Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                                                                        

១.   តើមុខងារបេសកម្មការទូតមានអ្វីខ្លះ ?          

២. ប័ណ្ណនិងសៀវភៅការងារជនបរទេស ត្រូវបានចេញឲ្យគ្រប់ជនបរទេសដែលអត្តសញ្ញាណប័ណ្ណទៀតទាត់ ។ តើដើម្បីបានសៀវភៅការងារ ជនបរទេសត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ?

៣. តើលទ្ធប្រជាធិបតេយ្យ​ត្រូវបែងចែកជាប៉ុន្មាន ?

៤. តើមន្រ្តីរាជការមានសិទ្ធិទទួលបៀវត្ស មូលដ្ឋានតែក្នុងលក្ខខណ្ឌណាខ្លះ ?

ចម្លើយ                                                     

១. មុខងារបេសកកម្មការទូតមាន៤ដូចជា៖

          ១. មុខងារដំណាង៖ បេសកម្មការទូតជាតំណាងឲ្យរដ្ឋរបស់ខ្លួនប្រចាំនៅរដ្ឋដាក់ទូត ។ ហើយមុខងារតំណាង បង្កើតឡើងដើម្បីផ្តល់នូវអត្ថប្រយោជន៍គ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និយោបាយវប្បធម៌ និងវិស័យមួយចំនួនទៀត ដែលសម្រួលដល់ប្រទេសទាំងពីរ ។

          ២. មុខងារការពារ៖ មុខងារនេះការពារផ្តល់ោប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសរបស់ខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះតាមរយៈការចរចាគ្នា ។

          ៣. មុខងារផ្តល់ព័ត៌មាន៖ គឺដើម្បីស្វែងនូវមធ្យោបាយោស្របច្បាប់ទាំងអស់អំពី លក្ខខណ្ឌ និងការរីកចម្រើនរបស់រដ្ឋម្ចាស់ផ្ទះដើម្បីរាយការណ៍ជូនរដ្ឋាភិបាលរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយនិងឃោសនា ។

          ៤. មុខងារកុងស៊ុល៖ គឺជាមុខងារចំបងដែលតម្រូវឲ្យស្ថានបេសកម្មមានសិទ្ធិអាចផ្តល់ទិដ្ឋាការ ( លិខិតលឆ្លងដែន ) ដល់ប្រជាពលរដ្ឋរបស់ខ្លួនប្រើប្រាស់ (ករណីពួកគេមានបញ្ហាក្នុងរដ្ឋម្ចាស់ផ្ទះ ) ។ ហើយម្យ៉ាងទៀតក៏អាចរៀបចំបែបបទអន្តោប្រវេសន៍សម្រាប់ប្រជាពលរដ្ឋនៃរដ្ឋម្ចាស់ក្នុងករណីធ្វើដំណើរទៅរដ្ឋដាក់ទូត ឬក្នុងទិសដៅរក្សាសន្តិសុខ​ឬជ្រៀសវាងពីការដេញចាប់ពីសំណាក់រដ្ឋម្ចាស់ផ្ទះ ( ក្នុងករណីរដ្ឋប្រហារ ឬបដិវត្តនានា​) ។

២. ជនបរទេសត្រូវបំពេញលក្ខខណ្ឌដូចជា៖                         

  • ត្រូវមានលប័ណ្ណការងារជាមុន សម្រាប់ប្រកបមុខរបរនៅកម្ពុជា ចំពោះនិយោជក
  • ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ
  • មានប័ណ្ណកស្នាក់នៅត្រឹមត្រូវ
  • កាយសម្បទាល្អ សមស្របនិងវិជ្ជាជីវៈរបស់ខ្លួន
  • គ្មានកើតជំងឺឆ្លង
  • ប័ណ្ណការងារអាចប្រើការបានរយៈពេល១ឆ្នាំហើយអាចពន្យាស្មើនឹងរយៈពេលកំណត់ក្នុងប័ណ្ណស្នាក់នៅ ។

៣​. លទ្ធិប្រជាធិបតេយ្យត្រូវបែងចែកជា៣បែបដូចជា៖            

ក. ប្រជាធិបតេយ្យបែបប្រធានាធបតីនិយមៈ ប្រជាធិបតេយ្យប្រភេទនេះ ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗពីគ្នាមួយគឺបោះឆ្នោតជ្រើសរើសសភា ឲ្យបង្កើតជាក្រុមនីតិបញ្ញាតិ្តសម្រាប់តាក់តែង និងអនុម័តច្បាប់ ។ មួយទៀតគឺបោះឆ្នោតជ្រើសរើសប្រធានាធបតី ឲ្យបង្កើតរាជរដ្ឋាភិបាលនិងធ្វើជាប្រមុខរដ្ឋសម្រាប់ប្រតិបត្តិតាមច្បាប់របស់សភា ។ រាជរដ្ឋាភិបាលជាប្រមុខរដ្ឋផង ជាអ្នកតំណាងប្រទេសជាតិផង ហើយរបបនេះគ្មាននាយករដ្ឋមន្រ្តីទេ ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិនិងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា ។

ខ. ប្រជាធិបតេយ្យបែបសភានិយមៈប្រជាធិបតេយ្យប្រភេទនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិកសភា ។ ហើយសមាជិកសភា ក្នុងគណបក្សដែលឈ្នះត្រូវជ្រើសរើស នាយករដ្ឋមន្រ្តីឲ្យបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរាជរដ្ឋាភិបាល ។ ក្នុងអំណាចនេះគ្មានប្រធានាធិបតីទេហើយអំណាចនីតិបញ្ញាត្តិនិងអំណាចនីតិប្រតិបត្តិ មិននៅដាច់ពីគ្នាដូចប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមទេ ។

គ. ប្រជាធិបតេយ្យបែបចំរុះ ប្រជាធិបតេយ្យប្រភេទនេះ​ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីតលើកផ្សេងៗពីគ្នាដូចប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមដែរ ។ លើកទីមួយគឺបោះឆ្នោតជ្រើសរើសសភាហើយសមាជិកសភាក្នុងបក្សដែលឈ្នះគឺត្រូវជ្រើសរើសជា​ នាយករដ្ឋមន្រ្តីឲ្យបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរាជរដ្ឋាភិបាល ។ លើកទីពីរគឺបោះឆ្នោតជ្រើសរើសប្រធានាធិបតីតំណាងប្រទេសជាតិទាំងមូល ។ ក្នុងរបបនេះមានទាំងនាយករដ្ឋមន្រ្តីនិងប្រធានាធិបតីដូចនេះក្រៅពីការគ្រប់គ្រង់និងការចាត់ចែងកិច្ចការក្នុងសង្គមប្រជាធិបតេយ្យបុគ្គលមួយរូបៗឬក្នុងជីវភាពនយោបាយប្រចាំថ្ងៃ ។ ហើយប្រជាធិបតេយ្យទាមទារឲ្យមនុស្ស មានអត្តចរិតល្អពោលគឺចេះអត់អោន​ចេះថ្លឹងថ្លែងចំពោះសេចក្តីត្រូវការ នៃក្រុមនានាតាមរយ

ៈការចរចារការពិភាក្សាការអត់អោនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក​គឺជាការចាំសម្រាប់ដំណើរការល្អរបស់ប្រជាធិតេយ្យ ។

៤. មន្ត្រីរាជការមានសិទ្ធិទទួលបៀវត្សមូលដ្ឋាន តែក្នុងលក្ខខណ្ឌលដូចខាងក្រោម ៖

  • កំពុងបំពេញសកម្មភាពការងារ
  • កំពុងផ្លាស់ប្តូរកន្លែងធ្វើការនៅក្នុងឬក្រៅប្រទេស
  • កំពុងធ្វើដំណើរទៅកាន់មុខតំណែង ឬកំពុងវិលត្រលប់មកវិញ
  • កំពុងបំពេញកម្មសិក្សាវិជ្ជាជីវៈ ឬបច្ចេកទេសតាមតម្រូវការរបស់រដ្ឋ
  • កំពុងបំពេញកម្មសិក្សាជាដំបូងដើម្បីតាំងសប់ក្នុងក្របខណ្ឌ​ ។​


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login