វប្បធម៌ទូទៅ ជាសាបព្រោះនូវប្រព័ន្ធចំណេះដឹងកំណត់ផ្សាយ និងអនុវត្តជាដើម។
ក. ការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាពី៖
- ចំណេះដឹង រួមមានជំនឿ សាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ដបច្ចេកទេស ភាសា អក្សរសញ្ញា អក្សរសាស្រ្ត អក្សរសិល្ប៍ ព័ត៌មានសិល្បៈ ទំនៀមទម្លាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ ការដើរហើរ ច្បាប់ទូន្មាន កីឡា ល្បែងកម្សាន្ដច្បាប់នានា បច្ចេកវិទ្យាទំនើប ការបង្កបង្កើនផល មុខវិជ្ជាជីវៈ សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ សិប្បកម្ម ឧស្សាហកម្ម ពោលគឺរបៀបរៀបរយសង្គម ឲ្យមានសណ្ដាប់ធ្នាប់ និងការរីកចម្រើននានា។
- ចំណេះដឹងអ្វីៗដែលខ្លួនមានដែលល្អ ហើយត្រូវបានអ្នកផងទាំងពួងស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណកាលពោលគឺស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិ
- ចំណេះដឹងអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិនិងច្បាប់ សិទ្ធិនិងករណីយកិច្ច ការទទួលខុសត្រូវ វប្បធម៌សន្ដិភាព ចំណេះចេះរស់នៅក្នុងសង្គម ការកសាងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យ និងបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិស្រ្ដី សិទ្ធិកុមារ រដ្ឋធម្មនុញ្ញ អនាម័យ សុខភាព
- ចំណេះដឹងស្ដីពីអំពើហិង្សាក្នុងគ្រួសារដែលនាំឲ្យមានអំពើហិង្សាក្នុង គ្រួសារផលវិបាកនៃអពើហង្សាក្នុងគ្រួសារ ច្បាប់ទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ
- ចំណេះដឹងស្ដីពីបរិស្ថាន ( ការថែរក្សា និងការពារបរិស្ថានដើម្បីឲ្យយល់ច្បាស់ថា បរិស្ថានធម្មជាតិ ជាប្រភពនៃជីវិតនៅលើភពផែនដី )
- ចំណេះដឹងស្ដីពីជំងឺអេដស៍ និងកាមរោគដែលជាជំងឺឆ្លងមិនអាចព្យាបាលបានយល់ពីវិធីផ្សព្វផ្សាយ និងការពារជំងឺនេះ
- ចំណេះដឹងរឹងមាំលើព្រិត្តឹការណ៍ជាតិ អន្តរជាតិ ពិសេសការយល់ដឹងស្តីពីការអភិវឌ្ឍនៃបច្ចេកវិទ្យាទំនើបនៅលើសាកលលោកទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។
ខ. ការសិក្សានោះមានសារៈសំខាន់ខ្លាំង ដល់ប្រជាពលរដ្ឋខ្មែរដូចតទៅ៖
- បណ្តុះមនោសញ្ចេតនាថែរក្សានូវអ្វីៗដែលជារបស់ជាតិ មត៌កវប្បធម៌ជាតិ ពោលគឹវប្បធម៌ អរិយធម៌ដ៏រុងរឿងនៃបុព្វបុរសខ្មែរដែលលោកបានបន្សល់ទុកមក
- ស្គាល់ច្បាស់នូវ ប្រភពលក្ខណៈវប្បធម៌ អរិយធម៌ ជារបស់ជាតិខ្លួនតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ ភាសា អក្សរ
- ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃ ឲ្យទៅជាលក្ខណៈរបស់ជាតិខ្លួនស្របទៅតាមដួងព្រលឹងរបស់ជាតិ
- ចេះរកវិធានការ ការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ខ្លួន
- មានទុនក្នុងការពន្យល់ ណែនាំមហាជនទូទៅឲ្យគេយល់ និងមានឆន្ទៈ ចេះស្រឡាញ់សម្បត្តិវប្បធម៌នៅជុំវិញខ្លួនគេ ដែលមត៌កបុព្វបុរសបានបន្សល់ទុកឲ្យ
- ផ្សាភ្ជាប់ចំណេះដឹងទូទៅ ស្តីពីវប្បធម៌ជាតិ អន្តរជាតិរួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់របស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពតាមផែនការជាតិ “ការអប់រំសម្រាប់យើងទាំងអស់គ្នាជាកូនខ្មែរ”
- ធ្វើការអប់រំឲ្យប្រជាជនខ្មែរឈ្វេងយល់កាន់តែស៊ីជម្រៅ ទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងខ្មែរ (ប្រជារាស្ត្រ ប្រវត្តិសាស្ត្រ ការគ្រប់គ្រង ភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា អាកប្បកិរិយា ឆន្ទៈរួមគ្នា)
- ចេះរស់នៅក្នុងសង្គមរួមគ្នា ស្រឡាញ់គ្នាគោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ សាសនា ជំនឿ
- ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
- ចេះយកទ្រឹស្ដី ឬដំបូង ទាំងឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អមកអនុវត្ត
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ
- មានមនសិការ ក្នុងមុខរបរវិជ្ជាជីវះ តាមសម្មាអាជីវោ មិនរំលោភលើអ្នកដ៏ទៃ
- ស្គាល់ព្រំប្រទល់រវាងសិទ្ធិនិងច្បាប់ករណីយកិច្ចនិងការទទួលខុសត្រូវ ដើម្បីចៀសវាងការរំលោភសិទ្ធិ
- មនុស្សត្រូវមានកាតព្វកិច្ច ការពារប្រជាធិបតេយ្យ និងប្រើប្រាស់ប្រជាធិបតេយ្យដោយត្រឹមត្រូវ
- មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៍ ស្រឡាញ់មនុស្សជាតិទូទៅ
- មានទំនាក់ទំនង់ជាមួយជាតិ និងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាកានយោបាយ
- ដើម្បីរួបរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន និងស្ដារគុណភាពបរិស្ថាន នៅកម្ពុជាឡើងវិញការអប់រំ និងការផ្សព្វផ្សាយចំណេះដឹង គឺជាសំណូមពរចាំបាច់មួយ និងជាបន្ទាន់ ដែលរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ និងគាំពារដល់សកម្មភាពនេះ
- កិច្ចការពារបរិស្ថានគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាហើយការងារនេះ មិនអាចអនុវត្តបានដោយប្រសិទ្ធភាព បើគ្មានកម្លាំងមហាជនចូលរួម និងគ្មានកម្លាំងបណ្ដុះស្មារតីមនសិការចំពោះបរិស្ថាន
- ការបំបាត់ភាពក្រីក្រជាការរួមចំណែកមួយដល់ការការពារគុណភាពបរិស្ថានដែរ។