2019-03-05 16:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អរិយបុគ្គល ជាអ្នកដែលបានសម្រេចនូវគុណវិសេសក្នុងលោកុត្តរធម៌ ។ អរិយបុគ្គលចែកចេញជា៤ គឺ ៖
អ្នកដែលបានសម្រេចនូវមគ្គ និងផលថ្នាក់ទី១ ឈប់ទៅកើតនៅក្នុងអបាយភូមិទាំង ៤ទៀតហើយទៅកើតនៅក្នុងមនុស្សលោក និងទេវលោកយ៉ាងយូរត្រឹម៧ជាតិទៀត ។
អ្នកដែលបានសម្រេចមគ្គនិងផលថ្នាក់ទី២ហើយនៅក្នុងសុគតិកាមលោកតែ១ជាតិដទៃទៀត ។
អ្នកដែលបានសម្រេចមគ្គនិងផលថ្នាក់ទី៣ ហើយឈប់ទៅកើតនៅក្នុងកាមលោកទៀតហើយ ហើយទៅកើតតែនៅក្នុងព្រហ្មលោកទៀតប៉ុណ្ណោះឯង ។
អ្នកដែលបានសម្រេចមគ្គនិងផលថ្នាក់ទី៤ទទួលវិមុត្តរសក្នុងនៅព្រះនិព្វាន លែងមានកំណើតនៅក្នុងត្រៃលោកទៀតហើយ ។