ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើព្រះវិស្ណុមានអវតាចំនួនប៉ុន្មាន ? ចូររៀបរាប់ ។
២. ក្នុងនាមជាអ្នកបច្ចេកទេសរដ្ឋបាល តើមានលក្ខណៈអ្វីខ្លះក្នុងការទុកដាក់ឯកសារ ?
៣. ចូរនិយាយអំពីរបៀបប្រើប្រាស់ពណ៌សឺមី ។
៤. តើភាសាវិទ្យាមានមែកធាងអ្វីខ្លះ ?
៥. ចូរអ្នកបង្ហាញពីប្រវត្ថិនៃភាសាខ្មែរ ។ តើភាសាខ្មែរមានប្រវត្ថិយ៉ាងដូចម្តេច ?
ចម្លើយ
១. អវតារបស់ព្រះវិស្ណុ ឬព្រះនរាយណ៍រួមមាន ៖
២. ក្នុងនាមជាអ្នកបច្ចេកទេសរដ្ឋបាល មានលក្ខណៈ៥យ៉ាងក្នុងការទុកដាក់ឯកសារ ៖
ក. លក្ខណៈរឿងតាមកាល គឺជាលក្ខណៈងាយស្រួលបំផុត គឺគេប្រមូលយកឯកសារទាំងឡាយដាក់រៀប តាមកាលបរិច្ឆេទ ឬតាមពេលគេ ធ្វើចេញទៅ ។ ការិយាល័យជំនាញនិងការិយាល័យរដ្ឋបាលតែងតែរក្សាឯកសារខ្លួនឯង ដែលទុកនៅក្នុងកាលប្បវត្តិតាមលេខរៀងបញ្ជីការ ។
ខ. លក្ខណៈលតាមប្រភេទ ដូចជាការទុកឯកសារដោយឡែកដាច់ពីគ្នា គឺមួយទុកជាអត្ថបទមួយសម្រាប់ទុកជាលិខិត មួយសម្រាប់ទុកជាកំណត់ ឬសេចក្តីរាយការណ៍ ។ របៀបនេះគេតែងតែធ្វើជាមួយនឹងលក្ខណៈរៀងតាមកាល ដើម្បីបង្កើតជាបណ្ណសារទូទៅ ។
គ. លក្ខណៈតាមនិទ្ទេស គឺជារបៀបដាក់តាមឈ្មោះ ។ ក្នុងការិយាល័យបុគ្គលិកឯកសារដែលទាក់ទងបុគ្គលិកម្នាក់ៗគេត្រូវដាក់តាមសំណុំ ដែលមានឈ្មោះសាមីខ្លួន ។
ឃ. លក្ខណៈតាមវិភាគ ការរៀបឯការតាមវិភាគ ប្រភេទកម្មវត្ថុ ប្រហែលជាស្រួលជាងតាមឈ្មោះ ឬកាលបរិច្ឆេទ ។ ដូចនេះសំណុំរឿងគួររៀបតាមកម្មវត្ថុ តែបើមានរឿងថ្មីត្រូវបង្កើតថែមទៀត ចំណងសំណុំរឿងត្រូវធ្វើឱ្យល្អជានិច្ច ។
ង. លក្ខណៈតាមអក្សរ គេកំណត់ពាក្យសំខាន់ៗនៅក្នុងកម្មវត្ថុនោះ គេអាចរៀបតាមលំដាប់តួអក្សរគឺ ៖
ក. ពាក្យសុំ
ខ. សញ្ញាបត្រ
គ. វិញ្ញាបនបត្រ
ឃ. ប្រកាស
៣. ដើម្បីងាយស្រួលក្នុងការចំណាំអំពីលក្ខណៈនៃកិច្ចការមួយចំនួនដែលត្រូវដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចនិងចុះហត្ថលេខា ។ យើងគួរប្រើពណ៌សឺមី ៖
ចំពោះកិច្ចការមិនទាន់សម្រេច សម្រេចហើយឬទុកមួយ អន្លើសិន និងប្រើពណ៌ផ្សេងៗទៀត ។
៤. ភាសាវិទ្យាមានមែកធាងដូចតទៅ ៖
ក. សួរវិទ្យា (Phonetics)
ជាមុខវិជ្ជាមួយ ដែលសិក្សាអំពីសូរសំឡេងរបស់ពាក្យ ។
ខ. សទ្ទវិទ្យា (Phonology)
គឺជាមុខវិជ្ជាមួយ ដែលសិក្សាអំពីប្រព័ន្ធសូរសំឡេងនិងធាតុអរូបីកម្មនៃសូរសំឡេង ។
គ. រូបសព្ទវិទ្យា (Morphology)
គឺជាការសិក្សាពីរូបរាងរបស់ពាក្យ ដែលប្រែប្រួលទៅតាមលិង្គ វចនៈ បុរសិៈ កាល និងមុខងារ របស់ពាក្យក្នុងល្បះ ។
ឃ. ន័យវិទ្យា (Semantics)
ជាសិក្សាអំពីន័យរបស់ពាក្យព្រមទាំងប្រវត្ថិរបស់ពាក្យ ។
ង. វចនសព្ទវិទ្យា (Lexicology)
គឺជាផ្នែកមួយនៃភាសាវិទ្យា ជាវិទ្យាសាស្រ្តដែលសិក្សាអំពីពាក្យសព្ទបានសេចក្តីថា សិក្សាទុនពាក្យសព្ទទាំងអស់របស់ភាសា ។
ច. សម្ព័ន្ធវិទ្យា (Syntax)
គឺជាការសិក្សានៅលើរចនាសម្ពន្ធនៃកន្សោមពាក្យឃ្លានិងល្បះ ដែលជាមធ្យោបាយនៃការបង្កើតចំណងល្បះ ។
ឆ. រចនាបថវិទ្យា (Stylistics)
ជ. វេយ្យាករណ៍វិទ្យា (Grammar)
ឈ. ការសិក្សាអំពីគ្រាមភាសា(Dialect) ។
៥. តាមការសិក្សាស្រាវជ្រាវរបស់ភាសាវិទូបានបញ្ជាក់ថាភាសានៃជាតិសាសន៍នីមួយៗ មានកំណើតឡើងដំណាលគ្នា និងកំណើតនៃជាតិសាសន៍នោះដែរ ហើយបានវិវត្តប្រែប្រួលចម្រើនលូតលាស់ ឬអន់ថយទៅតាមសង្គមមនុស្ស នោះថែមទៀត ។ យ៉ាងណាមិញប្រវត្ថិសាស្រ្តខ្មែរបានចែងថាជាតិសាសន៍ខ្មែរ មានយូរយារណាស់មកហើយ (ប្រមាណ៣០០០ឆ្នាំ មុនគ.ស) គឺជាជាតិសាសន៍ធ្លាប់មានអរិយធម៌អរិយធម៌រុងរឿងក្នុងចំណោមជាតិសាសន៍ដទៃក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូចនេះភាសាខ្មែរ ដែលមានប្រភពជាប់គ្នានិងជាតិកំណើតមនុស្សខ្មែរក៏កើតមានតាំងពីយូរណាស់មកហើយដែរ ។ ក្រោយដែលបានសិក្សាស្រាវជ្រាវអំពីភាសាខ្មែរអស់ រយៈពេលយូរមកភាសាវិទូបរទេស បានបញ្ចូលភាសានេះទៅក្នុងអម្បូរភាសាធំមួយក្នុងចំណោម អម្បួរភាសានៅទ្វីបអាស៊ីអគ្នេយ៍គឺអម្បូរខ្មែរ មន ឬមនខ្មែរនេះឯង ។ តាមទស្សនៈរបស់លោកពីណូវ អម្បូរភាសាខ្មែរមន ជាក្រុមភាសាមួយដែលគួរចាប់អារម្មណ៍ជាងគេក្នុងបណ្តាភាសាអាស៊ីភាគខាងត្បូង(អម្បូរភាសាអូស្រ្តអាស៊ីអម្បូរភាសាម៉ាឡាយូ ប៉ូលីនេស៊ី អម្បូរភាសាថៃ វៀតណាម អម្បូរភាសាខ្មែរមន) ពីព្រោះជាភាសាដែលមានប្រវត្ថិអក្សរប្លែកពីភាសាដទៃទៀត ដែលទើបតែមានភាសាសរសេរហើយខ្លះទៀតនៅតែគ្មានអក្សរសរសេរដដែល ។