ព្រះពុទ្ធទ្រង់បានទេសនាក្នុងកាលាមសូត្រ ដែលមានសេចក្តីថា ៖
- អនុស្សវា ៖ កុំប្រកាន់ជឿអ្វីដែលឮតៗគ្នាមិនមានហេតុផល ។
- បរម្បរា ៖ កុំប្រកាន់ជឿអ្វីដែលគេធ្វើមកតៗគ្នា ។
- ឥតិកិរ ៖ កុំប្រកាន់ជឿអ្វីដោយអាងថាបានឮគេនិយាយមក ។
- បិដកសម្បទាន ៖ កុំប្រកាន់ជឿតាមក្បួនរបស់ខ្លួន ។
- នយហេតុ ៖ កុំប្រកាន់ជឿដោយអាងហេតុនិងស្មានយក ។
- តក្កហេតុ ៖ កុំប្រកាន់ជឿដោយអាងលើការគ្នេរគ្នាន់កាត់តម្រូវ ។
- អាការបិរិវិតក្ក ៖ កុំប្រកាន់ជឿដោយអាងលើការលើការត្រិះរិះតាមអាការៈដែលបានឃើញ ។
- ទិដ្ឋិនិជ្ឈានក្ខន្ត ៖ កុំប្រកាន់ជឿដោយអាងថាខ្លួនពេញចិត្ត ។
- ភព្វរូបតា ៖ កុំប្រកាន់ជឿថាអ្នកនេះជាបញ្ញាវន្តល្មមជឿតាមបាន ។
- សមណោ នោ គរុ ៖ កុំប្រកាន់ជឿដោយអាងថាសមណៈនេះជាគ្រូរបស់អញ ។