Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុដែលបណ្តាលឱ្យប្រទេសកម្ពុជាទទួលយកអាណានិគមបារាំងគឺ ៖

ក. មូលហេតុនយោបាយ

  • សៀម យួន គាបសង្កត់ និងឈ្លានពានកម្ពុជា
  • ខ្មែរយកមហាអំណាចអឺរ៉ុបជាបង្អែកការពារប្រទេស​ពូជសាសន៍ខ្មែរ
  • ធ្វើឱ្យមានឯកភាពអំណាចរាជបល្ល័ង្គ

ខ. មូលហេតុសេដ្ឋកិច្ច

  • បារាំងបានបើកប្រាក់បៀវត្សរ៍ឱ្យមន្រ្តីរាជការរាជវង្សានុវង្សា ព្រះមហាក្សត្រខ្ពស់
  • បារាំងជាអ្នកពាណិជ្ជកម្មក្នុង និងក្រៅប្រទេសនិងជាអ្នកកាន់កាប់ពន្ធដារ
  • សេដ្ឋកិច្ចខ្មែរធ្លាក់ចុះខ្សោយ និងឋិតក្រោមការគាបសង្កត់របស់សៀម និងយួន

គ. មូលហេតុសង្គម

  • រៀបចំ​ប្រព័ន្ធតុលាការថ្នាក់មូលដ្ឋាន ខេត្តក្រុង
  • រៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន ខេត្ត ក្រុង
  • ធ្វើឱ្យសង្គមខ្មែរមានស្ថេរភាព
  • រៀបចំប្រព័ន្ធច្បាប់នៅខ្មែរ
  • ដូចនេះ កម្ពុជាទទួលយកអាណានិគមបារាំងពិតជាមានគោលបំណង និងមូលហេតុយ៉ាងច្បាស់លាស់ដូចជា មូលហេតុនយោបាយ សេដ្ឋកិច្ច និងមូលហេតុសង្គម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login