Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុដែលនាំឱ្យកើតឡើងអំពើហិង្សាក្នុងគ្រួសារគឺ ៖​

  • ស្រវឹង ៖ ធ្វើឱ្យភ្លេចភ្លាំងស្មារតី បាត់សតិប្តូរអត្តចរិតពីស្លូតទៅឈ្លើយ ឬសាហាវ ។
  • ភាពក្រីក្រ ៖ មានភាពទ័លច្រក ខឹងសំបាមួម៉ៅ មានលក្ខណៈសុញគំនិត ។
  • និកម្មភាព ៖ ការបណ្តេញចេញ ពីការងារដោយធ្វើការមិនបានល្អ គ្មានប្រាក់ចំណូល ។
  • ភាពអវិជ្ជា ៖ អនក្ខរជន ល្ងង់ខ្លៅ មិនចេះពិចារណាថ្លឹងថ្លែងមានគំនិតទុទិដ្ឋិ ។
  • តណ្ហា ៖ សំបូរទៅដោយកិលេសគិតមមៃតែការរួមភេទ មានបញ្ហារោគចិត្ត ។
  • ការរើសអើង ៖ លើការស្លៀកពាក់ ប្រកាន់ហួងហែង មានទស្សនៈផ្ទុយគ្នា ។
  • បាត់អាជីព ៖ មានការបាត់បង់ការងារធ្វើបាត់បង់ប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ ។
  • ចរិតមនុស្ស ៖ មានលក្ខណៈកាចសាហាវមិនរមទមក្រេវក្រោច អស្មិមានៈ ប្រច័ណ្ឌ ។
  • គ្រឿងញៀន ៖ ធ្វើឱ្យបាត់បង់ស្មារតីទប់អារម្មណ៍មិនបានមិនអាចគ្រប់គ្រងខ្លួនបាន ។
  • ល្បែងស៊ីសង ៖ មានភាពមួម៉ៅ នៅពេលលេងចាញ់តប់ប្រម៉ល់ វិញ្ញាណមិនជាប់ខ្លួន ។
  • រៀបការវ័យក្មេង ៖ ការអប់រំនៅ មានកម្រិតមិនទាន់យល់អំពីតម្លៃនៃការរៀបការ​ឱ្យបានស៊ីជម្រៅ ​ប្រកាន់តែឈ្នះរៀងខ្លួនជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login