Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចូលជាធរមាននៅពេលដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤ជំពូកគឺ ៖

  • ជំពូក១ អំពីអធិតេយ្យ
  • ជំពូក២អំពីព្រះមហាក្សត្រ
  • ជំពូក៣ អំពីសិទ្ធិ និងករណីកិច្ច
  • ជំពូក៤ អំពីរបបនយោបាយ
  • ជំពូក៥ អំពីសេដ្ឋកិច្ច
  • ជំពូក៦ អំពីអប់រំវប្បធម៌ និងសង្គម
  • ជំពូក៧ អំពីរដ្ឋសភា
  • ជំពូក៨ អំពីរាជរដ្ឋាភិបាល
  • ជំពូក៩ អំពីអំណាចតុលាការ
  • ជំពូក១០ អំពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
  • ជំពូក១១ អំពីការគ្រប់គ្រងរដ្ឋបាល
  • ជំពូក១២ អំពីសមាជជាតិ​
  • ជំពូក១៤ អំពីអនុភាព និងការសើររើ
  • ជំពូក១៤ អំពីអន្តរបញ្ញាត្តិ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាន១៣៩មាត្រា និង៦ឧបសម្ព័ន្ធដែលរួមមានដូចតទៅ ៖
  • ឧបសម្ព័ន្ធ១ ចែងអំពី “ទង់ជាតិ”
  • ឧបសម្ព័ន្ធ២ ចែងអំពី “ភ្លេងជាតិ”
  • ឧបសម្ព័ន្ធ៣ ចែងអំពី “សញ្ញាជាតិ”
  • ឧបសម្ព័ន្ធ៤ ចែងអំពី “សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”
  • ឧបសម្ព័ន្ធ៥ ចែងអំពី “សច្ចាប្រណិនធានអនុប្រធាន និងសមាជិកនៃរដ្ឋសភានៃព្រះរាជាណាចើក្រកម្ពុជានៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចសង្ឃរាជ និងទេព្តារក្សាស្វេច្ឆត្រ
  • ឧបសម្ព័ន្ធ៦ ចែងអំពី “សច្ចាប្រណិធានៃនាយករដ្ឋមន្ត្រី​និងសមាជិករដ្ឋាភិបាលនៅចំពោះមុខព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តសម្តេចព្រះសង្ឃរាជ និងទេព្តារក្សាស្វេច្ឆត្រ ។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login