សំនួរ     
១. តើអ្នកណាខ្លះដែលអនុញ្ញាតឲ្យរួចផុតពីកាតព្វកិច្ចយោធា ?
២. ហេតុដូចម្តេចបានជាប្អូនសម្រេចចិត្តមកដាក់ពាក្យប្រលងចូលក្របខណ្ឌក្រសួងអប់រំយុវជនិងកីឡា ? ចូរពន្យល់ ?
៣. តើការធ្វើគោលើនយោបាយជាតិ ប្រជាជនមានសារៈសំខាន់និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាលដែរឬទេ ? ព្រោះអ្វី ?
៤. តើអ្នករាជការត្រូវបានហាមឃាត់ ទៅលើចំណុចអ្វីខ្លះ ?
ចម្លើយ
១. ជនដែលអាចអនុញ្ញាតឲ្យរួចផុត ពីកាតព្វកិច្ចយោធាមានដូចជា៖
	- ប្រជាពលរដ្ឋដែលបានបញ្ចប់សេវា យោធិនជាប់កិច្ចសន្យា
 
	- អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការណ៍បំពេញបេសកម្មស្រាវជ្រាវឬអនុវត្តផ្ទាល់នូវកិច្ចដែលជាប្រយោជន៍ ផ្នែកសាធារណៈផ្ទាល់នូវកិច្ចដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទដែលមានរយៈពេលស្មើនិងស្ថានភាពកាតព្វកិច្ចយោធាចំនួន១៨ខែ
 
	- ព្រះសង្ឃបព្វជិតនៃសាសនាផ្សេងៗដែលមានការទទួលស្គាល់ោពីក្រសួងធម្មការ និងកិច្ចការសាសនាក
 
	- ប្រជាពលរដ្ឋដែលមានកាយសម្បទា មិនគ្រប់គ្រាន់តាតម្រូវដោយមានការការត្រួតពិនិត្យជាក់ស្តែងពីគណៈកម្មការក្រសួងសុខាភិបាលនៅនឹងកន្លែងចំពោះមុខសាធារណៈជនក្នុងមូលដ្ឋានដែលមានការជ្រើសរើស ។
 
២. បានជាខ្ញុំសម្រេចចិត្តមកដាក់ពាក្យប្រលង ចូលក្របខណ្ឌ ក្រសួងអប់រំ យុវជននិងកីឡាមកពីខ្ញុំស្រឡាញ់មុខរបរវិជ្ជជីវៈជាគ្រូបង្រៀនព្រោះ ៖
	- ជាមុខរបរមួយដែលជាស្ពាន ចម្លងក្នុងការជួយបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយលឲ្យមានភាពត្រចេះត្រចង់
 
	- ជាវិស្វករនៃដួងប្រលឹង
 
	- ជាអ្នកកសាងសតិបញ្ញារបស់ប្រទេសជាតិ
 
	- ជាបុព្វការីជន
 
	- ជាអ្នកណែនាំមនុស្សទៅរកផ្លូវល្អ
 
	- ជាគ្រូពេទ្យព្យាបាលជំងឺល្ងង់ខ្លៅ
 
	- ភ្នាក់ងារនៃសង្គមនីយកម្ម
 
	- ភ្នាក់ងារនៃសង្គមនីយកម្ម
 
	- ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាតិ
 
	- ជាបុគ្គលគំរូក្នុងសង្គម
 
	- ជាអ្នកដែលផ្តល់ភាពកក់ក្តៅដល់គ្រួសារ ។
 
៣. ការធ្វើគោលនយោបាយជាតិប្រជាជនមានសារៈសំខាន់ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាលណាស់ព្រោះ ៖
	- ចិតហតឋមានសារៈសំខាន់សម្រាប់រដ្ឋាភិបាល ក្នុងការធ្វើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាបាពិនិត្យមើលទៅលសូច្ចនាករ ។
 
	- អាចជួយប្រទេសោសហគមន៍និងវិស័យនានាដាច់ដោយឡែកៗពីគ្នា សម្រាប់ការអភិវឌ្ឍន៍ផែនការផ្ទាល់ខ្លួនដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងផ្អែកលើសិទ្ធមនុស្ស ។
 
	- អាចជួយឲ្យមនុស្សម្នាក់ៗធ្វើផែនការ ដើម្បីសម្រេចគោលដៅតែមួយ
 
	- ជួយដល់អ្នករៀបចំផែនការក្នុងការផ្តល់ភស្តុតាងដែលពួកគេចង់ផ្តោត ការយកចិត្តទុកដាក់
 
	- រក្សានូវវប្បធម៌របស់ខ្មែរនិងតម្លៃនៃទំនៀមទម្លាប់និងការគោរពណិតប្រាកដនូវគោលការណ៍និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស
 
	- ទទួលបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងការការពារបរិស្ថាននិងធនធានធម្មជាតិធ្វើឲ្យប្រជាជនអាចរស់នៅប្រកបដោយសុភមង្គលសុខភាពមាំមួននិងការរស់នៅរួចផុតពីភាពក្រីក្រ
 
	- អាចកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលក្នុងរយៈពេលវែង
 
	- ជាជំនួយសម្រាប់ឈានសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ។
 
៤. អ្នករាជការត្រូវបានហាមឃាត់ ទៅលើចំណុចដូចខាងក្រោម ៖                       
	- យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត
 
	- យកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើដើម្បីទាញយកផលប្រយោជន៍ពីអ្វីមួយឬោសំឡុតគំរាមគំហែងបំពានសិទ្ធិប្រជាពលរដ្ឋ
 
	- ប្រកបមុខរបរណាដែលនាំឲ្យ ប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរអ្នករាជការ
 
	- ចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងហ៊ុនឯកជនដោយផ្ទាល់ខ្លួន
 
	- បោះពុម្ពផ្សាយឬធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ក្នុងមុខងារក្រសួងដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រោមឱវាទ
 
	- ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការក្នុងករណីដែលលក្ខន្តិកៈដោយឡែកនៃអង្គនីមួយៗហាមឃាត់ ។