Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើតំបន់អេកូទេសចរណ៍នៅប្រទេសកម្ពុជាត្រូវបាន ចែកចំណាត់ថ្នាក់តំបន់ការពារធម្មជាតិ​ជាប៉ុន្មានក្រុម ? អ្វីខ្លះ ?

២. ដូចម្តេចដែលហៅថា ច្បាប់ការទូត ?             

៣. តើគោលការណ៍សំខាន់ៗនៃ ការគ្រប់គ្រងអេកូទេសចរណ៍មានអ្វីខ្លះ ?

៤. ឲ្យនិយមន័យបេសកម្មការទូត  ?                  

ចម្លើយ

១. តំបន់អេកូទេសចរណ៍នៅ ប្រទេសកម្ពុជាត្រូវបានចែកចំណាក់ថ្នាក់តំបន់ការពារធម្មជាតិ ជា៤ក្រុមធំៗដូចជា៖

  • ចំណាក់ថ្នាក់ឧទ្យានជាតិ មានចំនួន៧កន្លែងគឺ គិរីរម្យ បូកគោ រាម កែប វិរៈជ័យ ភ្នំគូលែន និងបុទុមសាគរដែលមានផ្ទៃដីសរុបចំនួន ៨៧១,២៥០ហិចតា​។
  • ចំណាត់ថ្នាក់តំបន់ដែន ជំរកសត្វព្រៃមានចំនួន១០ កន្លែងគឺ​ភ្នំឱរាល់ ភ្នំសំកុស ពាមក្រសោប ករនាមដុនសំក គូលេន-ព្រហ្មទេព បឹងពេរ លំផាត់ ភ្នំព្រេច ស្នូលនិងភ្នំណាមលៀវដែលមានផ្ទៃដីសរុប២,០៥០,០០ហិចតា​។
  • ចំណាត់ថ្នាក់តំបន់ ការពារទេសភាពបីកន្លែងគឺតំបន់អង្គរវត្ត បន្ទាយឆ្មារ និងតំបន់ជាប់ព្រំប្រទល់ខេត្តព្រះវិហារមានផ្ទៃដីសរុបចំនួន ៩៧,០០០ហិចតា ។
  • ចំណាត់ថ្នាក់តំបន់ ប្រើប្រាស់ច្រើនយ៉ាងមាន៣កន្លែងគឺនៅដងពែងក្នុងខេត្តកោះកុង សំឡូតនិងបឹងទន្លេសាបដែលមានផ្ទៃដីសរុប ៤០៣,៩៥០ហិចតា ។

២. ច្បាប់ការទូតគឺ ជាស្ថានទូត តំណាងផ្លូវការរបស់ប្រទេសមួយប្រចាំនៅរដ្ឋធានីនៅប្រទេស១ផ្សេងទៀត ។

៣. គោលការណ៍សំខាន់ៗនៃ ការគ្រប់គ្រងអេកូទេសចរណ៍មានដូចជា៖

  • ការកំណត់តំបន់សកម្មភាព ដែលទាក់ទងនឹងផ្សាភ្ជាប់ជាមួយទេសចរណ៍តាមរយៈ ការ​ប្រើបច្ចេកវិទ្យាថ្មីៗ
  • ការរៀបរៀងទិន្នន័យ និងព័ត៌មានទាក់ទងទៅនឹងតំបន់ទេស​ចរណ៍ដែលមានប្រយោជន៍សម្រាប់ភ្ញៀវទេសចរណ៍ដើម្បីយល់ដឹងពីតំបន់ទេសចរណ៍ឲ្យកាន់តែច្បាស់
  • ធ្វើការត្រួតពិនិត្យ និងគិតគូរពីលទ្ធភាពនៃការផ្ទុកភ្ញៀវទេសចរណ៍ ក្នុងតបន់នីមួយៗដោយអាស្រ័យលើលក្ខណៈធម្មជាតិនៃតំបន់នោះ
  • ជំរុញ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ដែលមានលក្ខណៈប្រហាក់ប្រហែល និងតំបន់ទេសចរណ៍ដែលសំបូរភ្ញៀវទេសចរណ៍ ដើម្បីកាត់បន្ថយភ្ញៀវទេសចរណ៍ដ៏ច្រើននៅតំបន់ទេសចរណ៍ដែលមានភ្ញៀវច្រើន
  • ការអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះជនល្មើសដេលប្រព្រឹត្តកអំពើខុសច្បាប់ដូចជាការកាប់បំផ្លាញព្រៃឈើ ការសំលាប់សត្វព្រៃក្នុងតំបន់ដែលហាមឃាត់
  • ត្រួតពិនិត្យលើការសាងសង់សំណង់ផ្សេងៗក្នុងបរិវេនតំបន់ទេសចរណ៍ដើម្បីថែរក្សា សណ្តាប់ធ្នាប់ដ៏ល្អនៅតំបន់នៅជាពិសេសគឺបរិស្ថានល្អ ( ការត្រួតពិនិត្យកាក់សំណល់ផ្សេងៗ ) ។ ដើម្បីឲ្យមានការរីកចម្រើន និងឆ្ពោះទៅរកកនិរន្តភាពលើបរិស្ថាន គឺមានការកំណត់គោលនយោបាយមួយចំនួនដែលមានទាក់ទងនឹងសកម្មភាពអភិវឌ្ឍន៍ទាំងនោះ ដោយមានការបែងចែកជាបីជំហាន៖

+ ជំហានទី១៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន គឺជាការទាញយកចំណូលរូបីយប័ណ្ណបរទេសឲ្យបានច្រើនការអភិវឌ្ឍន៍ផលិតផល ​និងសេវាកម្មទេសចរណ៍ហើយនិងការរៀបចំផែនការថវិការក្នុងការចំណាយ ពីលើការកែលំអតំបន់ទេសចរណ៍ និងបរិស្ថាននិងធ្វើការពង្រឹងផ្នែកឧស្សាហកម្មទេសចរណ៍ឲ្យបានរឹងមាំ ។ មួយវិញទៀតត្រូវផ្តល់ការការពារសុវត្ថិភាព ទាំងអាយុជីវីតនិងទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរណ៍ ។ ជាពិសេសធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពី សារៈប្រយោជន៍នៃការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដើម្បីបង្កើនការចូលរួមពីសំណាក់មហាជន ក្នុងសកម្មភាពអភិវឌ្ឍន៍វិស័យទេសចរណ៍

+ ជំហានទី២៖ បង្កើននូវចំណូលដល់ប្រជាពលរដ្ឋផ្ទាល់ ដែលរស់នៅតំបន់នោះ ដោយចំណាយលើការកែលំអក្នុងការអភិវឌ្ឍន៍ និងការពារទេសភាពធម្មជាតិ

+ ជំហានទី៣៖ រក្សានូវអត្តសញ្ញាណរបស់ជាតិ ឬរបស់សហគមន៍ដែលមានស្រាប់នៅទីនោះ ដោយការអភិរក្សលើវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថា​ន ។

៤. បេសកម្មការទូតគឺជា ស្ថានទូតតំណាងផ្លុវការរបស់ប្រទេសមួយប្រចាំនៅរដ្ឋធានីមួយផ្សេងៗទៀត ។ អ្នកដឹកនាំបេសកម្មការទូត ឬរដ្ឋទូតគេឲ្យឈ្មោះថា ប្រមុខបេសកម្មការទូត(ករណីពុំត្រូវបានដឹកនាំដោយ​ប្រមុខបេសកម្មការទូត គេហៅបានត្រឹមស្ថានតំណាងប៉ុណ្ណោះ ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login