Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមូលធនមានឥទ្ធិពលដូចម្ដេចខ្លះ ចំពោះអរិយធម៌ទំនើប ?

២. តើសង្គមនិយមមានន័យដូចដ្ដេច ?

៣. តើនៅក្នុងរបបសង្គមនិយម គេបែងចែកស្ថាប័នតាមរយៈអ្វីខ្លះ ?

៤. តើចំណុចសំខាន់ សនៃរបបកុម្មុយនីស្ដផ្តោតលើអ្វីខ្លះ ?

៥. ចូររកភាពខុសគ្នារវាងសង្គមនិយម និងកុម្មុយនីស្ដនិយម ។

៦. តើឧស្សាហកម្ម និងប្រព័ន្ធសង្គមមានទំនាក់ទំនងគ្នា យ៉ាងដូចម្ដេច ?

៧. មូលហេតុអ្វីបានជាគេនិយាយថាកសិកម្មជាគ្រិះសេដ្ឋកិច្ចនៃកម្ពុជា ?

ចម្លើយ 

១. ប្រព័ន្ធអ្នកមូលធនមនិយមមានឥទ្ធិពលទៅលើអរិយទំនើបនៅក្នុងវិស័យជាច្រើនដូចជា ៖

  • វិសាលភាពនៃការអប់រំ អ្វីៗដែលពួកមូលធននិយមត្រូវការ គឺសៀវភៅ​ វិទ្យុ ការសែត...។ ឧបករណ៍ផ្សេងៗទៀតសម្រាប់ការអប់រំ ឪ្យមានការរីកចម្រើន ហើយវិសាលភាពអប់រំ ក្នុងចំណោមមនុស្សធម្មតាមានភាពងាយស្រួល ។ ក្នុងការអភិវឌ្ឍនៅក្នុងដឹងជញ្ជូន និងគមនាគមន៍ធ្វើ ឪ្យមនុស្សដឹងពីព្រឹត្តិការណ៍នៃប្រទេសក្រៅ ។ ដូចនេះការអប់រំជាសារៈសំខាន់នៅក្នុងសង្គមមូលធន ។
  • ការរីកចម្រើននៃការស្រាវជ្រាវវិទ្យាសាស្រ្ដ មូលធននិយមបានជួយជាច្រើន ក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ដ ប្រទេសមូលធននិយមស្ថាប័ន ស្រាវជ្រាវវិទ្យាសាស្រ្ដប្រទេសជាតិត្រូវបានទទួលការលើកទឹកចិត្ត ។ ឧស្សាហកម្មធំមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។ មូលធមនិយមជៀសមិនរួចត្រូវតែមានការលើកចិត្តដល់ស្រាវជ្រាវដើម្បីជំនួញនិងឧស្សាហកម្ម ។ ជាការពិតណាស់គុណសម្បត្តិនៃឧស្សាហកម្មមានច្រើន ។ ការស្រាវជ្រាវវិទ្យាសាស្រ្ដ បានបន្ថែមឪ្យមានវប្បធម៌សង្គមកាន់តែសម្បូរបែប ។
  • គុណសម្បត្តិនៃឧស្សាហកម្ម ជាការពិតណាស់គុណសម្បត្តិនៃឧស្សាហកម្មមានច្រើន ឬតិចទៅតាមមូលធននិយមពីព្រោះមូលធននិយមមានម៉ាស៊ីនធំៗ ហើយនិងផលិតផលទំហំធំ បន្ទាប់មកទៀតគោលបំណងេរបស់គេ គឺម៉ាស៊ីនថ្មីធំៗ ហើយផលិតផលជាច្រើននៃរបស់ប្រើប្រាស់ ។ ស្ថាបត្យកម្មបានមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍនេះ ។ វិធីសាស្រ្ដនៃការសាងសង់ ជីកព្រែក សហគ្រាស ស្ពានទំនប់ទឹក មានដំណើរការយ៉ាងរហ័ស ។ មូលធននិយមមានការងារច្រើនក្នុងការអភិវឌ្ឍនៃអរិយធម៌ទំនើប ។
  • អក្សរសាស្រ្ដ ដូរតន្ដ្រី និងសិល្បៈ ការនិពន្ធបទភ្លេងហើយនិងសិល្បៈមានការីកចម្រើននៅក្នុងប្រទេសមូលធន ។ ពួកគេបានសរសេរត្រឹមត្រុវលើកសរសើរឪ្យមូលធននិយម ។ ការរីកចម្រើននៃវិទ្យាសាស្រ្ដហើយនឹងផលិតផលជាចច្រើនតាមរយៈ វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី ការដែត និងតាមសៀវភៅបានបញ្ចូលភាពសប្បាយរីករាយនៃបទភ្លេង និងសិល្បៈទៅដល់មនុស្សរាប់លាននាក់ ។ ប៉ុន្ដែការអង្កេត និងការវែកញែកដ៏ប្រុងប្រយ័ត្ន បានបង្ហាញថាវាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍវប្បធម៌ និងអរិយធម៌គឺជាលទ្ធផលមិនថាមូលធននិយមទេប៉ុន្ដែ វាប្រសើរជាងទ្រព្យសម្បត្តិបដិវត្តន៍ឧស្សាហកម្ម និងដំណើរវិទ្យាសាស្រ្ដ ។ បើសិនជាអ្វីៗទាំងនេះអាចធ្វើប្រសើរប្រហែលជាយើងឃើញនៅក្នុងការទំនាក់ទំនង ទាំងអស់នេះ ។ ប្រទេសអ្នកកាន់លទ្ធិកុម្មុនីស្ដការស្រាវជ្រាវ មិនមានលក្ខណៈ ប្រសើរដូចប្រទេសមូលធននិយមទេ ។ សេរីភាពក្នុងអក្សរសាស្រ្ដ ដូរតន្ដ្រី និងសិល្បៈគឺ មិនសូវមានការលូតលាស់ នៅក្នុងប្រទេសកុម្មុនីស្ដ ម៉្យាងវិញទៀតសង្គមនិយមមិនចង់ទទួល យកវប្បធម៌ទំនើបឡើយ ។
  • ភាពលោភទ្រព្យសម្បត្តិ មនុស្សឆ្កួតនឹងទ្រព្យសម្បត្តិនៅក្នុងសង្គមមូលធននិយម ហើយពួកគេក៏ប្រែក្លាយទៅជាមនុស្សលោភលន់ទ្រព្យសម្បត្តិ ជាមធ្យោបាយដ៏ឧត្តុង្គឧត្តមសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ ។ ទ្រព្យសម្បតិ្តគឺជាព្រះជាម្ចាស់ហើយវាមានអំណាចត្រួតត្រាបានទៀត ។ សេចក្ដីលោភនេះបានប្រែក្លាយមានធម្មតាទៅហើយ ការកើតឡើងទ្រព្យសម្បត្តិ វាមិននៅឋិតថេរឡើយ ។ គំនិតធម្មតាចរិយា និងអធម្មចរិយាទាំងនេះមិនអាចធ្វើឪ្យមានទ្រព្យសម្បត្តិនោះទេ ។ សេចក្ដីលោភលន់ ទ្រព្យសម្បត្តិនេះបាសនធ្វើឪ្យសីលធម៌ថយចុះយ៉ាងខ្លាំង ។
  • ទ្រព្យសម្បត្តិជាលក្ខណៈវិនិច្ឆ័យតែមួយគត់ នៅក្នុងប្រព័ន្ធនៃមូលធនអ្វីៗទាំងអស់ គឺបានវាយតម្លៃដោយទ្រព្យសម្បត្តិ ។ តម្លៃមនុស្សទាំងអស់ដូចជាសិល្បៈ អក្សរសាស្រ្ដ ដូរតន្ដ្រី ការស្រលាញ់ ចិត្ត មេត្តា សេចក្ដីអាណិត សេចក្ដីស្រលាញ់...។ ល ។ គឺបានវាងតម្លៃទៅតាមរបស់ជាមាសប្រាក់ ។ លក្ខណៈវិនិច្ឆ័យតែមួយ គឺទ្រព្យុសម្ប្តត្តិមិនមែនការងារ ឬ តម្លៃទេ ។
  • សម្ភារៈនិយម និងលទ្ធិផលបដិសេធអាទិទព សម្ភារៈគឺជាអចលនវត្ថុ ឬ ចលនាវត្ថុដែលជាកម្មសិទ្ធិមនុស្ស ម្នាក់ៗ ។ មូលធននិយមលើកតំកើងសម្ភារៈតែមួយគាត់ ។ មនុស្សភាគច្រើនបាត់បង់នូវស្មារតីហើយពួកគេចាប់អារម្មណ៍តែទៅលើទ្រព្យសម្បត្តិតែមួយប៉ុណ្ណោះ ។ នៅពេលដែលមនុស្សជួបនឹងការអត់ឃ្លានពួកអ្នកមានមិនខ្មាសអៀនក្នុការតំឡើងតម្លៃទៅលើស្រូវអង្ករឡើយ ។ ស្ទាក់ស្ទើរបញ្ជូនអាហារឡើយ ។ ចំណុចពួកអ្នកមានទ្រព្យសម្បត្តិច្របាច់ច្រមុះអ្នកក្រ ។ សាសនា និងស្មារតីក្លាយជារឿងពីអតីតកាល ។ ការបូជាទ្រព្យសម្បត្តិត្រូវបានបញ្ជាក់ប្រាប់ថាមានថយចុះសីលធម៌មនុស្ស ។
  • សិប្បនិមិត្ត មូលធននិយមបានប្រែវប្បធម៌ ទំនើបមួយក្នុងអ្វីដែលមានលក្ខណៈក្លែងក្លាយ ។ ពួកអ្នកទេសចរណ៍ទំនើបពុំដែលរីករាយនិងធម្មជាតិទេ ប៉ុន្ដែពួកគេហាក់បីដូចជា មានមោទនៈភាពចំពោះការប្រមូលរូបភាពទាំងឡាយនៃធម្មជាតិតែប៉ុណ្ណោះ ។ ការរចនាបន្ទប់ត្រូវបានគេហៅថា ជាវប្បធម៌របស់មនុស្សតាមរយៈការតុបតែង បង្ហាញនុវទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ គឺមិនមែនសម្រាប់សេចក្ដីសុខឡើយ ។ សំលៀកបំពាក់មនុស្សប្រុស ឬស្រីគឺជានិន្នាការទំនើបបានជ្រាបនៅក្នុងជីវិត សម្រាប់មនុស្សទំនើបគឺជាភាពក្លែងក្លាយ ។
  • ការផ្ដោតធ្ងន់ទៅលើភេទ វប្បធម៌មូលធននិយមផ្ដោតធ្ងន់ទៅលើបញ្ហាភេទ មិនមែនទៅលើទ្រព្យសម្បត្តិឡើយ ។ ចំណង់អាពាហ៍ពិពាហ៍បានធ្វើឪ្យមានការចុះសំរុងនៃចំណងផ្លូវភេទរវាងបុរសនិងស្រ្ដី ។ ការបាត់បងរបៀបរៀបរយ នៅក្នុងគ្រួសារកាន់តែមានច្រើន ។ ទំនាក់ទំនងភេទមុនពេលរៀបអាពាហ៍ពិពាហ៍ និងទំនាក់ទំនងភេទក្រៅពីអាពាហ៍ពិពាហ៍ការក្បត់ចិត្ត រំលោភលើសន្ទវៈលើក្មេងមិនទាន់ពេញវ័យ ការពទ្លូតកូន និងលែងលះ មានការកើតឡើងនៅក្នុងវប្បធម៌មូលធននិយម ។ ប្រភពទាំងឡាយមានមូលដ្ឋានលើតណ្ហាផ្លូវភេទគឺជារូបភាពដែលជាមធ្យោបាយធ្វើឪ្យចំណងផ្លូវភេទកើនឡើង ។
  • ភាពឥតបានការ សេរីភាពត្រុវបានប្រើនៅក្នុងភាពឥតបានការ ។ គ្រប់កន្លែងទាំងអស់នៅក្នុងឯកសារសិល្បៈសង្គមការអប់រំគ្រួសារឥវិយាបថ និងទស្សនៈមនុស្សកាត់ផ្ដាច់ ជាមួយបងប្អូនទាំងអស់ ។ សេរីភាពពិតប្រាកដស្ថិត នៅក្នុងកង្វះខាតនៃការត្រួតពិនិត្យប៉ុន្ដែស្ថិតនៅក្នុងព្រំ​ដែននៃការត្រួតពិនិត្យនៅក្នុងជីវភាពសីសធម៌ ។

២. សង្គមនិយមគឺជាអង្គសេដ្ឋកិច្ចរបស់សង្គមដែលសង្គមនីមួយៗមានសិទ្ធិទៅលើ មធ្យោបាយរួមដែល ត្រួតពិនត្យដោយតំណាងរបស់សង្គម ​និងជាអ្នកទទួលខុសត្រូវចំពោះសង្គម ហើយសមាជិកម្នាក់នៃសង្គមមានសិទ្ធិទទួលផលប្រយោជន៍ពីមូលដ្ឋាននៃផលិតកម្មរបស់សង្គម ។ Encyclopedia Britannica បានឪ្យនិយមន័យសង្គមនិយមថា ជាគោលបំណងរក្សាសន្ដិសុខតាមរយៈអំពើនៃរដ្ឋអំណាច ប្រជាធិបតេយ្យមជ្ឈឹមដែលមានលក្ខណៈប្រសើរក្នុងការបែងចែកឪ្យអ្នកក្រោមបង្គាប់ទទួលបាននូវផលិតផលទ្រព្យសម្បត្តិដែលគេផលិតរបានស្មើរៗគ្នា ។

៣. ខាងក្រោ​មនេះមានស្ថាប័ន សំខាន់នៅក្នុងរបបសង្គមនិយម ៖

  • កម្មសិទ្ធិរដ្ឋ របបសង្គមមនិយមរដ្ឋមានកម្មសិទ្ធិទៅលើទ្រព្យសម្បត្តិ របស់ប្រទេសមូលមានដូចជា ដីធ្លី ឧស្សាហកម្ម មធ្យោយដឹកជញ្ជួន និង​ គមាគមន៍ និងធនាគារ...។ រដ្ឋជាអ្នកចាត់ចែងជីវភាពសង្គម ហើយសេវាសង្គមដូចជាអប់រំអនាម័យសុខភាព និងការសម្រាកជាដើម ។
  • ឪកាសស្មើៗគ្នា នៅក្នុងនិយមផ្ដល់ឪកាសស្មើរគ្នាទៅកាន់សមាជិកសង្គម ទាំងអស់និយមផ្ដល់ចូលរួមនៅក្នុងការអភិវឌ្ឍ និងភាពលូតលាស់ដោយគ្មានការអើសភេទ វណ្ណៈ ជាតិសាសន៍ក្នុងចំណោមមនុស្សឡើយ ។
  • ការបែងចែកប្រាក់ចំណូលជាតិ ប្រាក់ចំណូលជាតិត្រូវបានបែងចែកក្នុងចំណោមនៃសមាជិកនៃសង្គមដូចៗគ្នា ។ មិនអនុញ្ញាតិឪ្យមានវិសាលភាពហួតហេតុពេក នៅក្នុងការបែងចែហងប្រាក់ចំណូលឡើយ ។

៤. ចំណុចសំខាន់នៃលិទ្ធិកុម្មុយនីស្ដមានដូចជា ៖

+ ការបកស្រាយ

  • ប្រវត្តិសេដ្ឋកិច្ច លិទ្ធកុម្មុយនីស្ដមានមូលដ្ឋានលើការបកស្រាយសេដ្ឋកិច្ច ។ យោងតាមលទិ្ធកុម្មុយនីស្ដ និយមសង្គមទទួលបាននូវការប្រែប្រួលជាមូលដ្ឋានយោងបែងចែកផលិតផលនៅក្នុងសង្គម ។
  • ការតស៊ូវណ្ណៈ យោងតាមលោក Karl Marx សង្គមផ្សំឡើងដោយវណ្ណៈពីរ គឹវណ្ណៈជាន់គេ និងវណ្ណៈត្រូវគេជិះជាន់ ហើយជំនាស់តែងតែកើតឡើងរវាងវណ្ណៈទាំងពីរនេះ ។ គោលបំណងរបស់សង្គមកុម្មុយនីស្ដនិយម ហើយបង្កើតរដ្ឋកុម្មុយនីសរបសវណ្ណៈអធនៈ ។
  • ទ្រឹស្ដីតម្លៃលើស ( Surplus Value ) ភាពខុសប្លែងគ្នារវាងតម្លៃវត្ថុមួយហើយនិងថ្លៃលក់របស់វា គឹជាតម្លៃលើស ។ យោងតាមយោងលោក Karl Marx កម្លាំងពលកម្មរបស់មនុស្ស គឺជាអ្នកបង្កើតតម្លៃលើសពីព្រោះ កម្លាំងពលកម្មរបស់មនុស្សជាមូលហេតុនៃការតំឡើងថ្លៃទំនិញ ។ ពួកមូលធនជាទូទៅធ្វើការកេងបន្លំទៅលើកម្លាំងពលកម្មរបស់មនុស្ស ហើយការកេញចំនេញបែបនេះដែល ពួកកុម្មុយនីស្ដនិយមចង់បញ្ចប់បញ្ហានេះ ។
  • អំណាចផ្តាច់ការ ( Dictatorship ) របបកុម្មុយនីស្ដនិយមចាត់ទុករដ្ឋ គឹជាស្ថាប័នមួយបណ្ដោះអាសន្នមិនឋិតថេរ ។ លោក Engeles បានសរសេរថា “ បើប្រៀបធៀបទៅនឹងរបបកុម្មុយនីស្ដនិយមធ្វើឪ្យមានភាពអនាធិបតយ្យទៅលើផលិតផលសង្គមហើយ ធ្វើឪ្យបាត់បង់អំណាចរដ្ឋដែលធ្វើឪ្យអំណាចនយោបាយរបស់រដ្ឋ ត្រូវបានបាត់បង់ផងដែរ ។
  • ភាពជៀសមិនរួចពីពលកម្ម នៅក្នុងរបបកុម្មុយនីស្ដមនុស្សគ្រប់រូបតែងតែមានការងារប្រចាំថ្ងៃ របស់ពួកគេ ។ យោងតាមលទ្ធភាពរបស់មនុស្សម្នាក់ៗនិងយោងតាមគោលការណ៍តម្រូវការយើងនឹងពិនិត្យទៅលើ ។

៥. ភាពខុសគ្នារវាងសង្គមនិយម និងកុម្មុយនីស្ដនិយម ដូចខាងក្រោមនេះ ៖

     ភាពធននិយមនិងកុម្មុយនីស្ដនិយមខុសប្លែកគ្នាទៅតាមកម្មសិទ្ធិទៅលើស្ថាប័នដូចជា សិទ្ធិទៅលើទ្រព្យសម្បត្តិការបែងចែកទ្រព្យសម្បត្តិ​ ទំនាក់ទំនងការអប់រំការធានារ៉ាប់រងទៅលើការដឹកជញ្ជូនសុខភាពឥណទាននិងស្ថាប័នឬអង្គភាពនៃយន្ដការតម្លៃ ។ ល ។ ដោយសារភាពខុសប្លែកនិងភាពស្មុកស្មាញដែលបានធ្វើឪ្យមានលក្ខណៈ ខុសប្លែកគ្នានៅក្នុងរបៀបរៀបរយពីរផ្សេងគ្នាខាងក្រោម ៖

  • សិទ្ធិលើកម្មសិទ្ធិ នៅក្នុងរបៀបរៀបរយមូលធនកម្មសិទ្ធិ គឺមានលក្ខណៈឯកជន ហើយបុគ្គលម្នាក់មានសិទ្ធិទៅលើទ្រព្យសម្បត្តិ​ឯកជនត្រូវបានទទួលស្គាល់ ។ នៅក្នុងកុម្មុយនីស្ដននិយមកម្មសិទ្ធិឯកជនមិនត្រុវបានបង្កើតនៅចំពោះមុខការកំណត់ណាមួយទេ ហើយរដ្ឋគឹជាម្ចាស់ទៅសលើកម្មសិទ្ធិទាំងអស់នៅក្នុងប្រទេសរដ្ឋគ្រប់គ្រង ទៅលើកម្មកវត្ថុនិងភ្នាក់ងារនៃមធ្យោបាយផលិតកម្មទោះបីជាកម្មវត្ថុនៃការប្រើប្រាស់ក៏ដោយ ។ ដីធ្លី​ រោងចក្រ មធ្យោបាយ ដឹកជញ្ជូន ។ ល ។ មធ្យោបាយទាំងអស់នេះត្រូវបានគ្រប់គ្រងនិងជាកម្មសិទ្ធិរបស់រដ្ឋ ហើយវាគឺជារបស់ជាតិ ។ នៅក្នុងកុម្មុយនីស្ដកម្មសិទ្ធិទាំងអស់ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិសាធារណៈ ។
  • ការបែងចែកទ្រព្យសម្បត្តិ ស្ថិតនៅក្រោមរបបកុម្មុយនីស្ដបុគ្គលម្នាក់ៗ មានការងារធ្វើដើម្បីប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីទទួលនូវភោគទ្រព្យអាស្រ័យទៅតាមសេចក្ដីត្រូវការរបស់ពួកគេ និងភោគទ្រព្យជាសាធារណៈ ។ ប្រព័ន្ធនេះមិនលើកទឹកចិត្ត ដល់ការកេងប្រវ័ញ្ចលើប្រយោជន៍កម្មករឡើយ ។ កម្មករត្រូវបានទទួលប្រាក់ឈ្មួលឡើយ ។ នៅក្នុងកុម្មុយនីស្តនិយមកម្មសិទ្ធិសាធារណៈគឺបែងចែក និងតាមការប្រើប្រែងមានលក្ខណៈសមធម៌ ត្រូវបានប្រើប្រាស់ដោយផ្ទាល់សម្រាប់សុខមាលភាពជាតិ ។​ ម្យ៉ាងទៀតការបែងចែកសិទ្ធិទ្រព្យសម្បត្តិ នៅក្នុងរបបមូលធននិយមលក្ខណៈមិនស្មើគ្នាឡើយ ។ ជាការពិតវាមានលក្ខណៈប្លែកគ្នារវាងប្រាក់ចំណូលរបស់ ប្រជាជនដែលមាននៅក្នុងសង្គមកុម្មុយនីស្ដ ប៉ុន្ដែទំហំបែបនេះពុំបានធ្វើឪ្យមានអ្នកសុំទាន និងមហាសេដ្ឋីឡើយហើយអ្វីដែលមាននៅក្នុងមូលធននិយម ភាពខុសប្លែកគ្នារវាងប្រាក់ចំណូល និងតាមស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ​ ហើយវណ្ណៈត្រូវបានបើកទូលាយ ។ មិនមានការកំណត់ណាមួយទៅលើបុគ្គលម្នាក់ៗអាចកាត់បន្ថយនូវកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេឡើយ ។ រដ្ឋមិនអាចធ្វើការអន្តរាគមន៍ទៅលើវិធីណាមួយ​ ពីព្រោះការគ្រប់គ្រងរបស់រដ្ឋាភិបាលគឺស្ថិតនៅដៃអ្នកមាន ឬ អ្នកកាន់អំណាចរបស់ពួកគេ ។ នៅក្នុងមធ្យោបាយនេះបុគ្គលមានសេរីភាព យ៉ាងពេញលេញគ្រប់ប្រភេទទាំងអស់ និងមានឪកាសច្រើនដើម្បីបង្កើន និងធ្វើឪ្យមានការរីកចម្រើននៅក្នុងប្រព័ន្ធនេះ ហើយក្នុងពេលជាមួយគ្នានេះដែលបើកផ្លូវឪ្យមាន ការកេងប្រវ័ញ្ចលើផលប្រយោជន៍កម្មករអ្នកមានកាន់តែមានហើយអ្នកក្រកាន់តែក្រទៅ ។ ពួកអ្នកផលិតផលធន គឺចាប់អារម្មណ៍ចំពោះតែផលប្រយោជន៍របស់បុគ្គលផ្ទាល់ខ្លួន ហើយមិនធ្វើដើម្បីប្រយោជន៍ជាតិទេសហើយពួកមូលធនក៏មិនមានការស្ទាក់ស្ទើរធ្វើឪ្យមានការប៉ះពាល់ដល់ប្រយោជន៍ជាតិដែរ ។
  • ការចាត់ថ្នាក់សង្គម ផ្ដើមពីមូលហេតុនេះកម្រិតជីវភាពនៃការរស់នៅ និងការពេញចិត្តរបស់ជីវិតដែលធ្វើការកំណត់មានលក្ខណៈខុសគ្នា យ៉ាងទូលំទូលាយទៅតាមធម្មជាតិនៃមូលធននិយម ទោរទន់ទៅរកលាររីកចម្រើននៃការតស៊ូវណ្ណៈ និងការធ្វើប៉ះពាល់ដល់ប្រយោជន៍ជាតិ ជាពិសេសគំរាមគំហែងធំបំផុតមួយ គឺសាមគ្គីជាតិ ។ នៅក្នុងរបបកុម្មុយនីស្ដនិយមការខុសប្លែករវាងអ្នកគ្រប់គ្រង និងអ្នកត្រូវគេគ្រប់គ្រង គឺត្រូវបាដឹងដោយមិនមានចម្ងល់អ្វីឡើយ ប៉ុន្ដែមិនបានពង្រីកឪ្យមានការបែងចែក ក្នុងសមភាពនៃវណ្ណៈសេដ្ឋកិច្ចឡើយ ។ ប៉ុន្ដែមិនមែនជាការពិតទេ មនុស្សម្នាក់មិនមានសេរីភាពខាងសេដ្ឋកិច្ចនៅក្រោមប្រព័ន្ធកុម្មុយនីស្ដនោះ ។ នៅក្នុងប្រព័ន្ធនេះផងដែរ មនុស្សម្នាក់អាចបង្កើនកម្មសិទ្ធិទ្រព្យសម្បត្តិ ដោយមិនកេងយកប្រយោជន៍ ពីនរណាម្នាក់ឡើយ ។ ហើយម៉្យាងវិញទៀត នៅក្នុងមូលធននិយមមិនមានការរិតត្បិតតឹងរឹង ទៅលើមធ្យោបាយដើម្បីឆ្ពោះទៅរកការចង់មានចង់បានឡើយ ។
  • ការប្រកួតប្រជែង នៅក្នុងវិធីនេះការប្រឹងប្រែងដើម្បីរកលុយនៅក្នុងវិស័យសេដ្ឋកិច្ច ស្ដិតនៅក្នុងរបៀបមូលធនបានដឹកនាំការប្រកួតប្រជែងដោយលក់បញ្ចុះថ្លៃ ។ មនុស្សម្នាក់ចង់រកលុយឪ្យបានអតិបរិមានៃប្រាក់ចំណូល ។ អង្គការពាណិជ្ជកម្មបង្កើតឡើងដើម្បីបំពេញបំណងនេះ នៅក្នុងប្រព័ន្ធកុម្មុយនីស្ដជាមួយការធ្វើពាណិជ្ជកម្ម និងធ្វើការដាច់មុខមិនបានប្រឈមមុខ ជាមួយភាគគ្មានការងារធ្វើភាពមានការងារធ្វើ ហើយគេទាំងនោះជាកម្លាំងពលកម្មក្រៅពីការងារពួកគេទទួលទ្រព្យសម្បត្តិនិងបំពេញសេចក្ដីត្រូវការរបស់ពួកគេ ។ នៅក្នុងរបបកុម្មុយនីស្ដនិយមមានការប្រកួតប្រជែងនៅក្នុងការងារ ហើយអ្នកដែលធ្វើការផលិតបានច្រើនបំផុតបានឈ្នះទទួលបានវិញ្ញាប័នប័ត្របញ្ជាក់ ឬ ប័ណ្ណសរសើរ និងរង្វាន់ផ្សេងៗពីរដ្ឋហើយការកួតប្រជែងនៅក្នុងកម្លាំងពលកម្ម ត្រូវបានជំរុញលើកទឹកចិត្តជំនួសឪ្យការប្រកួយប្រជែងខាងសេដ្ឋកិច្ច ។
  • ការធានារ៉ាប់រង និងឥណទានៈ នៅក្រោមរបបមូលធននិយមស្ថាប័ន គ្រប់គ្រងដោយបុគ្គលជាកម្មវត្ថុនៃប្រាក់ចំណេញផ្ទាល់ខ្លួននៃដំណើរស្ថាប័ន ។ នៅក្នុងរបបកុម្មុយនីស្ដនិយមមានផងដែរស្ថាប័នទាំងនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋហើយរដ្ឋគ្រប់គ្រង ទៅលើផលប្រយោជន៍សាធារណៈ ។ ផលប្រយោជន៍សាធារណៈអាចទទួលបាននូវឪកាសខ្ពស់ អតិបរមារបស់ពលរដ្ឋទាំងអស់គ្នា ។
  • កាតគ្រប់គ្រងយន្ថការតម្លៃ ក្នុងរបៀបរៀបរយមូលធននិយម មូលដ្ឋានយន្ដការតម្លៃគឹគោរពតាម ច្បាប់ផ្គត់ផ្គង់និងតម្រូវ ។ គ្មានមធ្យោបាយណាសម្រាប់គ្រប់គ្រងលើគុណធម៌នៃភាពផ្តាច់មុខ និងការរៀបចំពាណិជ្ជកម្មចំពោះការកំណត់តម្លៃទំនិញឡើយ ។ ជាទូទៅក្នុងវិធីនេះត្រូវបានធ្វើការកេងប្រវ័ញ្ចដោយមនុស្សដែលមានទ្រព្យសម្បត្តិ ។ នៅក្នុងសង្គមកុម្មុយនីស្ដរដ្ឋគ្រប់គ្រងតម្លៃ និងទប់តម្លៃនៅក្នុងការកំណត់ ។
  • ស្ថាប័នផ្សេងៗទៀត ជាទូទៅនៅក្នុងរបបកុម្មុយនីស្ដត្រូវបានទ្រទ្រង់ទៅដោយស្ថាប័នជាច្រើន ។ ប៉ុន្ដែនៅក្នុងរបបមូលធននិយមស្ថាប័នជាច្រើនត្រូវបានផ្គត់ផ្គង បុគ្កលក្រោមរបបមូលធននិយមស្ថាប័នខ្លះដូចជាគមនាគមន៍ការផ្សាយពាណិជ្ជកម្មអប់រំ សុខភាព ...។ ត្រូវបានគ្រប់គ្រងដោយបុគ្គលម្នាក់ឬពាណិជ្ជករ ។ ម៉្យាងទៀតក្រោមរបបកុម្មុយនីស្ដស្ថាប័នទាំងអស់ជារបស់ជាតិ ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលការពារផលប្រយោជន៍ជាតិ ។ សរុបសេចក្ដីមកតាមរយៈការវែកញែកអំពីលទ្ធិមូលធន និងលទ្ធិកុម្មុយនីស្ដខាង លើឃើញថាអាចជាភស្ដុតាង បញ្ជាក់ផងដែរ ថាលទ្ធិកុម្មុយនីស្ដគឺបានបង្កើតនូវលក្ខខណ្ឌជាច្រើនសម្រាប់ការអភិវឌ្ឍន៍របស់បុគ្គលម្នាក់ៗ ។ នេះបើប្រមើលមើលតាមទ្រឹស្ដីឃើញថាល្អ ប៉ុន្ដែចំពោះការអនុវត្ដវិញលទិ្ធសង្គមនិយមធ្វើឪ្យពលរដ្ឋលើពិភពលោកជាពិសេសពលរដ្ឋកម្ពុជាមានការឈឺចាប់ខ្លាំងដោយសារសោកនាដកម្មក្នុងរបបកន្លង ទៅដែលប្រកាន់យកលទ្ធិសង្គមនិយមជាគោល ។ ដូច្នោះប្រទេសយើងមិនអាចទទួលយករបបណាមួយដែលដើរតាមគន្លងចាស់ឡើយ ។

៦. ឧស្សាហកម្ម និងប្រព័ន្ធសង្គមមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងដូចតទៅ ៖ ឥឡូវយើងពិនិត្យទៅលើសារសំខាន់ពីនៃឧស្សាហកម្ម និងកសិកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលមានទំនាក់ទំនងយ៉ាងជិតសិទ្ធិទៅ និងជីវភាពសង្គម ។ ឧស្សាហកម្មពាណិជ្ជកម្មជាលទ្ធផលបដិវត្តន៍ឧស្សាហកម្ម ។ ពាក្យបដិវត្ដន៍ឧស្សាហកម្មត្រូវបានប្រមូលផ្ដុំឡើងដោយលោក Arnold Toynbee ការពន្យល់ពីល្បឿន និងការប្រកួតប្រជែងដ៏វែងឆ្ងាយក្នុងរបៀបរៀបរយសេដ្ឋកិច្ច និងបច្ចេកទេស ។ បដិវត្ដន៍ឧស្សាហកម្មបម្រើក្នុងវិស័យថ្មីនៃឧស្សាហកម្មនៅក្នុងដែលមានសារៈសំខាន់បំផុតនៅក្នុងឧស្សាហកម្មគឺការអនុវត្តន៍នៃឥទ្ធិពលសេដ្ឋកិច្ចទៅលើការងារម៉ាស៊ីន ។ លក្ខណៈពិសេសមួយទៀតនៃប្រព័ន្ធគឺផ្លាស់ប្ដូរនូវការច្នៃប្រឌិតថ្មីៗនៅក្នុងឧស្សាហកម្ម ។ ការបង្កើតផលិតផលឧស្សាហកម្មនិងជួយដល់អ្នកពាណិជ្ជករដើម្បីបង្កើតមូលធននេះ ជាការកើតឡើងនូវពួកមូលធន ។ ប្រព័ន្ធរោងចក្របានចូលមកប្ដូរការងារដោយដៃក្នុង ពេលជាមួយគ្នានាំមកនូវបញ្ហាថ្មីៗ ធ្វើឪ្យរញ្ជួយដល់របៀបរៀបរយសង្គម ។ ប្រសិទ្ធភាពដែលមានប្រយោជន៍របស់ប្រព័ន្ធឧស្សាហកម្ម គឺជាព្រងីកដ៏ច្រើននៃសិល្បៈវិទ្យាសាស្រ្ដ និងភាពចេះដឹងទូទៅ ។ ជាមួយនិងដំណើរឧស្សាហកម្ម និងការអភិវឌ្ឍន៍សាស្រ្ដស្ថានភាពសុខភាពបានកែលម្អជាទូទៅ ។ លទ្ធផលនៃប្រព័ន្ធនេះក៏នាំមកនូវផលវិបាកជាច្រើនដល់សង្គមដែរ ។ រយៈពេលនៃវិបត្តិសេដ្ឋកិច្ចមាន ការកើតឡើងការបំផ្លាញដីធ្លីដើម្បីរុករកវត្ថុធាតុដើមការប្រមូលមូលធនដ៏សំបើម ក្នុងកណ្ដាល់នៃមនុស្សមួយចំនួន និងរីកចម្រើនភាពដាច់មុខភាពគ្មានការងារធ្វើភាពអត់ចំណីអាហារបរិភាគ...។ ធ្វើឪ្យមានភាពក្រីក្រខ្លាំង ដែលជាឋាននរកនៃប្រព័ន្ធនេះ ។ ទីបញ្ចប់ការចង្អុលបង្ហាញឪ្យឃើញនូវការយល់ដឹងអំពីសេដ្ឋកិច្ចដែលជាប្រព័ន្ធមុខងារសង្គម និងជាមធ្យោបាយដែលបង្រាមទៅលើទស្សនៈមិនល្អ ។ ការដាក់នឹមត្រួតត្រាលើសេដ្ឋកិច្ចមាននៅគ្រប់សង្គមទាំងអស់ តាំងពីសម័យបុរាណមកទល់នឹងពេលបច្ចុប្បន្ន ។

៧. កសិកម្មជាគ្រិះនៃសេដ្ឋកិច្ចកម្ពុជាប្រជាជនភាគច្រើនរស់នៅក្នុងភូមិដ្ឋានជនបទ ។ កសិកម្មជាមុខរបបដាច់មុខនៃសេដ្ឋកិច្ចនៅតាមជនបទរបស់កម្ពុជា ។ បញ្ហាជាច្រើននៃឧស្សាហកម្មក្លាយជាបញ្ហា សំខាន់ជាងបញ្ហាកសិកម្មព្រោះថាបញ្ហាឧស្សាហកម្មគឺបញ្ហាដែលថ្មីនិងទាន់សម័យ ហើយបញ្ហាឧស្សាហកម្ម ត្រូវបានគេលើកយកមកសិក្សាពាសពេញប្រទេស ។ បញ្ហាកសិកម្មចែងបែងជាពីរផ្នែក ៖ ការកើនឡើងនៃការផលិត និងការកើនឡើងនៃលក្ខខណ្ឌរស់នៅភាពល្អប្រសើរនៃកសិករផ្ទាល់ ។ ហេតុនេះហើយអ្នកកាប់គាស់គួរមានដីជាកម្មសិទ្ធិផ្ទាល់ ។ ដូច្នោះការលើកទឹកចិត្តគឺជារឿងសំខាន់សម្រាប់កសិករម្នាក់ៗ ។ អាជីពនៅលើដី ( ពឹងផ្អែកលើធ្លីដី ) គឺជាប្រភពនៃឋានៈសេដ្ឋកិច្ចរបស់គាត់ក្នុងសង្គម ។ ប្រសិនបើគាត់ជាកសិករដែលប្រកបរបបកសិកម្មលើដីស្រែចំការម្នាក់ និងកិច្ចសហការដ៏ប្រសើរនៃសង្គមវាស្មើនឹងគាត់ទទួលបាននូវផលប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ខ្លួនគាត់ផ្ទាល់ក្នុងសង្គម ។ កសិកម្មគួរត្រូវបានភ្ជាប់ជាមួយប្រព័ន្ធ ឧស្សាហកម្មការពង្រីកនូវផ្នែកមួយដែលបញ្ជាក់នូវការពង្រីកជាច្រើនទៀត ។ ហើយផ្នែកទាំងពីរនេះធ្វើការងារផ្នែកហើយមានប្រព័ន្ធដូចគ្នាសេដ្ឋកិច្ចដែលល្អ គឺគ្នាការផ្ទុយគ្នាឧស្សាហកម្មនៅតាម ទីក្រុងឧស្សាហកម្មរបស់ប្រទេសហើយនិងកសិកម្មមានមុខងារផ្សេងៗហើយជាគ្រឹះនៃសង្គម ។ សហប្រតិបត្តិការណ៍គឺត្រូវធ្វើឪ្យមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ។ បញ្ហាដែលត្រូវបានដោះស្រាយគឺត្រូវធ្វើច្បាប់ដែល ការពារដល់របបកសិកម្ម ។ មធ្យោបាយដ៏ល្អសម្រាប់វិស័យកសិកម្ម គឺជាការលើកទឹកចិត្តជាសញ្ញានៃជ័យជំនះនៅក្នុងវិស័យនេះ ។ យោងទៅតាមអ្នកសង្កេតការណ៍ អ្វីដែលសំខាន់ក្នុងការទ្រទ្រង់ជិវិតគឺជាការបង្កើតឡើង នូវបរិស្ថានជនបទដែលជាការជំរុញឪ្យធ្វើឡើងក្នុងចំណោមប្រជាជននៅតាមជនបទសម្រាប់លក្ខខណ្ឌរស់នៅខ្ពស់ ផ្នែកចំណីអាហារ សំលៀកបំពាក់ទីជម្រក ឧបករណ៍សម្រាប់ការអប់រំរៀនសូត្រ ព្រមទាំងអស់ឪកាសនៃការទទួលរប្បធម៌ទៀតផង ។ នេះជាការជំរុញលើកទឹក ចិត្តរបស់សហគមន៍ជនបទ ដើម្បីបង្កើតនូវកិច្ចសហការណ៍ និងនយោបាយប្រសើររបស់រដ្ឋគួរធ្វើដំណើរ ក្នុងមធ្យោបាយ​ដែលធ្វើឪ្យកសិកម្មកម្ពុជាមានកម្រិតខ្ពស់ដែលរួចផុតពីការផ្អាក និងការដើរថយក្រោយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login