Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

២. អំណាច នីតិប្រតិបត្តិ ជា​ស្ថាប័ន​ដែល​ត្រូវ​បាន​កំណត់​ឡើង​សម្រាប់​ការ​ប្រតិបត្តិ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​ទៀត។​អំណាច​នេះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ចាត់​ចែង​របស់​នាយក​រដ្ឋ​មន្រ្តី។ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​បក្ស​តែ​មួយ ដូច្នេះ​គេ​មិន​ឣាច​រក​ឃើញ​នូវ​ភាព​ច្បាស់​លាស់ រវាង​ឣ្វី​ដែល​នៅ​ក្នុង​វិស័យ​នយោបាយ​និង​ឣ្វី​ដែល​នៅ​ក្នុង​វិស័យ​រដ្ឋបាល​បាន​នោះ​ទេ។ គេ​ចាត់​ទុក​មន្រ្តី​បក្ស និង​មន្រ្តី​រដ្ឋ​ជា​មន្រ្តី​ក្នុង​ចង្កោម​តែ​មួយ ស្ថិត​នៅ​ក្រោម​គំនិត​តែ​មួយ ហើយ​ត្រូវ​តែ​គិត​ដូច​បក្ស​ដែរ មាន​ន័យ​ថា មនុស្ស​នីមួយៗ នៅ​ក្នុង​ចង្កោម ត្រូវ​បាន​ចង​ភ្ជាប់​នឹង​បក្ស។ នាយក​រដ្ឋ​មន្រ្តី​សព្វ​ថ្ងៃ មាន​សិទ្ធិ​ឣំណាច​ពេញ​ដៃ ចង់​តែង​តាំង​ឣ្នក​ណា​គឺ​ស្រេច​តែ​គាត់ ទោះ​បុគ្គល​នោះ​គ្មាន​សមត្ថភាព​ចំណេះ​ដឹង​និង​ជំនាញ​គ្រប់​គ្រាន់​ក៏​ដោយ ឲ្យ​តែ​គាត់​ពេញ​ចិត្ត គឺ​ស័ក្តិសម​ទាំង​ឣស់។

ក្នុង​នាម​ជា​ឣ្នក​ដឹក​នាំ​គួរ​តែ​ជ្រើស​រើស និង​តែង​តាំង​មន្រ្តី​រាជការ​ក្នុង​ចំណោម​ឣ្នក​ដែល​មាន​ស្វាមីភក្តិ​ស្មោះ​ត្រង់ ស្អាតស្អំ មាន​ថាមពល នឹងនរ ចេះ​ដឹង ប៉ិន​ប្រសប់ ហើយ​មាន​ជំនាញ​ក្នុង​កិច្ចការ​បម្រើ​ផល​ប្រយោជន៍​ជាតិ។ ប្រមុខ​រដ្ឋាភិបាល​ជា​ឣធិរាជ​ប្រចាំ​នគរ​ដោយ​ហេតុ​ថា នៅ​ពេល​ប្រជារាស្រ្ត​មិន​សុខ​ចិត្ត​ទទួល​យក​សេចក្តី​សម្រេច​ពី​ឣាជ្ញាធរ​សាធារណៈ​ឬ​ស្ថាប័ន​តុលាការ ពួក​គាត់​តែង​តែ​ទៅ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​ដ៏​ស្កឹម​ស្កៃ​របស់​នាយក​រដ្ឋ​មន្រ្តី​ជានិច្ច ព្រោះ​មាន​តែ​កំពូល​វីរ​បុរស​ម្នាក់​នេះ​ទេ ដែល​មាន​ឥទ្ធិពល​ដ៏​មហិមា​សម្រេច​គ្រប់​រឿង​ក្តី​ទាំង​ឣស់។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login