះថ្នាក់ដឹងនាំក្រសួងឯអ្នកដឹកនាំក្រសួងត្រូវមានៅភក្ដីភាពចំពោះរាជរដ្ឋាភិបាល ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអ្នករាជការដទៃទៀតត្រូវមានភក្ដីភាព ចំពោះថ្នាក់លើខ្លួនស្ថិតនៅក្រោមឳវាទជាបន្ដបន្ទាប់ ។ ការខ្វះខាតខតខាន មិនបានបំពេញនូវកាតព្វកិច្ច នេះនាំមកនូវសេចក្ដីអន្ដរាយបាត់បង់មុខតំណែងផ្ទាល់ខ្លួន របស់អ្នករាជការរួបនេះផង ហើយក៏ធ្វើឪ្យមានមិនទុកចិត្តបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងរដ្ឋបាលទូទៅទៀតផង ។
ច. កាតព្វកិច្ចគិតគូរប្រយោជន៍ទូទៅ ប្រការនេះគឹដើម្បីជៀសវាង មិនឪ្យអ្នករាជការប្រើឥទ្ធិពល តួនាទីពេលម៉ោងរដ្ឋ អង្គភាព បុគ្គលិក សេវា ទ្រព្យសម្បត្តិរដ្ឋ ឬ លួចបន្លំកេញប្រវ័ញ្ចរបស់ទាំងនោះ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ធ្វើការសម្បត្តិ ផ្ទាល់ខ្លួនឪ្យក្លាយជារណបនៃប្រយោជន៍ផ្ទាល់ខ្លួន គិតគូរនិងសម្រេចចិត្តកិច្ចការក្នុងភាពលំអៀង អគតិ ដែលជាហេតុធ្វើឪ្យខូចប្រយោជន៍សាធារណៈ ។ អ្នករាជការទាំងអស់គប្បីមានមនសិការវិជ្ជាជីវៈខ្ពស់ ស្នេហាជាតិ ស្នេហាជៀសវាង ការបម្រើការងារដើម្បីបុណ្យសិក្ដិទ្រព្យធនផ្ទាល់ខ្លួនធ្វើឪ្យប៉ះពាល់ដល់ប្រយោជន៍សមូហភាព ។
៣. កាតព្វកិច្ចក្រៅបំពេញការងារ ៖
ក. កាតព្វកិច្ចមិនប្រកបមុខរបរបន្ថែមត្រួតលើមុនងារ ៖ កាតព្វកិច្ចនេះមានចែងក្នុងមាត្រា ៣៥-៦នៃច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ។ ករណីវិសម្ថភាពនៃការងាររបស់អ្នករាជការក្នុងមុខងារសាធារណៈមានកំណត់ច្បាស់លាស់ទៅតាមករណីនីមួយៗនៅក្នុងច្បាប់ដោយឡែកៗ ដូចជាច្បាប់បោះឆ្នោតជាដើម ការប្រកបមុខរបរបន្ថែមត្រួតលើមុខងារប្រចាំរបស់អ្នករាជការមិនអាចឪ្យអ្នករាជការរូបនោះមានលលទ្ធភាពគ្រប់គ្រាន់ និង បំពេញកាតព្វកិច្ចទាំងឡាយខាងលើដែលតម្រូវដោយរដ្ឋបាលសាធារណៈបានឡើយ ។ ម៉្យាងទៀតការងារទាំងពីរ នោះអាចមានលក្ខណៈនិងផងប្រយោជន៍ ឬ ទិសដៅផ្ទុយគ្នាមិនអាចឪ្យអ្នកទទួលបំពេញគោរពបាននូវគោលការណ៍នៃការងារសាធារណៈ ។ ករណីខ្លះមុខរបរ ឬ សកម្មភាពរបស់សហព័ន្ធក៏អាចរាជការដែរ ដែលអ្នករាជការប្រកបដោយមនសិការវិជ្ជាជិវៈ ខ្ពស់គប្បីពិនិត្យពិចារណា ជៀសវាងកុំឪ្យមាន ។ ក្រៅពីកាតព្វកិច្ចដែលរៀបរាប់ខាងលើអ្នករាជការទាំងអស់ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែគោរពរដ្ឋធម្មនុញ្ញនិងត្រូវគោរពច្បាប់របស់រដ្ឋដូចៗគ្នា ។
ដូច្នេះអ្នករាជដែលជាពលរដ្ឋនិងជាអ្នកដែលមានភារកិច្ចមប្រើរដ្ឋ បម្រើប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ច បំពេញក្នុងនាមជាពលរដ្ឋផង ក្នុងនាមជាអ្នករាជការផង បានសេចក្ដីថាត្រូវគោរពច្បាប់ទាក់ទង និងមុខងារ សាធារណៈរបស់ខ្លួនផង និងច្បាប់រដ្ឋទូទៅដទៃទៀត ។ អ្នករាជការដែលមិនគោរពវិន័យការងារត្រូវទទួលទណ្ឌកម្មផ្នែកវិន័យ ។
២. វិន័យនិងការឈប់សម្រាករបស់មន្ដ្រីរាជការស៊ីវិល មានដូចជា ៖
កំហុសខាងវិន័យ គឺជាកំហុសកើតឡើងពីការប្រព្រឹត្តដោយភ្លេចចេតនា ឬ អចេតនា ការខកខានមិនបាន ប្រព្រឹត្តការភ្លេចភ្លាំងការធ្វេសប្រហែស ការខ្ជីខ្ជា និងរាល់ការបំពានទៅលើជំពូក ៥ នៃច្បាប់ស្ដីពី សហលក្ខន្ដិក
កំហុសនិងការឆ្គាំឆ្គង កំហុសនិងការឆ្គាំឆ្គងទាំងនោះមានដូចខាងក្រោម ៖
ចូលជាសមាជិកក្រុមប្រឹក្សាភិបាលឬ គ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬ ដោយប្រយោលបោះឆ្នោតផ្សាយ ឬ ធ្វើការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធ នៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រោមឳវាទ ។ ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការ ក្នុងករណីដែលលក្ខន្ដិកៈដោយឡែកនៃអង្គនីមួយៗហាមឃាត់ធ្វើការដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬ ប្រឆាំងនិងបេក្ខជន នយោបាយណាមួយ ។ ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនិងគណបក្សនយោបាយណាមួយ ។
ទណ្ឌកម្មខាងវិន័យ ៖
+ ទណ្ឌកម្មខាងវិន័យមានពីរថ្នាក់ ៖
ក. ទណ្ឌកម្មថ្នាក់ទី ១ ស្ដីបន្ទោសដោយមាន ចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ផ្លាស់ដោយបង្ខំតាមវិធានការខាងវិស័យលុបឈ្មោះចេញពីតារាងឡើងឋានន្ដរស័ក្ដិ ឬ ថ្នាក់ ។
ខ. ទណ្ឌកម្មថ្នាក់ទី ២ ស្ដីបន្ទោសទម្ងន់បណ្ដាលឪ្យលុបចេញពីតារាងឡើងឋានន្ដរស័ក្ដិ ឬ ប្រសិនជាចុះឈ្មោះហើយ ឬ ធ្វើឪ្យយឺតក្នុងការឡើងឋានន្ដរស័ក្ដិ ឬ ថ្នាក់ក្នុងថេរវេលាមួយមានកំណត់តែមិនត្រូវឪ្យលើសពី ២ ឆ្នាំក្នុងការតម្លើងឋានន្ដស័ក្តិ ឬថ្នាក់ តាមវេនជ្រើសរើស ឬ តាមវេនអតីតភាព ។ ដាក់ឪ្យនៅទំនេរគ្មានបៀវត្សមិនឪ្យលើសពី ១ ឆ្នាំដាក់ឪ្យចូលនិវត្តន៍មុនកំណត់ឬបញ្ឈប់ពីការងារដោយបង្ខំ ។ បណ្ដេញចេញពីមុខតំណែងរាជាការ ។
នីតិវិធីអនុវត្តវិន័យទាក់ទង និងទណ្ឌកម្ម វិន័យ ៖
ក. នីតិវិធីអនុវត្តវិន័យទាក់ទង និងទណ្ឌកម្មវិន័យថ្នាក់ទី ១ មន្ដ្រីរាជការជាប់ចោទមានសិទ្ធិសុំមើលសំណុំរឿងខ្លួន ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីបានទទួលដំណឹង ជាផ្លូវនឹងមានសិទ្ធិធ្វើលិខិតតវ៉ាពន្យល់ដោះសារ ឬ គ្មានការដោះសារក្នុងរយៈខាងលើប្រធានស្ថាប័នអាចកំណត់យកចំណុចណាមួយដូចខាងក្រោម ៖
+ ទុកសំណុំរឿងដោយមិនបាច់មានវិធានការបន្ដធ្វើការស្ដីបន្ទោសវិធានការដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ផ្សេងទៀតតាមនីតិវិធីដូចខាងក្រោម ៖
ខ. នីតិវិធីអនុវត្តវិន័យពាក់ព័ន្ធនិងទណ្ឌកម្មវិន័យថ្នាក់ទី២ រាល់ការចោទប្រកាន់អំពីកំហុសខាងវិស័យថ្នាក់ទី ២ ត្រូវមានការអង្កេតជាមុន ដែលត្រូវធ្វើដោយតំណាងប្រធាន ស្ថាប័នសាមីរូប ឬ ច្រើនរូប ។ សាមីជនត្រូវអញ្ជើញឪ្យមើលសំណុំរឿង និងធ្វើការតវ៉ា ។ ការអង្កេតមានរយៈពេលយ៉ាងយូរ ២ ខែ ។ សំណុំរឿងអង្កេត រួចត្រូវបញ្ជូនទៅប្រធានស្ថាប័នដែលជាអ្នកសម្រេចថា គួរបញ្ឈប់ការចោទប្រកាន់ ឬ បញ្ជូនទៅក្រុមនប្រឹក្សាវិន័យ ឬ ដាក់វិន័យត្រឹមទណ្ឌកម្មថ្នាក់ទី ១ ករណីបញ្ជូនទៅសមាជិករាយការណ៍ធ្វើការស៊ីបសួររឿង ( ដោយទារកសំអាង ស្រង់យកចម្លើយរបស់សាក្សី ស្ដាប់ ការពន្យល់ផ្ទាល់មាត់ ឬ ពីអ្នកតំណាងនិងទទួលយកពាក្យតវ៉ា ) រួចបញ្ជូនរបាយការណ៍ ទៅក្រុមប្រឹក្សាវិន័យ រយៈពេល ១៥ ថ្ងៃយ៉ាងយូរ ។ ក្រុមប្រឹក្សាវិន័យកោះប្រជុំ ក្នុងរយៈពេល១៥ថ្ងៃ ឬ អាចសុំឪ្យសមាជិករាយការណ៍ រកព័ត៌មានបន្ថែម ដើម្បីរកការពិតដោយពន្យាការប្រជុំបានតែមិនឪ្យលើសពី ៤ខែឡើយ ។ ក្នុងការប្រជុំអ្នកជាប់ចោទត្រូវតែមានវត្តមាន និងអាចនាំតំណាងរបស់ខ្លួន ឬ សាក្សីមកជាមួយបាន ។
ក្រោមពីការសម្រេចពីទណ្ឌកម្មទៅសាមីខ្លួន ដោយការបោះឆ្នោតរបស់ក្រុមប្រឹក្សវិន័យ ក្រុមប្រឹក្សាវិន័យត្រូវធ្វើសេចក្ដីជូនដំណឹង ស្ដីពីទណ្ឌចកម្មទៅសាមីខ្លួនដោយឪ្យសាមីខ្លួនទទួលយក ដោយចុះហត្ថលេខាបញ្ជាក់មកវិញ ។បើសាមីខ្លួនមិនព្រមចុះហត្ថលេខាទទួលក្រុម ប្រឹក្សាវិន័យត្រូវរាយការណ៍ពីការមិនព្រមចុះហត្ថលេខា ទៅប្រធានស្ថាប័ន ។
ប្រធានស្ថាប័នអាចសម្រេចទណ្ឌកម្មថ្នាក់ទី ២ ស្រាលជាងទណ្ឌកម្មប្រឹក្សាវិន័យ ដោយមានបញ្ជាក់ពីមូលដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ ប្រកាស ។ ក្នុងពេលអនុវត្តនីតិវិធីដាក់វិន័យមន្ដ្រីជាប់ចោទបានបាត់ខ្លួនរកពុំឃើញក្នុងរយៈពេល ១៥ ថ្ងៃ បន្តបន្ទាប់ក្រោយពីមានការអញ្ជើញ ២ លើក ត្រូវដាក់ឪ្យនៅទំនេរគ្មានបៀវត្ស ដោយប្បញ្ញតិ ។ ផុតរយៈពេល ៣ ខែបើសាមីខ្លួននៅតែរកពុំឃើញ ក្រោយពីការជូនដំណឹង ២ ដង ត្រូវលុបឈ្មោះចេញពីក្របខណ្ឌ ។
៣. គណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនិងកិច្ចការមុខងារសាធារណៈរួមមាន ៖
៤. នីតិវិធីដោះស្រាយវិវាទ មុខងារសាធារណៈមានដំណើរការដូចជាតទៅ ៖
ចំណាំ ៖ បើករណីចោទប្រកាន់តាមផ្លូវតុលាការ ៖
៥. ប្រសិនមន្ដ្រីរាជការ កំពុងជាប់ចោទនៅតុលាការត្រូវធ្វើដូចជា ៖
៦. បើតុលាការកាត់ឪ្យរួចខ្លួនជាស្ថាពរ ពោលគឺរកមិនឃើញពិរុទ្ធភាព អ្នករាជការនោះត្រូវធ្វើដូចតទៅ ៖
៧. តុលាការសម្រេចថាមានទោសវិញគាត់ប្រឈមមុខស្ថានភាពដូចជា ៖
+ បើតុលាការសម្រេចផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬ បទមជ្ឈិមដោយឥតព្យួរទោស មន្ដ្រីរាជការនោះត្រូវបានហូតការងារ ( បណ្ដេញចេញ ) គិតចាប់ពីថ្ងៃដែលសាលក្រមនោះចូលជាស្ថាពរ ។
+ បើតុលាការសម្រេចផ្តន្ទាទោស ពីបទឧក្រិដ្ឋ ឬ បទមជ្ឈិមតែទោសត្រូវព្យួរ ប្រធានស្ថាប័នអាចមានវិធានការពីរ ៖
៨. ករណីប្ដឹងឧទ្ធរណ៍មន្ដ្រីរាជការរូបនោះស្ថិតនៅក្នុងស្ថានភាព ដូចខាងក្រោមករណីដែលអ្នករាជការប្ដឹងឧទ្ធរណ៍ពីសាលក្រម របស់តុលាការថ្នាក់ក្រោមមន្ដ្រីរាជការនោះត្រូវបានដាក់ឪ្យស្ថិត នៅក្នុងភាពទំនេរគ្មានបៀវត្ស បណ្ដោះអាស្ននដោយស្វ័យប្រវត្តិ ។ ការប្ដឹងឧទ្ធរណ៍នេះសំដៅលើប្ដឹងទៅតុលាការសម្រេចជាស្ថាពរពីទោសរបស់មន្ដ្រីរាជការក្រោយពីប្ដឹងឧទ្ធរណ៍ និងតុលាការកំពូល ។ បន្ទាប់ពីតុលាការសម្រេចជាស្ថាពរពីទោសរបស់មន្ដ្រីរាជការក្រោយពីប្ដឹងឧទ្ធរណ៍នីធិវិធីដែលត្រូវអនុវត្តចំពោះអ្នករាជការគឺដូចករណីខាងលើ ។