2019-03-19 16:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើតុលាការជាន់ខ្ពស់មានសិទ្ធិដូចម្ដេច ? មានសមាសភាពដូចម្ដេច ? ហើយមានសមាជិកក្នុងតុលាការនេះ ត្រូវបានជ្រើសរើសចេញពីណា ?
២. តើគណបក្សនយោបាយនៅសហរដ្ឋអាមេរិកមានប៉ុន្មាន ? ឈ្មោះអ្វីខ្លះ ? ហើយគណបក្សនីមួយៗ ប្រមូលផ្ដុំដោយពួកណាខ្លះ ?
៣. ក្រោយសង្រ្គាមលោកលើកទី ៤ ប្រទេសនៅអឺរ៉ុបមួយចំនួន បានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ តើប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើអ្វី ?
៤. នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង តើនេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?
៥. តើមានមូលហេតុអ្វីខ្លះជាចំនុចចាប់ផ្ដើមនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ១៩២៩ ?
ចម្លើយ
១. តុលាការជាន់ខ្ពស់មានសិទ្ធិមោឃៈភាពនូវច្បាប់ទាំងឡាយណាដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ។ តុលាការរនេះមានប្រធានមួយរូប និងសមាជិក ៨ រូបដែលមានតំណែងអស់មួយជីវិត ។ សមាជិកនៅក្នុងតុលាការនេះ គឺត្រូវដបានជ្រើសរើសចេញពីអ្នកច្បាប់ដែលមានឈ្មោះល្បីនៅតាមរដ្ឋ ឬ អ្នកដែលមានចំណេះដឹងខ្ពស់ ដែលគេទទួលស្គាល់ ទូទាំងសហរដ្ឋអាមេរិក ។
២. គណបក្សនយោបាយនៅសហរដ្ឋអាមេរិកមាន ២ គឺគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ហើយគណបក្សនីមួយប្រមូលផ្ដុំដោយ ៖
៣. ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអ៉ីរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះ បានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហអាមេរិក ។
៤. នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទះរីកចម្រើនយ៉ាងខ្លាំងនេះបណ្ដាលមកពីមូលហេតុ ៖ ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ ពាន់លានដុល្លារ ។ ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបក្នុងមួយឆ្នាំ ។ មានចំនួន ៧ ពាន់លានដុល្លារ ។
៥. វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ បានចាប់ផ្ដើមឡើងនៅពេល ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលបន្ដតំណែកវិល សុន បាននាំគ្នាកសាងសសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុនឪ្យគេធ្វើការបង្កើនផលិតផលច្រើន ហួសហេតុ ពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតូច ពោលគឺ ការអនុវត្តទ្រឹស្ដីនេះបាននាំមកនូវ បរិមាណទំនិញកើនឡើងមិន ធ្លាប់មានពីមុនមក ។