2017-08-20 23:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការជ្រើសរើសជំនាញគឺជាទុកកង្វល់របស់អ្នកសិក្សាមួយចំនួនក្រោយពេលប្រឡងជាប់បាក់ឌុប ដូច្នោះដើម្បីផ្តល់ជាគំនិតពិចារណា យើងបានធ្វើការដកស្រង់នូវចំនុចមួយចំនួនដែលអ្នកសិក្សាគួរពិចារណាមុនពេលសំរេចចិត្តជ្រើសរើសជំនាញ។
១.ការត្រៀមខ្លួនសំរាប់មុខរបរ
ការជ្រើសរើសជំនាញ គឺជាជំនួយការក្នុងការស្វែងរកផ្លូវអាជីពជាក់លាក់មួយឬការសិក្សាកម្រិតខ្ពស់នាពេលអនាគត។ ប្រហែលជាអ្នកដឹងថាអ្នកចង់ក្លាយគ្រូពេទ្យ ឬអ្នកជំនួញ ឬវិស្វករ ឬអ្នកព័ត៍មានវិទ្យា ឬផ្នែកដ៏ទៃទៀត ប៉ុន្តែមុនពេលអ្នកសំរេចចិត្តជ្រើសរើសជំនាញណាមួយ អ្នកគួតែចូលរួមសិក្ខាសាលាអោយបានច្រើន និងសួរសិស្សច្បងដែលកំពុងសិក្សា ឬបញ្ចប់ការសិក្សាក្នុងជំនាញដែលអ្នកមានបំនងចង់សិក្សា ហើយត្រូវប្រាកដថា អ្នកបានត្រៀមខ្លួនរួចជាស្រេចសំរាប់វគ្គសិក្សានោះ ដែលជាតម្រូវការសម្រាប់អាជីពនៃក្តីសុបិន្តរបស់អ្នក។
២.ឱកាសក្នុងការរកចំនូល
សក្តានុពលនៃការរកប្រាក់ចំណូលនាពេលអនាគតគឺជាអ្វីដែលអ្នកគួពិចារណា។ អ្នកគួរគិតពីសក្តានុពលនៃចំណូលនោះ ប៉ុន្តែក៏គួរពិចារណាពីគុណភាពនៃជីវិតរបស់អ្នកផងដែរ ព្រោះពេលខ្លះអ្នកអាចនឹងមានប្រាក់ខែខ្ពស់ ប៉ុន្តែអ្នកមិនសូវពេញចិត្តនឹងការងារនោះ។
៣.មុខវិជ្ជាដែលខ្លួនឯងចូលចិត្ត
និស្សិតមួយចំនួនជ្រើសរើសយកជំនាញដោយងាយទៅតាមចំនង់ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើអ្នកចូលចិត្តនូវអ្វីដែលអ្នកកំពុងរៀនឬធ្វើ អ្នកទំនងជាចូលរួមយ៉ាងពេញទំហឹងក្នុងថ្នាក់រៀននិងបទពិសោធន៍នានានៅមហាវិទ្យាល័យរបស់អ្នក ហើយអ្នកអាចនឹងទទួលបានលទ្ធល្អ និងទំនាក់ទំនងល្អជាមួយអ្នកដទៃដែលសិក្សាជាមួយគ្នាផងដែរ។
៤.មិនទាន់ដឹងច្បាស់? ស្វែងយល់ពីចំនង់ចំនូលចិត្តរបស់អ្នកបន្ថែម
ប្រសិនបើអ្នកពិតជាមិនដឹងថាអ្នកចង់រៀនអ្វីនោះទេ នោះក៏មិនអីដែរ ព្រោះសាកលវិទ្យាល័យជាច្រើនក៏មិនតម្រូវឱ្យសិស្សជ្រើសរើសជំនាញនៅឆ្នាំដំបូងនោះដែរ។ ដូច្នោះហើយ អ្នកអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងយល់នូវមុខវិជ្ជាដែលអ្នកចាប់អារម្មណ៏ ហើយអ្នកយល់ថាសាកសមនឹងអ្នក។ លើសពីនេះទៅទៀត អ្នកអាចធ្វើការស្វែងយល់បន្ថែម ជាមួយនឹងសាស្រ្តាចារ្យ ឬទីប្រឹក្សាប្រធាននាយកដ្ឋាននិងសិស្សដទៃទៀត។
ប្រភព៖ Princetonreview