គេថា “កិត្តិយស កិត្តិនាមរបស់គ្រូបង្រៀន ត្រូវផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនឯងផ្ទាល់” ពន្យល់៖
- កិត្តិយស ៖ កេរ្ដិ៍ឈ្មោះដ៏រុងរឿង យសសក្តិ
- កិត្តិនាម ៖ កេរ្ដិ៍ឈ្មោះដ៏ល្បាញល្បី
ដូចនេះកិត្តិយស កិត្តិនាមរបស់គ្រូបង្រៀនត្រូវតែផ្ដើមចេញពីសកម្មភាព
និងសីលធម៌អាកប្បកិរិយារបស់ខ្លួនផ្ទាល់ ពីព្រោះ៖
- គ្រូបង្រៀន ជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋានសង្គម
- មុខរបរគ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
- គ្រូបង្រៀនជាវិស្វករនៃព្រលឹង
- ជាអ្នកកសាងសតិបញ្ញាញាណរបស់ជាតិ
- ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាអ្នកព្យាបាលនូវភាពល្ងង់ខ្លៅ
- ជាឪពុកម្ដាយទីរបស់សិស្ស
- ជាអ្នកកសាងគ្រឹះរបស់ជីវិតមនុស្សលោក
- ជាអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍មនុស្សជាតិ
- សកម្មភាពរបស់គ្រូបង្រៀន ទាមទារនូវលក្ខណៈសីលធម៌ និងភាពអត់ធ្មត់ព្រមទាំងវាងវៃ ដើម្បីនាំមកនូវសតិអារម្មណ៍ បញ្ញាញាណដល់មនុស្សជាតិ
- គ្រប់កាយវិការ ដេក ដើរ អង្គុយ និយាយស្ដី ឈរ នៅគ្រប់ទីកន្លែងដែលជាសកម្មភាពរបស់គ្រូត្រូវជាគំរូរបស់មហាជន
អាស្រ័យដូចការបកស្រាយខាងលើនេះហើយទើបបានជាគេនិយាយថា “កិត្តិយស កិត្តិនាម
របស់គ្រូបង្រៀនត្រូវផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនផ្ទាល់។