Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជម្ងឺអេដស៍ គឺជាជម្ងឺឱកាសនិយម និងជាជម្ងឺដែលធ្វើឲ្យសង្គមជាតិមានការព្រួយបារម្ភជាខ្លាំង។

ក. ការរីករាលដាលនៃជម្ងឺអេដស៍នៅលើពិភពលោកជាពិសេស នៅប្រទេសកម្ពុជាយើង បណ្ដាលមកពី៖

  1. ខ្វះចំណេះដឹងជាមូលដ្ឋាននៃការរួមភេទ
  2. ខ្វះការអប់រំដល់ពលរដ្ឋទូទៅ
  3. មិនយល់ច្បាស់ពីវិធីបង្ការ និងវិធីទប់ស្កាត់
  4. មិនស្គាល់ពីប្រភេទនៃស្រោមអនាម័យ
  5. មានដៃគូច្រើនក្នុងការរួមភេទ
  6. ប្រើប្រាស់ម្ជុលសឺរុំាងរួមគ្នា
  7. ទុកចិត្តដៃគូដោយពុំគិតពីអនាគតដ៏វែង
  8. យកទស្សនៈមានអេដស៍ប្រសើរជាងអត់
  9. ចចេសរឹងរូសចង់សាកល្បងជាមួយអេដស៍
  10. ប្រមាថជីវិតរបស់ខ្លួនជាដើម។

ខ. ក្នុងនាមខ្ញុំជាគ្រូបង្រៀនមួយរូប ដើម្បីការពារខ្លួនខ្ញុំផ្ទាល់ សិស្សខ្ញុំ និងប្រជាពលរដ្ឋខ្ញុំ កុំឲ្យ

ឆ្លងជម្ងឺអេដស៍ ខ្ញុំត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយដូចតទៅ៖

  1. ត្រូវមានស្នេហាស្មោះមួយទល់មួយ
  2. ត្រូវពិនិត្យឈាមមុនពេលរៀបអាវាហ៍វិវាហ៍
  3. មិនត្រូវប្រើម្ជុល ឬគ្រឿងទម្លុះស្បែករួមគ្នា
  4. ត្រូវប្រើប្រាស់ ស្រោមអនាម័យ ក្នុងករណីមានដៃគូរួមភេទច្រើន
  5. មិនត្រូវបញ្ចូលឈាម រវាងគ្នានឹងគ្នាដោយខ្វះការត្រួតពិនិត្យពីមន្ទីរពិសោធន៍ឡើយ
  6. មិនត្រូវប៉ះពាល់ឈាមអ្នកដទៃដោយផ្ទាល់បើសិនជាខ្លួនអ្នកមានស្នាមរបួសសើស្បែក
  7. ត្រូវយល់ដឹងពីរូបភាពពិតនៃការវិវត្តចំពោះអ្នកដែលមានផ្ទុកមេអេដស៍ (ទស្សនៈកិច្ច ឬផ្សព្វផ្សាយរូបភាព អ្នកកើតអេដស៍)
  8. យុវជន យុវនារីគួរគប្បីកុំប្រញាប់ក្នុងការរួមភេទដោយប្រថុយប្រថាន។ (សំខាន់ណាស់)

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login