ធនធានមនុស្សត្រូវធ្វើជមនុស្សដែលមានប្រយោជន៍។
ក. ផលប្រយោជន៍មាន៣ផ្នែកគឺ៖
- ផលប្រយោជន៍ផ្ទាល់ខ្លួន
- ផលប្រយោជន៍គ្រួសារ
- ផលប្រយោជន៍សង្គម។
ខ. ផលប្រយោជន៍នីមួយៗមានខ្លឹមសារបាត់បង់៖
**ផលប្រយោជន៍ផ្ទាល់ខ្លួន
- សង្គមគេទទួលស្គាល់ មិនស្អប់ខ្ពើម
- មិនបាត់បង់តម្លៃខ្លួន
- មានញាតិមិត្រ សមូហភាពរាប់អាន
- ចេះគោរពច្បាប់ ចៀសផុតពីការផ្តន្ទា
- ចេះថែរក្សាសុខភាព មិនបាត់បង់ជីវិត
- មិនបាត់ទ្រព្យធនដោយប្រការណាមួយ
- អនាគតភ្លឺស្វាងជានិច្ច។
** ផលប្រយោជន៍គ្រួសារ
- គ្រួសារថ្លៃថ្នូរ រុងរឿងមានកិត្តិយស
- ទទួលបានប្រាក់ចំណូល សេដ្ឋកិច្ចដើរ
- គ្មានអំពើហិង្សាក្នុងគ្រួសារ
- គ្រួសារមានភាពកក់ក្ដៅ ពីព្រោះមានការទទួលខុសត្រូវខ្ពស់
- ក្នុងគ្រួសារមានការគោរព និងយកចិត្ត
- មានជំនឿទុកចិត្តរវាងគ្នានឹងគ្នា។
**ផលប្រយោជន៍សង្គម
- សម្បូរទៅដោយធនធានមនុស្សល្អ
- ចេះគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ
- ចេះគោរពច្បាប់ និងរដ្ឋធម្នុញ្ញនានា
- មានគតិយុត្តិធម៌ និងតម្លាភាព
- ចេះស្វ័យអភិវឌ្ឍសង្គមតាមចំណេះដឹង
- មានសាមគ្គីភាពជាតិ និងអន្តរជាតិ
- មានមនសិការស្នេហាជាតិ
- ចេះថែរក្សាការពារអត្តសញ្ញាណជាតិ
- ចេះរក្សាបាននូវសណ្តាប់ធ្នាប់សង្គម៕