យោលតាម អនុក្រឹត្យលេខ ៤៤ អន.ក្រ.បក ចុះថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០០០ បានកំណត់មុខងារ និងភារកិច្ចរាជបណ្ឌិតសភាកម្ពុជាដូចតទៅ ៖
- ការគ្រប់គ្រង និងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញនៅក្នុងប្រទេស
- ការស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិដែលមានគោលបំណងដូចគ្នា
- ការរៀបចំវេទិកា វិទ្យាសាស្រ្ត និងអប់រំដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ
- ការបណ្តុះបណ្តាល ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ការបោះពុម្ពផ្សាយ ឯកសារនិងស្នាដៃស្រាវជ្រាវជាភាសាជាតិ ឱ្យបានទូលំទូលាយដល់មហាជននៅក្នុងប្រទេស និងជាភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យា នៅលើវេទិកាអន្តរជាតិ
- ការប្រមូល និងតម្កល់ឯកសារស្រាវជ្រាវ អំពីប្រទេសកម្ពុជា អំពីបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក
- ការប្រមូលកម្លាំងបញ្ញាញាណ របស់ជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស
- ការលើកសំណើ ជូនគោរមងារ និងគ្រឿងឥស្សរយសវិទ្យាសាស្ត្រ ដល់ឥស្សរជនឆ្នើមជាតិ និងអន្តរជាតិ
- ការសហការពិនិត្យនិងវាយតម្លៃសញ្ញាបត្រឧត្តមសិក្សានិងក្រោយឧត្តមសិក្សាថ្នាក់ជាតិ
- ការរួមចំណែក និងធ្វើសហប្រតិបត្តិការក្នុងការ ការពារកម្មសិទ្ធិ ផ្នែកវិទ្យាសាស្ត្រគ្រប់វិស័យ
- ការពិនិត្យ និងវាយតម្លៃការវិវត្តសង្គមនិងរួមវិភាគទានជម្រុញការអភិវឌ្ឍទាំង ភាសាជាតិនិងប្រវត្ថិសាស្រ្តជាតិសហការរួមចំណែកទំនាក់ទំនងជាមួយក្រសួងនានា ទៅតាមជំនាញ នៃផ្នែករបស់វិទ្យាសា្ថននីមួយៗ
- ការបង្កើតនិងគ្រប់គ្រងសាខានៃរាជបណ្ឌិត្យសភាកម្ពុជានៅតាមភូមិភាគនានានៃប្រទេស
- ការសហការជាមួយ ក្រសួង ដែលពាក់ព័ន្ធដើម្បីជួយបង្កើត និងណែនាំគ្រប់គ្រង សារមន្ទីរបុរេប្រវត្ថិសាស្រ្តនៅតាមខែត្រ ក្រុង នានាស្របនិង ប្រសាសន៍របស់ (សម្តេចអគ្គមហាសេនាបតីជោ បណ្ឌិតសភាចារ្យហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ។