Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រព័ន្ធនយោបាយរបស់ប្រទេសម៉ាឡេស៊ី គឺ៖

ម៉ាឡេស៊ី ជារដ្ឋសហព័ន្ធ ប្រកាន់យករបបនយោបាយបែបរាជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើការបែងចែកអំណាចជាស្ថាប័នរដ្ឋសំខាន់ៗ៣គឺ៖

ក. អំណាចនីតិប្បញ្ញត្តិៈ

អំណាចនេះគ្រប់គ្រងដោយសភាពីរជាន់ ៖ ព្រឹទ្ធសភា និងដ្ឋសភា ។

  • ព្រឹទ្ធសភា( សភាជាន់ខ្ពស់ ) មានអាសនៈទាំងអស់៧០គឺ ៤៤អាសនៈ តែងតាំងដោយព្រះចៅស៊ុលតង់ និង២៦អាសនៈទៀតបានមកពីរដ្ឋសភារបស់រដ្ឋនានា សម្រាប់អាណត្តិ៣ឆ្នាំ កំណត់បានត្រឹមតែ២អាណត្តិ ។
  • រដ្ឋសភា ( សភាជាន់ទាបឬសភាតំណាងរាស្រ្ត ) មាន២២២អាសនៈ បោះឆ្នោតជ្រើសរើសដោយប្រជារាស្រ្ត ដែលមានអាយុចាប់ពី២១ឆ្នាំឡើង ។

ខ. អំណាចនីតិប្រតិបត្តិ

អំណាចនេះដឹកនាំដោយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល៖

  • ប្រមុខរដ្ឋ គឺជាតួអង្គព្រះមហាក្សត្រឬព្រះចៅស៊ុលតង់ ដេលត្រូវជ្រើសតាំងដោយការបោះឆ្នោតក្នុងបណ្តាក្សត្រទាំង៩អង្គនៃរដ្ឋនានាសម្រាប់អាណត្តិ៥ឆ្នាំ ។
  • ប្រមុខរដ្ឋាភិបាល គឺជានាយករដ្ឋមន្រ្តីចាត់តាំងបណ្តា​សមាជិករដ្ឋសភា ( សភាតំណាងរាស្រ្ត ) ណាម្នាក់ ដែលទទួលបានការគាំទ្រដោយសំឡេងភាគច្រើនពីសមាជិកសភាសម្រាប់អាណត្តិ៥ឆ្នាំ ។

ក្រសួង​រាជរដ្ឋាភិបាលនៃម៉ាឡេស៊ីរួមមាន៖

  • ក្រសួង​កសិកម្ម
  • ក្រសួងអភិវឌ្ឍន៍កសិកម្មនិងទំនិញ
  • ក្រសួងការពារជាតិ
  • ក្រសួងពាណិជ្ជកម្មក្នុងប្រទេស សម្របសម្រួលនិងការពារសិទ្ធិអតិថិជន
  • ក្រសួងអប់រំ
  • ក្រសួងថាមពល បច្ចេកវិទ្យាបៃតង និងទឹក
  • ក្រសួងដែនដីសហព័ន្ធ
  • ក្រសួងហិរញ្ញវត្ថុ II
  • ក្រសួងកិច្ចការបរទេស
  • ក្រសួងសុខាភិបាល
  • ក្រសូងអប់រំជាន់ខ្ពស់
  • ក្រសួងកិច្ចការបរទេស (ផែនការ )
  • ក្រសួងលំនៅស្ថាននិងកន្លែងរដ្ឋបាល ( ទីស្តីការគណៈរដ្ឋមន្រ្តី )
  • ក្រសួងធនធានមនុស្ស
  • ក្រសួងព័ត៌មាន គមនាគមន៍ សិល្បៈ និងវប្បធម៌
  • ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម
  • ក្រសួងធនធានធម្មជាតិនិងបរិស្ថាន
  • ក្រសួងផែនការឧស្សាហកម្មនិពាណិជ្ជកម្ម
  • ក្រសួងអភិវឌ្ឍន៍ជនបទ និងដែនដី
  • ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងអនុវត្ត ( កែប្រែ )
  • ក្រសួងទេសចរណ៍
  • ក្រសួងដឹកជញ្ជូន
  • ក្រសួងស្រ្តី គ្រួសារ និងអភិវឌ្ឍសហគមន៍
  • ក្រសួងការងារ
  • ក្រសួងកយុវជននិងកីឡា ។

គ. អំណាចនីតិច្ឆ័យ

អំណាចនេះគ្រប់គ្រងដោយតុលាការស៊ីវិល និងតុលាការសេរិអា ។

  • តុលាការស៊ីវិលរួមមានតុលាការ សហព័ន្ធសាលាឧទ្ធរណ៍ តុលាការម៉ាឡេស៊ីជាន់ខ្ពស់នៃឧបទ្វីប និងតុលាការជាន់ខ្ពស់នៃរដ្ឋសាបានិងសារ៉ាវ៉ាក់នៅលើកោះបរណេអូ ។ ចៅក្រមទាំងឡាយត្រូវចាត់តាំង ដោយព្រះចៅស៊ុល តង់ដែលផ្តល់ការប្រឹក្សាពីនាយករដ្ឋមន្រ្តី ។
  • តុលាការសេរិអា រួមមានសាលាឧទ្ធរណ៍ សេរិអាតុលាការសេរិអាជាន់ខ្ពស់ និងតុលាការសេរិអាជាន់ទាប កម្រិតថ្នាក់រដ្ឋនិងពាក់ព័ន្ធនឹងសាសនានិងបញ្ហាគ្រួសារជាដើម​។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login