អ្នកដែលបាត់បង់មនសិការមែងតែងតែនាំមកនូវសេចក្តីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំង មូល។ ការបាត់បង់មនសិកាបង្កវិនាសកម្មដូចតទៅ៖
ក. ចំពោះខ្លួនឯង
- បាត់បង់ការសិក្សា កិត្តិយស យសសក្តិ
- លែងមានសេរីភាព និងសិទ្ធិមួយចំនួន
- ការសិក្សា ការងារត្រូវបានទាត់ចោល
- ក្លាយជាជនឯកោរស់នៅលែងមានន័យ
- ខ្វះទំនួលខុសត្រូវគេបញ្ជាបាន។
ខ. ចំពោះគ្រួសារ
- ខាតបង់ទ្រព្យសម្បត្តិ(លួចម៉ូតូ គោក្របី...)
- ប៉ះពាល់ដល់គ្រួសារ
- អាប់យស ខូចពូជពង្សវង្សត្រកូល។
គ. សង្គមជាតិ
- បាត់បង់ធនធានមនុស្ស
- បាត់បង់សេដ្ឋកិច្ច
- បាត់បង់កិត្យានុភាពប្រទេសជាតិ
- បាត់បង់សុវិត្ថភាព អសន្តិសុខក្នុងសង្គម
- បាត់បង់សេរីភាព យុត្តិធម៌ មនុស្សធម៌
- បាត់បង់បូរណភាពទឹកដី អត្តសញ្ញាណ
- បាត់បង់វប្បធម៌ កេរ្ដិ៍ដំណែល ឯករាជ្យ៕