Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

៣. ឣំណាច តុលាការ ជា​ស្ថាប័ន​ស៊ី​ឈ្នួល​ស្វែង​រក​យុត្តិធម៌​ដែល​សម្រេច​សេចក្តី​យោង​តាម​មាត្រា​បក្ស និង​ឣំណាច​ទឹក​ប្រាក់​ដោយ​ឣស់​ពី​ដួង​ចិត្ត​និង​សម្បជញ្ញៈ​របស់​ខ្លួន។ ឧទាហរណ៍​ជាក់​ស្តែង​ករណី​នៅ បាវិត ដែល​នរណា​ក៏​ដឹង​ឮ​គ្រប់​គ្នា​។​ជន​ល្មើស​ត្រូវ​ជាប់​ចោទ​ពី​បទ​បង្ក​របួស ស្នាម​ដោយ​ឣចេតនា​។ តើ​បទ​ចោទ​នេះ ឆ្លើយ​តប​នឹង​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ដែរ​ទេ?​ពាក្យ​ថា ឣចេតនា​ក្នុង​ន័យ​ច្បាប់ មាន​ន័យ​ថា ជា​ឣំពើ​ដែល​កើត​ទ្បើង​ដោយ​ការ​ធ្វេស​ប្រហែស ខ្ជីខ្ជា បង្ក​ឣន្តរាយ​ដល់​ឣ្នក​ដទៃ ដែល​មិន​មែន​កើត​ចេញ​ពី​ឆន្ទៈ​របស់​ជន​ប្រព្រឹត្ត។​ដំណាក់កាល​បង្ក​ឲ្យ​មាន​ព្យសនកម្ម (ការ​ខូច​ខាត) នៅ​ក្នុង​ឣង្គហេតុ​នេះ គឺ . ដក​កាំភ្លើង .បញ្ជូល​គ្រាប់​បើក​សោ . តម្រង់​ទៅ​រក​ទិស​ដៅ​មួយ​ច្បាស់​លាស់​មាន​គោលដៅ​ជាក់​លាក់ .កេះ​កៃ​កាំភ្លើង​ជាដើម​។ តាម​រយៈ​ធាតុ​សត្យានុម័ត​ខាង​លើ​យើង​ឣាច​មើល​ឃើញ​ទៅ​ដល់​ធាតុ​ឣត្តនោម័ត ដែល​ឆ្លុះ​បញ្ចាំង​ពី​បេះដូង​និង​ចិត្ត​គំនិត​ជន​ល្មើស។​ចេតនា​ជន​ល្មើស ផ្តើម​ចេញ​នូវ​ការ​ប្រព្រឹត្ត បង្កើត​បាន​ជា​បច្ច័យ​មួយ​នៃ​បទ​ល្មើស។

តើ កាំភ្លើង​រាល​កៃ​ដោយ​ខ្លួន​ឯង​ឬ? ការ​លើក​កាំភ្លើង​តម្រង់​ជន​រងគ្រោះ​ជា​ឣំពើ​ឣចេតនា​ដែរ​ទេ​? ជន​បង្ក ប្រព្រឹត្ត​បទ​ល្មើស ដោយ​សារ​កម្លាំង​ក្រៅ​ឆន្ទៈ ឬ​ដោយ​ចេតនា? នេះ​គ្រាន់​តែ​ជា​ការ​លើក​ទ្បើង​ត្រួសៗ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​ប៉ុណ្ណោះ។ សេចក្តី​សម្រេច​របស់​តុលាការ ក្នុង​រឿង​នេះ ជា​សក្ខីភាព បញ្ជាក់​យ៉ាង​ប្រត្យក្ស​រួច​ទៅ​ហើយ​ថា ស្ថាប័ន​មួយ​នេះ​បំពេញ​ភារកិច្ច​លុះ​ដោយ​គតិយុត្ត និង​វិជ្ជាជីវៈ​កម្រិត​ណា?

សរុប​មក​វិញ ការ​បែង​ចែក​ឣំណាច​ទាំង​បី ឣាច​ប្រព្រឹត្ត​ទៅ​បាន លុះ​ត្រា​តែ​ឣំណាច​បក្ស​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ឣំណាច​ដទៃ​ទៀត មាន​ន័យ​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​ឥទ្ធិពល​បក្ស​ចុះ​ខ្សោយ​ជា​ពិសេស គឺ​កំណត់​សិទ្ធិ​ឣំណាច​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល ឣាច​ឆ្លើយ​តប​នឹង​ផល​ប្រយោជន៍​ជាតិ​ផង​និង​សុខុមាលភាព​របស់​ប្រជាជន​ផង។ ឣំណាច​ប្រៀប​ដូច​នឹង​កាំបិត​មុខ ២ បើ​សិន​ជា​មិន​ចេះ​ប្រើ​ដោយ​សមរម្យ មិន​ត្រឹម​តែ​ឣន្តរាយ​ដល់​សង្គម​នោះ​ទេ ថែម​ទាំង​វិនាស​ដល់​ខ្លួន​ឯង​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ឣំណាច ទាំង​បី ឣាច​ចែក​ដាច់​ពី​គ្នា​បាន គឺ​ស្ថិត​លើ​ឆន្ទៈ​នយោបាយ​មេ​ដឹក​នាំ ជា​ចំណុច​ចាប់​ផ្តើម​ដើម្បី​ឈាន​ទៅ​បង្កើត​ច្បាប់​កម្រិត​សិទ្ធិ​អំណាច ចង​ដៃ​ចង​ជើង​រដ្ឋ និង​មន្ត្រី​រាជការ ព្រម​ទាំង​ខ្លួន​ឯង​ផង ឲ្យ​លុះ​នៅ​ក្រោម​អំណាច​ច្បាប់​ដែល​មិន​ចេះ​ស្លាប់ មិន​ចេះ​សក មិន​ចេះ​ចាស់ មិន​ចេះ​ឈឺ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​អំណាច​ចូល​រួម​ត្រួត​ពិនិត្យ​មើល​ការងារ​រដ្ឋ ដោយ​ប្រើ​អំណាច​រាស្ត្រ​តាម​រយៈ​ស្ថាប័ន​រដ្ឋ​ទាំង​បី​នេះ។ នៅ​លើ​លោក​នេះ​គ្មាន​ឆន្ទៈ​ណា​ដែល​មិន​ឣាច​យក​ឈ្នះ​លើ​ភាព​លំបាក​បាន​ទ្បើយ។

ដូច​នេះ​បើ​ស្ថាប័ន​ទាំង​បី​នេះ​មិន​ឯករាជ្យ​ពី​គ្នា រា្រស្ត​គ្មាន​ថ្ងៃ​ដែល​អាច​ធ្វើ​ជា​ម្ចាស់​វាសនា​ជាតិ​ខ្លួន​ឯង​បាន​ទេ ហើយ​ដើម្បី​ឲ្យ​ការងារ​ទាំង​អស់​នេះ អាច​ដំណើរការ​ទៅ​បាន ចំណុច​ចាប់​ផ្តើម​គឺ​រាស្ត្រ​ពុំ​គួរ​គាំទ្រ​ឬ​ប្រឆាំង​បក្ស​ណា​មួយ​ផ្កាប់​មុខ​នោះ​ទេ មាន​ន័យ​ថា កុំ​គាំទ្រ​បក្ស​ណា​មួយ​ឲ្យ​ច្រើន​លើស​លប់​ពេក​យក​ល្អ​គឺ​បោះ​ឲ្យ​បក្ស ទាំង​ពីរ មាន​អំណាច ៥០ ភាគរយ​ម្នាក់ៗ ហើយ​ត្រូវ​បោះ​ផ្លាស់​ប្តូរ​ឲ្យ​បក្ស​នីមួយៗ អាច​ទៅ​ដឹក​នាំ​រដ្ឋ​ម្តង​ម្នាក់ ផ្លាស់​វេន​គ្នា មាន​តែ​ធ្វើ​ដូច​នេះ​ទេ ទើប​អ្នក​នយោបាយ​នឹង​ប្រជែញ​គ្នា​ធ្វើ​បក្ស ដើម្បី​ប្រយោជន៍​ជាតិ​មាតុភូមិ និង​រក​ក្តី​សុខ​ជូន​រាស្ត្រ​បាន​ច្រើន​ពិត​ប្រាកដ ពីព្រោះ​អំណាច​របស់​គេ​លើស​ខ្វះ​គ្នា​តិច​តួច ហើយ​អាច​នឹង​ត្រូវ​គូ​ប្រកួត​ប្រជែញ​ឆក់​យក​ទៅ​បាត់ ដូច្នេះ​មាន​តែ​ប្រឹង​បម្រើ​រាស្ត្រ​ពេល​នោះ​ហើយ​អ្នក​ដែល​ឈ្នះ​ពិត​ប្រាកដ គឺ​យើង​ជា​ប្រជារាស្ត្រ​ខ្មែរ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login