ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងអាវាហ៍វិវាហ៍ខ្មែរ គេតែងនិយាយថា “មេបា” និង “ម្លូស្លា” ចូររៀបរាប់ពន្យល់អត្ថន័យនៃពាក្យមេបា និងម្លូស្លា។
ពាក្យ “មេបា”
មេគឺកំណត់យកស្រីជាធំជាងបុរស គឺប្រកាន់យករបបមាតាធិបតេយ្យ ឬសង្គមមត្តេយ្យការមាន
កំណើតតាំងពីសម័យបុរេប្រវត្តិកំឡុងស.តទី២មកម្ល៉េះ ពេលព្រះនាងលីវយី (ព្រះនាងសោមា និងព្រះបាទកៅណ្ឌិន្យ គ្រងរាជ្យលើទឹកដីកោះគោកធ្លកមកម្ល៉េះ)។
ចំណែក “បា”
សំដៅលើមនុស្សប្រុស (បា=រាជាឥណ្ឌា)។
ពេលព្រះបាទហ៊ុនទៀន រៀបអភិសេកជាមួយព្រះនាងសោមា ព្រះបាទហ៊ុនទៀនជាព្រះរាជា។
ឥណ្ឌាចូលស្ដីព្រះនាងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរហើយគោរពជាធំរហូតមកដល់សព្វថ្ងៃ។ ឧទាហរណ៍៖ មេទ័ព មេដំបូល មេស្រុក មេផ្ទះ មេបន មេចោរ មេវត្ត មេដៃ មេភូមិ មេដោះជាដើម។
មានប្រភពរឿងដែលលើកឡើងថា (មានបុរស បងប្អូនពីរនាក់ទៅសុំរៀនសូត្រពីព្រះគ្រូអាចារ្យដែលមានកូនក្រមុំស្អាត)។ ក្រោយមកព្រះគ្រូអាចារ្យលើកកូនស្រីគាត់ឲ្យបុរសច្បង ធ្វើឲ្យបុរសប្អូនលួចរត់មកផ្ទះ តែត្រូវស្លាប់ដោយអ្នកតាកំណាចមួយ នៅកណ្ដាលផ្លូវបានធ្វើឲ្យកើតជាថ្មកំបោរ។ បងដឹងថាបាត់ប្អូនក៏រត់តាមរកតែមកដល់កណ្ដាលផ្លូវត្រូវស្លាប់ក្បែរដុំថ្មមួយនៅកប់ទៅក្លាយជាស្លាមួយដើម។ ចំណែកប្រពន្ធបាត់ប្ដីក៏មកតាមរក ជាអកុសលបានស្លាប់នៅទីនោះដែរ ហើយបានក្លាយទៅជាដើម្លូមួយដើមមួយដើមដែលដុះព័ទ្ធដើមស្លា។ ផ្អើលមកដល់ស្ដេច ទ្រង់ក៏បានបញ្ជាឲ្យយកពន្លឺថ្ងៃចាំឲ្យចំស្លាម្លូដាក់ពីលើថ្មកំបោរ ហើយច្រូចស្រា ឃើញថាកើតជាឈាមដែលជាចំណងនូវភក្ដីភាព ក្ដីស្រឡាញ់ ស្មោះនឹងគ្នា។