សំនួរ
១. សុច្ចនាករសេដ្ឋកិច្ច និងសង្គមកិច្ចដែលត្រូវបានជ្រើសរើសយកមកសិក្សាសម្រាប់ធ្វើគោលនយោបាយប្រជាជនមានអ្វីខ្លះ ?
២. តើតម្រូវការយេនឌ័រជាយុទ្ធសាស្រ្តអ្វីខ្លះ ?
៣. តើគណៈកម្មការមួយដែល រួមយោបល់ក្នុងការតែងតាំងសប់នៃកម្មសិក្សាការីមានសមាសភាពដូចម្តេចខ្លះ ?
ចម្លើយ
១. សុច្ចនាករសេដ្ឋកិច្ច និងសង្គមកិច្ចដែលត្រូវបានជ្រើសរើសយកមកសិក្សាសម្រាប់ធ្វើ គោលនយោបាយប្រជាជនមានដចជា ៖
- ផលិតផលក្នុងស្រុកសរុប ( ផលិតផលក្នុងស្រុកសរុបកសម្រាប់មនុស្សម្នាក់ )
- អត្រាកំណើនប្រចាំឆ្នាំនៃផលិតផលក្នុងស្រុកសរុប
- ចំណែកនៃផលិតផលក្នុងស្រុកកសរុបនៃ បែងចែកតាមផ្នែក(%) កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
- ការបែងចែកការងារតាមផ្នែក៖ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
- ជំរឿនប្រជាជន
- កំណើនប្រជាជនប្រចាំឆ្នាំ
- ប្រជាជនក្នុងតំបន់ជនបទ
- ចំណាត់ថ្នាក់ក្នុងសន្ទស្សន៍អភិវឌ្ឍន៍ មនុស្ស
- សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស
- ការចុះឈ្មោះចូលរៀននៅបឋមសិក្សា ( ជា%នៃចំនួនប្រជាជន អាយុពី៦,១១ឆ្នាំ )
- ការចុះឈ្មោះចូលរៀននៅមធ្យមសិក្សា ( ជា%នៃចំនួនប្រជាជនអាយុ ១២,១៧ឆ្នាំ )
- អត្រាអក្ខរជនវ័យចំណាស់
- អត្រាមរណៈរបស់ទារក ( ក្នុងចំនួន ១០០០នាក់ កំណើត )
- សមាមាត្រមរណៈរបស់មាតា ( ក្នុងចំនួន១០០,០០០នាក់កំណើត )
- អាយុកាលរស់នៅក្នុងឆ្នាំណាមួយ
- កុមារអាយុក្រោម៥ឆ្នាំខ្វះទំងន់ ( % )
- ការទទួលបានការប្រើប្រាស់សម្រាប់បរិភោគ (% )
- ប្រជាជនរស់នៅក្រោមខ្សែរបន្ទាត់នៃភាពក្រីក្រ ( % )
- កង្វះអាហាររូបត្ថម្ភដោយខ្វះថាមពលប្រូតេអ៊ីន នៃកុមារពីអាយុ៦ខែដល់៥៩ខែ(% )
- សន្ទស្សន៍អភិវឌ្ឍន៍យេនឌ័រ
- គំលាតរវាងអនក្ខរជនប្រុសនិងស្រី (% )
- ចំនួនមនុស្សធៀបនិងវេជ្ជបណ្ឌិតម្នាក់
- ចំនួនលមនុស្សធៀបនិងភ្នាក់ងារសុខាភិបាល ។
២. តម្រូវការយេនឌ័រជាយុទ្ធសាស្រ្តទាក់ទងនិងឋានៈតួនាទីរបស់ស្រ្តី និងទំនាក់ទំនងរបស់ស្រ្តីនៅក្នុងសង្គម ។ តម្រូវការយេនឌ័រជាយុទ្ធសាស្រ្ត ទាក់ទងទៅនឹងការជ្រើសរើសដើម្បីគ្រប់គ្រងធនធាន និងផលប្រយោជន៍ ផ្សេងៗឬទាក់ទងទៅនឹងការរៀបចំឡើងវិញនូវសមាសភាពការអភិវឌ្ឍន៍ភូមិដើម្បីបញ្ចូលបុរសនិងស្រ្តីឲ្យមានចំនួនស្មើ ។ ដើម្បីដោះស្រាយតម្រូវការផ្លាស់ប្តូរដោយធ្វើអន្តរគមន៍ឲ្យបានសមស្រប ។
ដំណោះស្រាយយេនឌ័រជាយុទ្ធសាស្រ្ត និងការកែលំអតួនាទីរបស់ស្រ្តីឲ្យបានប្រសើរឡើងអាចសម្រេចតាមរយៈ
- ការបង្កើត និងការកែប្រែគោលនយោបាយសម្រាប់កែលំអរឋានៈ និងតួនាទីរបស់ស្រ្តី
- លុបបំបាត់ការរើសអើង ប្រឆាំងស្រ្តីនិងកុមារី
- កំណត់គោលការសមធម៌ សមភាពយេនឌ័រដែលអាចជួយដល់ស្រ្តី និងកុមារីមានឱកាសស្មើនិងបុរសនិងកុមារាក្នុងឱកាសទទួលការងារ ការបណ្តុះបណ្តាលការអប់រំការធ្វើសេចក្តីសម្រេចបានប្រាក់បៀវត្សស្មើគ្នាចំពោះការងារ ដូចគ្នាសិទ្ធិកាន់កាប់ដីធ្លីទ្រព្យសម្បត្តិសិទ្ធិសេរីភាពក្នុងការជ្រើសរើស ការផ្តល់កំណើតកូនសិទ្ធិគ្រងគ្រងលើធនធានលផលកំរៃនិងចូលរួមដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ
- កាត់បន្ថយភាពទន់ខ្សោយ ដែលទោទន់ោទៅរកអំពើហិង្សានិងការកេងប្រវ័ញ្ច
- ធ្វើឲ្យមានសន្តិសុខផ្នែក សេដ្ឋកិច្ច ឯករាជ្យ ភាពការផ្តល់ជំរើសនិងឱកាស
- ការចែករំលែកភារកិច្ច ទទួលខុសត្រូវសម្រាប់ការងារមិនបានកំរៃ
- ស្រ្តីត្រូវមានសេចក្តីទុកចិត្តលើខ្លួនឯងកាន់តែខ្លាំង
- បង្កើនអំណាចផ្នែកនយោបាយផ និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេច
- អង្គការស្រ្តីកាន់តែលេចធ្លោឡើងនិងមានប្រសិទ្ធិភាពកាន់តែច្រើនឡើង
- បង្កើនការយល់ដឹងសាធារណៈស្តីពីបញ្ហាស្រ្តី និងសារៈសំខាន់ស្រ្តីចូលរួមជាតំណាងអ្នកបោះឆ្នោត ។
៣. គណៈកម្មការមួយដែលរួមយោបល់ ក្នុងការតែងតាំងសប់នៃកម្មសិក្សាការីមានសមាសភាពដូចជា៖
- ប្រធានស្ថាប័ន ឬតំណាងប្រធានជាប្រធាន
- ប្រធានអង្គភាពដែលគ្រប់គ្រងឬតំណាងជាសមាជិក
- ប្រធានការិយាល័យបុគ្គលិកឬតំណាងជាសមាជិក
- អ្នករាជការមួយរូបដែលមានក្របខណ្ឌជាមួយគ្នា ជាសមាជិក ។