សំនួរ
១. ក្រោយពីការបងណ្តុះបណ្តាល គរុកោសល្យរួចហើយតើគរុសិស្សឬគរុនិស្សិត មានភារកិច្ចអ្វីខ្លះត្រូវបំពេញជាគ្រូល្អ ?
២. តើត្រូវពឹងទៅលើលក្ខណៈវិនិច្ឆ័យ ណាខ្លះដែលគេចាត់ទុកយើងជាគ្រូចំណាន ?
៣. នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលអនុវត្តន៍ ប្រព័ន្ធសេដ្ឋកិច្ចចំរុះ ។តើប្រព័ន្ធសេដ្ឋកិច្ចចំរុះនោះមានអ្វីខ្លះ ?
៤. តើសមាសភាពនៃរាជរដ្ឋាភិបាលមានអ្នកណាខ្លះ ?
ចម្លើយ
១. ក្រោយពីទទួលការបណ្តុះបណ្តាល គរុកោសល្យរួចហើយកភារកិច្ចដែលគ្រូល្អត្រូវ បំពេញមានដូចជា៖
- បណ្តុះបណ្តាលឲ្យមានចំណេះ ដឹងទូលំទូលាយ
- ត្រូវបង្ហាត់បង្រៀនសិស្សតាមគរុកោសល្យ
- ត្រូវបង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះ ដឹងក្លាយជាសរសេរទ្រូងរបស់ប្រទេសជាតិ
- បង្ហាត់បង្រៀនសិស្សផ្នែកទ្រឹស្តីហើយអនុវត្តន៍ជាក់ស្តែង
- ត្រូវមានមនសិកាក្នុងការងារ
- ត្រូវមានព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌
- ត្រូវមានទំនាក់ទំនងល្អជាមួយភ្នាក់ងារសង្គម នីយកម្មដទៃទៀត
- ត្រូវតែគោរពច្បាប់សង្គមត្រូវរស់នៅប្រកបដោយសាមគ្គីភាព... ។
២. គ្រូចំណានត្រូវវិនិច្ឆ័យលើចំណុចដូចជា៖
- លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលធម៌ គុណធម៌ យុត្តិធម៌ ខន្តី ព្យាយាម
- កម្រិតវប្បធម៌ទូលំទូលាយ
- មានចំណេះដឹងវិទ្យាសាស្រ្ត
- មានគំនិតប្រកបដោយការច្នៃប្រឌិត
- វិធីសាស្រ្តល្អ កិច្ចតែងការបង្រៀន កំណត់វត្ថុបំណងច្បាស់លាស់
- មានមនសិការវិជ្ជាជីវៈខ្ពស់
- មានសម្ភារៈក្នុងការបង្រៀនគ្រប់គ្រាន់
- មានប្រជាធិបតេយ្យក្នុងខ្លួន
- មានការស្រាវជ្រាវពីអ្វីដែលថ្មី
- ចេះជួយកែកម្អក និងវាយតម្លៃលទ្ធផលការសិក្សាដល់សិស្ស
- មានទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។
៣. នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលអនុវត្តន៍ ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ។ ប្រព័ន្ធសេដ្ឋចំរុះនោះរួមមាន៖
- សេដ្ឋកិច្ចប្រពៃណីៈ ជាសេដ្ឋកិច្ចសែលធ្វើបន្ត ពីជំនាន់មួយទៅជំនាន់មួយទៀត មធ្យោបាយផលិតកម្មបែបបុរាណហើយផលិតផលទទួលបានតាមយថាផល។
- សេដ្ឋកិច្ចរដ្ឋៈ រដ្ឋការគ្រប់គ្រងសេដ្ឋកិច្ចរដ្ឋជាអ្នកគ្រប់គ្រង ។
- សេដ្ឋកិច្ចទីផ្សារៈ ជាចរិតមាន សកម្មភាព លក់និងទិញនៅទីផ្សារ ។ មធ្យោបាយផលិតជាកម្មសិទ្ធិរបស់ឯកជនហើយរាល់សកម្មភាពផលិតផលតាមតម្រូវការសង្គម ។
៤. សមាសភាពនៃរាជរដ្ឋាភិបាលមានដូចជា៖
- នាយករដ្ឋមន្រ្តី
- ឧបនាយករដ្ឋមន្រ្តី
- ទេសរដ្ឋមន្រ្តី
- រដ្ឋមន្ត្រី
- និងរដ្ឋលេខាធិការ ។