Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. មនុស្សគ្រប់រូបសុទ្ធតែចង់បានសេចក្តីសុខ ។ តើសេចក្តីសុខមានប៉ុន្មានយ៉ាង ? ចូររៀបរាប់ដើម្បីសំរេចបាននូវសេចក្តីសុខទាំងអស់នេះតើម្នាក់ៗត្រូវធ្វើអ្វីខ្លះ ?

២. តើសីលធម៌៥ប្រការនិងគុណធម៌៥ប្រការរបស់ខ្មែរយើងមានអ្វីខ្លះ ? ចូរពន្យល់ ។

៣. ម្នាក់តែងតែនិយាយថា “ខ្លួនស្នេហាជាតិ” តើអ្នកស្នេហាជាតិពិតប្រាកដត្រូវប្រកបដោយគុណសម្បត្តិបែបណាខ្លះ ? ចូរលើកឧទាហរណ៍តាមរយៈអក្សរសិស្ប៍មកបញ្ជាក់ ។

៤. ចូរប្អូនៗអធិប្បាយអំពីទំនាក់ទំនងរវាងតន្រ្តីនិងពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនាដោយលើកយកឈ្មោះភ្លេងចំនួន៤មកបង្ហាញ ។

៥. តើនៅឆ្នាំ២០១១កាកបាទក្រហមកម្ពុជាប្រារព្ធខួបលើកទីប៉ុន្មាន ? ក្រោមប្រធានបទអ្វី ?

៦. ចូររៀបរាប់ពីវិធីសម្លាប់នៅមន្ទីរស ២១ ?

ចម្លើយ

១. សេចក្តីសុខទាំង៥ប្រការដែលមនុស្សគ្រប់រូបចង់បានគឺ ៖

  • សេចក្តីសុខព្រោះតែមានមាសប្រាក់ និងទ្រព្យសម្បត្តិ
  • សេចក្តីសុខព្រោះតែមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ
  • សេចក្តីសុខព្រោះតែគ្មានជំពាក់បំណុលគេ
  • សេចក្តីសុខព្រោះតែពុំដែលមានទោស និងជំងឺឈឺថ្កាត់
  • សេចក្តីសុខព្រោះតែមានសន្តិសុខ និងគ្មានសង្រ្គាម ដើម្បីសំរេចបាននូវសេចក្តីសុខទាំងអស់ខាងលើនេះម្នាក់ៗត្រូវសាងអំពីល្អគ្រប់បែប យ៉ាងទាំងកាយវាចាចិត្ត ។

២. សីលធម៌ ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសលរឺជាគន្លងនៃចរិយា របស់មនុស្សដែលរស់នៅប្រកបដោយគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គមរឺទ្រឹស្តី ពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ ។

  • សីលធម៌ផ្ទាល់ខ្លួន ដឹងខុសត្រូវ ល្អ អាក្រក់ ក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើ របស់ខ្លួនតាំងជាម្ចាសនៃចិត្តរបស់ខ្លួនបាន ។
  • សីលធម៌ក្នុងគ្រួសារ ស្គាល់នូវកាតព្វកិច្ចខ្លួនជាឪពុកម្តាយ = ចិញ្ចឹមកូនមិនគិតពីការតបស្នងគុណវិញ ធ្វើឱ្យមានភាពសុខដុម = ស្រលាញ់ និងឧប្ថម្ភកូនស្មើៗគ្នាអប់រំកូនឱ្យក្លាយទៅជាពលរដ្ឋល្អ ។
  • សីលធម៌ក្នុងវិជ្ជាជីវៈ មានមនសិកាក្នុងការងាររកស៊ីតាមសមត្ថភាព និងតាម សម្មាជីវោ មិនរំលោភលើអ្នកតូចជាងខ្លួនមិនលោភ ធ្វើការហួសកំលាំងនាំឱ្យខូចសុខភាព ។
  • សីលធម៌ក្នុងសង្គម មានសាមគ្គីល្អ មិនបង្ករទំនាស់ គោរពសិទ្ធិអ្នកដទៃស្រលាញ់ យុត្តិធម៌ ស្រលាញ់មនុស្សទូទៅទទួលស្គាល់ទុក្ខវេទនាអ្នកដទៃ ។
  • សីលធម៌ក្នុងពិភពលោក មានទំនាក់ទំនងល្អជាមួយបរទេសនិងមិនប្រកាន់ ជាតិសាសន៍ សាសនា គុណធម៌ ជាតំលៃល្អដែលស្តែងចេញតាមរយៈកាយវាចាចិត្តនិងសកម្មភាពរបស់មនុស្ស ។
  • គោរពមាតាបិតា ចាស់ទុំ ស្គាល់នូវអំពើល្អ និងអាក្រក់ សុច្ចរិតស្មោះត្រង់ យុត្តិធម៌
  • គោរពសិទ្ធិមនុស្ស ភាពមិនរើងអើង (ភេទ ពូជសាសន៍ សាសនា) ការអត់ អោន និងអធ្យាស្រ័យសន្តោស
  • ព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា ឧបេក្ឋា
  • សីលធម៌៥ មិនកាប់សំលាប់ មិនលួចទ្រព្យអ្នកដទៃ មិនលួចប្រព័ន្ធកូនគេ មិនភតកុហស មិនសេពគប់គ្រឿងស្រវឹង
  • ទសពិធរាជធម៌ទាំង ១០ ប្រការ ទាន សីល បរិច្ចាគ អាជ្ជ មន្ទវៈ តបៈ អក្កេធន អវិហឹង្សា ខន្តី អវិរោធនៈ ។

៣. គុណសម្បត្តិអ្នកស្នេហាជាតិ

ក. ត្រូវបំពេញវិរៈសកម្មភាពដើម្បីជាតិ

  • ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីជាតិ ផលប្រយោជន៍និងប្រជាជន
  • ទង្វើទាំងឡាយប្រកបដោយសីលធម៌ខ្ពស់ ស្រលាញ់កេរ្តិ៍ឈ្មោះកិត្តិយស​ និងសេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន ។

ខ. វិចារណៈញាន

  • មានអត្តសញ្ញាណជាតិ ស្រលាញ់ជាតិ ឧទាហរណ៍ រឿងរាមកេរ្តិ៍ខ្មែរ ព្រះរាម ព្រះល័ក្ខតួអង្គក្បត់ជាតិ សុគ្រី ប្អូនបង្កើតរបស់ពាលី ។
  • ចុះចូលជាមួយព្រះរាម កេណ្ឌទ័ពឱ្យព្រះរាម
  • បំផ្លាញជាតិឯងដាក់ឱ្យឋិតនៅក្រោមអាណានិគមព្រះរាម
  • ស្ទើរព្រះរាមឱ្យសំលាប់ពាលី
  • ព្រះរាមជួយ និងលើកសុគ្រីពឱ្យសោយរាជ្យនៅខាស់វិនមុនពីភេក ប្អូនបង្កើតរបស់ក្រុងរាពណ៌
  • រត់ចូលជាមួយព្រះរាម ជួយច្បាំងព្រះរាម
  • មានកំហឹងចង់សងសឹកបងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពោលគឺបានកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ
  • តួអង្គស្នេហាជាតិ ពាលី សុខចិត្តស្លាប់ មិនព្រមឱ្យជាតិនិងប្រជាជនស្ថិតនៅក្រោមអំណាចចក្រពត្តិ ព្រះរាមទេព្រោះមើលឃើញព្រះរាមជាមនុស្សអាក្រក់ញុះញាង់បំបែកបំបាក់ផ្ទៃក្នុងរបស់ខ្លួន ។ កុម្ភការណ៍ មិនព្រមចុះចូលខាងព្រះរាមតាមការបញ្ចុះបញ្ចូលរបស់ពិភេក ។ សុខចិត្តចេញច្បាំងដើម្បីការពារជាតិរហូតដល់ស្លាប់ខ្លួនទោះជាដឹងថាខ្លួនមិនឈ្នះព្រះរាមក៏ដោយ សរុបមករឿងទាំងអស់ដែលបានលើកឧទាហរណ៍ខាងលើស្តែងចេញជាសកម្មភាពរបស់តួអង្គដែលមានសកម្មភាព សុឆន្ទៈដើម្បីស្នេហាជាតិ មានមនសិកាជាតិ ។

៤. ទំនាក់ទំនងរវាងតន្រ្តីនិងពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនាមានដូចជា ៖

  • ព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ
  • ប្រជាពលរដ្ឋខ្មែរស្ទើរតែ ១០០% ជាអ្នកកាន់ព្រះពុទ្ធសាសនា
  • ​ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យផ្សេងៗ ដែលមានទំនាក់ទំនងទៅនឹងព្រះពុទ្ធ សាសនានៅតាមវត្តអារាមទីធ្លាសារធារណៈរឺតាមគេហដ្ឋានរៀងៗខ្លួនផងដែរ ។
  • ដើម្បីញុំាងពិធីបុណ្យឱ្យអធិកអធមសប្បាយរីករាយនិងមនុស្សចូលរួមឱ្យបានច្រើន កុះករនោះគេតែងចាត់ចែងឱ្យមានភ្លេងពិណពាទ្យមកលេងកំដរ ។ ក្នុងពិធីបុណ្យដែលមានទំនាក់ទំនងទៅនឹងព្រះពុទ្ធសាសនាគេចាំបាច់ត្រូវតែ ៖
  • ភ្លេងពិណពាទ្យ (កឋិនទាន បុណ្យផ្កា បុណ្យបំបួសនាគ ពុទ្ធាភិសេក)
  • ភ្លេងឆៃយុំាជាភ្លេងមួយបែបសំរាប់លេងក្នុងពិធីបុណ្យទាក់ទងនឹងព្រះពុទ្ធសាសនាដើម្បីកំដរពិធីបុណ្យឱ្យមានបរិយាកាសរីករាយ ក្រមិចម្រើម ដោយ សារសួរសំរែកព្រមគ្នានិងឯកភាពគ្នាតាំងពីសំលៀកបំពាក់ឡើងនៅ ។
  • ភ្លេងប៉ីកែងជាភ្លេងមួយបែបស្ថិតក្នុងវង់ភ្លេងព្រះរាជទ្រព្យគេច្រើនលេងក្នុងពិធីចាក់ ទឹកដូងថ្វាយព្រះបដិមា រឺសែនដូនតា ។
  • ភ្លេងខ្មែរ ជាភ្លេងមង្គលគេតែងប្រគំក្នុងពិធីមង្គលតាមប្រពៃណីខ្មែរភ្លេងនេះគេ ប្រគំនៅតាមវត្តអារាម រីកន្លែងផ្សេងទៀត ដើម្បីញុំាងបរិយាកាសឱ្យអឹកធឹក និងសេរី សួស្តី ជ័យមង្គលក្រៅពីនេះគេអាចលេងក្នុងពិធីបញ្ចូលកូនស្រីម្លប់ និងបញ្ចេញពីម្លប់តែសព្វថ្ងៃនេះពិធីនេះលែងមានទៀតហើយ ។

៥. នៅឆ្នាំ២០១១កាកបាទក្រហមកម្ពុជាប្រារព្ធខួបលើកទី១៤៨ ។ ក្រោមប្រធានបទ (កម្លាំងអ្នកស័្មគ្រចិត្ត ប្រសិទ្ធិភាពមនុស្សធម៌ ។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១១ តុលាការអន្តរជាតិក្រុងឡាអេប្រទេសហូឡង់បានសម្រេចថា (កម្ពុជា និងថៃគួរបន្តកិច្ចសហប្រតិបត្តិការណ៍ របស់ពួកគេនៅក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសអនុញ្ញាតអោយអ្នកសង្កេតការហៅកាត់អាស៊ាននេះអាចចូលទៅឈរជើងនៅក្នុងតំបន់ដែលមិនត្រូវមានអាវុធ ។ ហើយភាគីទាំងពីរគួរចៀសវាងធ្វើសកម្មភាពណាមួយដែលអាចបង្កអោយជំលោះកាន់តែមានភាពធ្ងន់ធ្ងរ និងកាន់តែពិបាកក្នុងការដោះស្រាយ ។

៦. វិធីសម្លាប់នៅមន្ទីរស ២១គឺ ៖

  • យកប្លាសិ្ទចរុំឱ្យថប់ដង្ហើម
  • យករុំពាត់វាយរហូតដល់បែកឈាម
  • ដកក្រចកដៃ ក្រចកជើង
  • យកឈើឆ្កិះដំបៅជនរងគ្រោះ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login